ស្រកានាគ​មាន​ប្រយោជន៍​សម្រាប់​សុខភាព និង សម្រស់​

6 Videos


​ដូចដែល​បានដឹង​ស្រាប់​ហើយ​ថា​មិន​ថា​បន្លែ​ឬក៏​ផ្លែឈើ​នោះទេ​វា​ពិត​ជាមាន​អត្ថប្រយោជន៍ខ្ពស់​ដល់​សុខភាព​រាងកាយ​របស់​លោកអ្នក​ហើយ​ថែមទាំង​មានការ​លើកឡើង​ជារឿយៗ​ថាការទទួល​ទាន​បន្លែ​ផ្លែឈើ​ឱ្យបាន​ច្រើន​ជួយ​ឱ្យ​ស្បែក​ស្អាត​ស្រស់ថ្លា ។

​ក្រៅពី​ជួយ​ឱ្យ​ស្បែក​ស្អាត តើ​លោកអ្នក​បានដឹង​ទេ​ថា​ផ្លែឈើ​ដូចជា​ស្រកានាគ​ជាដើម​មានប្រយោជន៍​អ្វីខ្លះ​ដល់​រាងកាយ​មនុស្ស ? ខាងក្រោម​នេះ​គឺ​និយាយ​អំពី​ផលប្រយោជន៍របស់​ផ្លែ​ស្រកានាគ ។​

M88


-​សម្រួល​សរសៃឈាម​បេះដូង
​គ្រាប់​ល្អិតៗ​របស់​ផ្លែ​ស្រកានាគ​មាន​ផ្ទុក​អូ​មេ​ហ្គា​-៣​និង​អូ​មេ​ហ្គា​-៦ ដែលមាន​សារសំខាន់ជួយ​កាត់បន្ថយ​ហានិភ័យ​ពី​ការកកើត​ជំងឺ​ទាក់ទិន​នឹង​សរសៃឈាម​បេះដូង ។ មិន​ត្រឹមតែប៉ុណ្ណោះ​វត្តមាន​វីតាមីន B3 ដែលមាន​នៅក្នុង​ផ្លែ​ប្រភេទ​នេះ​ក៏មាន​អត្ថប្រយោជន៍​ខ្ពស់​អាចរក្សា​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល ។ លើសពីនេះ​ផ្លែ​ស្រកានាគ​ក៏ត្រូវ​គេ​ទទួលស្គាល់ថា​បាន​ជួយ​កាត់បន្ថយ​ភាព​តានតឹង​និង​អុកស៊ីដកម្ម​ដែលជា​កត្តា​នាំឱ្យ​កើត​ជំងឺមហារីក​សរសៃឈាម​បេះដូង ។​

-​មហារីក
​សារជាតិ​ប្រឆាំងនឹង​អុកស៊ីដកម្ម​ដ៏​មាន​អត្ថប្រយោជន៍​ដែល​ហៅថា​ហ្វី​តល់​ប៊ូ​មីន​ស៍ (Phytoalbumins) ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ផ្លែ​ស្រកានាគ ជាពិសេស​មាននៅ​ក្នុង​គ្រាប់​តូចៗ​ល្អិតៗ​របស់​វា ។ សារជាតិ​ខាងលើ​នេះ​វា​ពិត​ជាមាន​អត្ថប្រយោជន៍​ខ្ពស់​ការពារ​ពី​ជំងឺមហារីក​ផ្សេងៗ ។ មិនត្រឹមតែ​ប៉ុណ្ណោះ​វីតាមីន C ដែលមាន​នៅក្នុង​ផ្លែ​ស្រកានាគក៏មាន​តួនាទី​ចម្បង​ជួយ​ឱ្យ​ជាលិកា​សាច់ដុំ​បាន​រីកលូតលាស់​និង​រារាំង​មិនឱ្យ​កើតមាន​ជំងឺមហារីក​មួយចំនួន ។

-​ប្រព័ន្ធ​រំលាយ​អាហារ
​សារជាតិ​សរសៃ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ផ្លែ​ស្រកានាគ​ដូច្នេះ​កាលណា​ទទួលទាន​ផ្លែឈើប្រភេទ​នេះ​ប្រព័ន្ធ​រំលាយ​អាហារ​នឹង​ដំណើរការបាន​ស្រួល​ដោយសារតែ​វត្ត​មាននៃ​សារជាតិសរសៃ​កម្រិត​ខ្ពស់​មាននៅ​ក្នុង​ផ្លែ​ស្រកានាគ ។​

-​គាំពារ និង គាំទ្រ​ដល់​ប្រព័ន្ធ​ភាពស៊ាំ
​គួររំឭកថា​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាងកាយ​ម​នុស្ស​អាច​ដំណើរការ​ទៅបាន​ដោយ​រលូនក៏​អាស្រ័យ​ដោយ​វត្ត​មាននៃ​ជីវជាតិ​វីតាមីន​មួយចំនួន​ដូចជា វីតាមីន C B1 B2 B3 កាល់ស្យូម ប៉ូ​តា​ស្យូ​ម ជាតិ​ដែក ប្រូតេអ៊ីន និង​សារជាតិ​សរសៃ​ជាដើម ។ ដូច្នេះ​ផ្លែ​ស្រកានាគ​ពិតជា​មានប្រយោជន៍​យ៉ាងខ្លាំង​ព្រោះ​វា​មាន​ផ្ទុក​ទៅដោយ​ជីវជាតិ​វីតាមីន​និង​ជាតិ​រ៉ែ​ទាំងនេះ ។​

