ឪពុក ចិត្ត​តិ​រិ​ច្ឆា​ន ចាប់រំលោភ​កូនស្រី​បង្កើត​របស់ខ្លួន អាយុ​៩​ឆ្នាំ បានសម្រេច​៣​ដង​

6 Videos


​នេះ​ជា​រឿងរ៉ាវ គួ​ឲ្យ​ស្អប់ខ្ពើម​បំផុត ដែល​ឪពុក​តិ​រិ​ច្ឆា​ន​ម្នាក់ បាន​ចាប់រំលោភ កូនស្រី​បង្កើត​របស់ខ្លួន ដែលមាន អាយុ​ទើបតែ​៩​ឆ្នាំ រហូត​៣​ដង ថែមទាំង​គំរាម​សម្លាប់ ចោល​ទៀត បើ​កូនស្រី​ធ្វើ​ឲ្យ​បែ​ការ​។​ឪពុក​តិ​រិ​ច្ឆា​ន​ម្នាក់​នោះ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ជាមួយ​នគរបាល​ខណ្ឌឫស្សីកែវ ចាប់ខ្លួន​នៅ ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦​នេះ​។

នគរបាល​មូលដ្ឋាន ខណ្ឌឫស្សីកែវ បាន​ឲ្យ​ដឹងថា ឪពុក​តិ​រិ​ច្ឆា​ន​ម្នាក់​នោះ​ឈ្មោះ ហ៊ិ​ន សំអាត អាយុ​៣៤​ឆ្នាំ ពុំមាន​មុខរបរ​ពិតប្រាកដ ស្នាក់នៅ ផ្ទះ​លេខ​៤៧៦១H ផ្លូវ​៥៩៨ ក្រុមទី​៣ ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ហើយ​ត្រូវបាន​ឃាត់ខ្លួន នៅ ចំណុច​បូរី​អង្គរ​ភ្នំពេញ​ផ្លូវ​បេតុង​ក្រុម​១៣ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ​។​កុមារី​រង ​គ្រោះជា​កូនស្រី​មានឈ្មោះ ស​.​អ​.​ណ អាយុ​៩​ឆ្នាំ ត្រូវបាន​ឪពុក​បង្កើត​ចាប់រំលោភ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦ នៅក្នុង​ផ្ទះ​។

M88


ឪពុក ចិត្ត​តិ​រិ​ច្ឆា​ន ចាប់រំលោភ​កូនស្រី​បង្កើត​របស់ខ្លួន អាយុ​៩​ឆ្នាំ បានសម្រេច​៣​ដង​

កុមារី​រង គ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថា ឪពុក​របស់​នាង​បាន​ចាប់រំលោភ ​២​ ទៅ​ ៣ដង​រួចមកហើយ ព្រមទាំង​គំរាម​សម្លាប់​ទៀតផង បើ​នាង​ប្រាប់​គេ បច្ចុប្បន្ន​ឪពុក​តិ​រិ​ច្ឆា​ន​ម្នាក់​នោះ ត្រូវបាន​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​៕ ​សុថា​ត់

Related