ក្មេង​ចូលចិត្ត​គេង​ផ្កាប់​នឹង​ឈ្លាសវៃ​ជាង​?

ព័ត៌មាន ​នេះ​អាចធ្វើ​ឲ្យ​អាណាព្យាបាល​ទាំងឡាយ​មន្ទិលសង្ស័យ ឬ​ស្រឡាំងកាំង តែ​វា​ជា​លទ្ធផល​របស់​ការស្រាវជ្រាវ​មួយ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​ អាមេរិក ។​

​ តាម​ការស្រាវជ្រាវ​រប​ស់​ក្រុម​ជំនាញការ​នៅ​សកល​វិទ្យាល័យ​ហា​វើដ , ក្មេង​ឈ្លាសវៃ និង​ងាយ​សម្រេចបាន​ជោគជ័យ​ពេល​ធំ​ឡើង​មួយផ្នែក​គឺ​ដោយសារ​កាយវិការ​គេង​ពេល​ នៅ​តូច ។ តាមរយៈ​នោះ​ក្រុម​ជំនាញការ​បាន​សិក្សា​ស្រាវជ្រាវ​ស្ថានភាព​គេង​របស់​កុមារ​ តូចៗ​៣៥០​នាក់ មាន​សុខភាព និង​រីកចម្រើន​ធម្មតា ។ លទ្ធផល​កុមារ​ចូលចិត្ត​គេង​ផ្កាប់ ឬ​ត្រដាង​ដៃជើង​ច្រើន​មាន​តួលេខ IQ ខ្ពស់ជាង , ប្រតិកម្ម​ល្អ​ជាង​កុមារ​ដទៃ ។ កុមារ​ចូលចិត្ត​គេង​ត្រង់ និង​ត្រដាង​ដៃជើង​ក៏មាន​ល្បឿន​រីកចម្រើន​គំនិត​បញ្ញា​ប្រហាក់ប្រហែលគ្នា ។​

​ ទោះបី​កាយវិការ​គេង​ផ្កាប់​ផ្នែក​ណា​នោះ​មាន​ប្រយោជន៍​សម្រាប់​ការរីកចម្រើន ​គំនិត​ប្រាជ្ញា​របស់​កុមារ , តែ​ពួក​ជំនាញការ​ក៏​ទូន្មាន​ថា នេះ​ជា​កាយវិការ​គេង​គ្រោះថ្នាក់​ងាយ “​យក​ជីវិត​” កុមារ , ពិសេស​គឺ​ទារក​ទើប​កើត​ដោយសារ​ហានិភ័យ​នាំ​ដល់​ការ​ថប់ដង្ហើម​ខ្ពស់ ។​

​ អាស្រ័យហេតុនេះ ទារក​គួរ​គេង​ផ្អៀង​ខាងស្តាំ ហើយ​ក្បាលទាប​ចុះ នៅក្រោម​ក​ត្រូវ​ទ្រាប់​កន្សែង​សំឡី​តូច​១ ។ ក្រោយ ១-២ ម៉ោង​ប្តូរ​ឲ្យ​ផ្អៀង​ទៅ​ម្ខាង​ទៀត ដើម្បី​កុំ​ឲ្យ​ខូច​ទ្រង់ទ្រាយ​ក្បាល ។​

​ ចំពោះ​ក្មេង​តូចៗ , ល្អ​បំផុត​គឺ​គួរ​ឲ្យ​គេង​ផ្ងារ ព្រោះ​កាយវិការ​គេង​នេះ ផ្នែក​សាច់ដុំ​ទាំងអស់​លើ​ខ្លួន​វា​សុទ្ធតែ​ត្រូវបាន​ព្រលែង , សម្ពាធ​ទៅលើ​គ្រឿងក្នុង​ដូចជា​បេះដូង ក្រពះ ពោះវៀន និង​ប្លោកនោម​…​គឺ​តិច​បំផុត ៕

ប្រភព៖​cen

  • ក្មេង​ចូលចិត្ត​គេង​ផ្កាប់​នឹង​ឈ្លាសវៃ​ជាង​?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/19  Category:សុខភាព
Tags: