អ្នក​ស្លាប់​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ប្រទេស​តួ​ក​គី កើនឡើង​៤​នាក់ របួស​២០​នាក់

ក្រុង​អ៊ី​ស្តង់​ប៊ុល ៖ អភិបាល​ក្នុង​តំបន់​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា មនុស្ស​៤​នាក់​ត្រូវ​បាន​ស្លាប់ និង​២០​នាក់​ទៀត​បាន​រង​របួស ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ ទៅ​លើ​ហាង នៅ​ចំ​កណ្ដាល​ក្រុង​អ៊ី​ស្តង់​ប៊ុល ជាទី​ក្រុង​ធំ​បំផុត​របស់​ប្រទេស​តួ​ក​គី កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​១៩ មីនា នេះ​។

អភិបាល​បាន​និយាយ​បន្ត​ថា ក្នុង​ចំណោម​អ្នក​រងរ​បូ​ស​២០​នាក់ មាន​មនុស្ស​៣​នាក់ ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។