-​ភ្នែក
​របកគំហើញ​ទាក់ទិន​នឹង​ចក្ខុវិញ្ញាណ​បានឱ្យដឹងថា​ភ្នែក​ដែល​អាច​មើលឃើញច្បាស់​ល្អអាស្រ័យទៅលើ​កម្រិត​ជាតិ​វីតាមីន A ដែល​លោកអ្នក​ទទួលទាន​ក្នុងនោះ​ផ្លែ​ស្រកានាគពិតជា​អាចជួយ​លោកអ្នក​បាន​ពីព្រោះ​វា​ពិត​ជាមាន​ផ្ទុក​វីតាមីន A កម្រិត​ខ្ពស់ ។​

-​ប្រព័ន្ធ​ប្រសាទ
​កាល់ស្យូម និង វីតាមីន B កម្រិត​ខ្ពស់​ដែល​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ផ្លែ​ស្រកានាគវា​ពិត​ជាមាន​សារសំខាន់​ចំពោះ​ការឆ្លើយតប​ទៅនឹង​ការ​គាំពារ​និង​ថែរក្សា​រចនាសម្ព័ន្ធទាំងអស់​នៃ​ប្រព័ន្ធ​ប្រសាទ ។ មិន​ត្រឹមតែ​ជួយ​ឱ្យ​ប្រព័ន្ធ​ប្រសាទ​មានដំណើរ​ការល្អនិងចងចាំ​បានល្អ​នោះទេតែ​ក៏​ជា​កត្តា​វិជ្ជមាន​ជួយ​ដល់​ខួរក្បាល​ផងដែរ ។​

-​ឆ្អឹង និង ធ្មេញ​រឹងមាំ
​ដោយសារតែ​ជា​ប្រភព​នៃ​សារជាតិ​កាល់ស្យូម និង ហ្វូ​ស​ហ្វ័​រ​ដ៏ច្រើន​លើសលប់ផ្លែ​ស្រកានាគ​ពិតជា​អាចជួយ​ធ្វើឱ្យ​ឆ្អឹង​និង​ធ្មេញ​លោក​អ្នកមាន​ភាពរឹងមាំ ។ ជាង​នេះ​ជាតិ​រ៉ែ​ទាំងឡាយ​ក្នុង​ផ្លែ​ស្រកានាគ​ក៏​ដើរតួ​សំខាន់​ធ្វើឱ្យ​ធ្មេញ​និង​ឆ្អឹង​រឹងមាំព្រមទាំង​អាចជួយ​ការពារ​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។

-​ស្បែក​ភ្លឺរលោង​ស្រស់ថ្លា
​តាម​ការសិក្សា​ស្រាវជ្រាវ​បង្ហាញ​រាល់​សារជាតិ​ចិញ្ចឹម​ដែលមាន​នៅក្នុង​ផ្លែ​ស្រកានាគពិត​ជាមាន​អត្ថប្រយោជន៍​ខ្ពស់​ធ្វើឱ្យ​ស្បែក​របស់លោក​អ្នកមាន​ភាពល្អ​ស្រស់ថ្លាទន់​ល្មឿយ​ប្រកបទៅដោយ​ភាព​ទាក់ទាញ ។

-​ប្រឆាំងនឹង​ការ​រលាក​ផ្សេងៗ
​ជា​ការពិត​របកគំហើញ​កើតចេញពី​ការសិក្សា​ស្រាវ​ក៏បាន​បញ្ជាក់ថា​ហានិភ័យ​នៃការកើតមាន​ជំងឺ​រលាក​ផ្សេងៗ​ដូចជា​ការ​រលាក​សន្លាក់​ជាដើម​អាច​នឹង​ថយចុះ​បើសិនណាលោកអ្នក​ទទួលទាន​ផ្លែ​ស្រកានាគ​បាន​ច្រើន ។

-​កាត់បន្ថយ​ល្បឿន​នៃ​ការវិវឌ្ឍ​ទៅរក​ភាព​ចាស់
​ចូរ​បំភ្លេចចោល​បណ្តា​គ្រឿងសម្អាង​ជួយ​ការពារ​ពី​ភាព​ចាស់​មុន​អាយុ​ដែល​ត្រូវ​ចំណាយប្រាក់កាស​ច្រើន ហើយ​ផ្តើម​ងាក​មក​ទទួលទាន​ផ្លែ​ស្រកានាគ​វិញ​ម្តង​ដែលមាន​តួនាទី​ដ៏សំខាន់​ជួយ​ប្រឆាំង​ភាព​ជ្រីវជ្រួញ​នៃ​ស្បែក​និង​សភាព​ចាស់​មុន​អាយុ​ព្រោះ​ផ្លែ​ប្រភេទ​នេះពិតជា​សម្បូរ​ទៅដោយ​វីតាមីន​និង​សារជាតិ​រ៉ែ​សំខាន់ៗ​ក្នុង​កម្រិត​ខ្ពស់ ៕ បុត្រ​

Related