ហេតុអ្វី​បាន​ជាបុរស​ខ្លះ​មិនសូវ​ចាប់អារម្មណ៍​ពី​ការ​រួមភេទ ? ​

​ជាធម្មតា​ទេ​ដែល​បុរស​ភាគច្រើន​ចង់ដឹង ចង់​សាកល្បង ចង់​មាន​ទំនាក់​ទំនាក់​ផ្លូវភេទ​ឲ្យ​បាន​ច្រើន តាម​ទំហំ​នៃ​ចំណង់​ដែល​ចេះតែ​កើតមាន​ប៉ុន្តែ​ទន្ទឹមនឹងនេះ​ក៏មាន​បុរស​ខ្លះទៀត​មិនសូវ​ជា​រវីរវល់​ជាមួយនឹង​ការ​មាន​ទំនាក់​ទំនាក់​ផ្លូវភេទ​ទៅវិញ ។ តើ​មាន​កត្តា​អ្វីខ្លះ ដែល​បណ្តាល​ឲ្យ​គេ​មិនសូវ​ចាប់ អារម្មណ៍​ពី​បញ្ហា​នេះ​ទៅវិញ ?

​    ​ឆ្លងតាម​ការស្រាវជ្រាវ និង​ការសង្កេត​ជាក់ស្តែង​បាន​រកឃើញ​ពី​បញ្ហា​ទាំងនេះ ដែលមាន​ដូចជា​:
​    ​នឿយហត់​នឹង​ការងារ​
​    ​បន្ទាប់ពី​បំពេញការងារ​ពេញ​មួយ​ថ្ញៃ បុរស​ច្រើន​តែងមាន​ការនឿយហត់​ទាំង​កាយ ទាំង​ចិត្ត ដោយសារតែ​ទម្ងន់​ការងារ និង​សម្ពាធ​ការងា​ច្រើន បណ្តាល​ឲ្យ​គេ​មិនសូវ​បាន​គិតគូរ​ច្រើន​ពី​រឿង​ផ្លូវភេទ​នោះទេ ។ ក្រោយពេល​ចប់​ការងារ​ម្តងៗ​នោះ អ្វីដែល​គេ​ចង់បាន​គឺ​ការ​លំហែកាយ ចិត្ត ដើម្បី​រំដោះ​ចេញ​នូវ​ភាពស្មុគស្មាញ​ទាំងឡាយ ក្នុងពេល​នេះដែរ គ្មានអ្វី​ប្រសើរ​ជាង​ការ​គេង​ឲ្យ​បាន​ស្កប់ស្កល់​នោះទេ ។​

​    ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន
​    ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ហួសប្រមាណ ធ្វើ​ឲ្យ​កម្លាំង​ចុះខ្សោយ ការគិត​ពិចារណា​មិនបាន​ដិតដល់ ព្រោះ​អំណាច​គ្រឿង​ស្រវឹង​បាន​គ្រប់​សង្កត់​ទៅលើ​ដំណើរការ​ប្រក្រតី​របស់​ប្រព័ន្ធ​ប្រសាទ ។ ជាតិ​អាល់កុល​ដែលមាន​ក្នុង​គ្រឿង​ស្រវឹង​បាន​កាត់បន្ថយ​កម្រិត​នៃ​អរ​ម៉ូ​ន​តេស​តូ​ស្តេ​រ៉ូ​ន ដែលជា​អរ​ម៉ូ​ន​សំខាន់​ក្នុង​ការជំរុញ​ចំណង់​ផ្លូវភេទ​របស់​បុរស ព្រមទាំង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដំណើរការ​ខួរក្បាល​ស្ពឹក​ស្រពន់ ។

​    ​កម្រិត​អរ​ម៉ូ​ន​ផ្លូវភេទ​មាន​បរិមាណ​តិច​
​    ​ដូចគ្នា​ទៅនឹង​ស្ត្រី​ដែរ បុរស​ដែលមាន​កម្រិត​អរ​ម៉ូ​ន​ផ្លូវភេទ​តិច ជា​មូលហេតុ​ចម្បង​មួយ​ធ្វើ​ឲ្យ​គេ​មិនសូវ​ចាប់អារម្មណ៍​ពី​រឿង​ផ្លូវភេទ ។ បុរស​គូរ​គិតគូ​ពី​បញ្ហា ព្រោះ​ភាពទំនើប​នៃ​វេជ្ជសាស្ត្រ អាច​វិភាគ​ដឹង​ពី​មូលហេតុ និង​ស្វែងរក​ដំណោះស្រាយ​បាន ។

​    ​ការឡើង​ទម្ងន់​
​    ​ការឡើង​ទម្ងន់​បណ្តាល​ឲ្យ​ការផលិត​អរ​ម៉ូ​ន​អេ​ស្ត្រូ​ហ្សែ​ន​ក៏​កើតឡើង ដែល​អរ​ម៉ូ​ន​នេះ​ធ្វើ​សកម្មភាព​ប្រឆាំង​ទៅនឹង​អរ​ម៉ូ​ន​តេស​តូ​ស្តេ​រ៉ូ​ន ។ នៅពេល​អរ​ម៉ូ​ន​អេ​ស្ត្រូ​ហ្សែ​ន​កើនឡើង បណ្តាល​ឲ្យ​ចំណង់​ផ្លូវភេទ​របស់​បុរស​ចុះថយ ។

​    ​មើល​រឿង​ក្តៅ​សាច់​ច្រើន​
​    ​បុរស​ដែល​ចូលចិត្ត​មើល​រឿង ឬ​រូបភាព​បែប​រោលរាល ច្រើនតែ​ជ្រើស​យក​វិធី​សម្រេច​កាម​ដោយ​ខ្លួនឯង និង​មិនសូវ​ខ្វល់​ពី​រឿង​ដៃគូ​រូ​ម​ភេទ​នោះទេ​។   នេះ​មិន​សំដៅ​ទាំងអស់​នោះទេ ព្រោះ​ក៏មាន​បុរស​ខ្លះ​ចូលចិត្ត​មើល​រឿង​បែបនេះ ដើម្បី​កម្តៅ​អារម្មណ៍​ជាមុន  មុននឹង​ចាប់ផ្តើម​រួមភេទ​ជាមួយ​ដៃគូ ៕

ប្រភព៖ rasmeinews

  • ហេតុអ្វី​បាន​ជាបុរស​ខ្លះ​មិនសូវ​ចាប់អារម្មណ៍​ពី​ការ​រួមភេទ ? ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/19  Category:សុខភាព
Tags: