អារម្មណ៍យុវជន ដែលបានចូលរួម បងើ្កតវីដេអូខ្លីៗ លើហ្វេសប៊ុក ដើម្បីលើកស្ទួយ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

ក្រុងសៀមរាប:
យុវជនប្រមាណ៣០នាក់ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការ ថតរូប និងបង្កើតវីដេអូខ្លីៗដោយប្រើស្មាតហ្វូន (Smart Phone) នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ដើម្បីចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៦។

យុវជនទាំងនោះមកពីដេប៉ាតឺម៉ងផ្សេងៗគ្នានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យបញ្ញាសាស្រ្ត សាកលវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្ត សេដ្ឋកិច្ច និងសាកលវិទ្យាល័យប៊ៀលប្រាយ ទាំងនៅរាជធានីភ្នំពេញ និង ក្រុងសៀមរាប ព្រមទាំងអង្កការសង្គមស៊ីវិល។    

ខាងក្រោមនេះជាចំណាប់អារម្មណ៍ របស់សិក្ខាកាមដែលបានចូលរួម វគ្គ បណ្តុះបណ្តាលនេះ៖  

វិសាល និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្ត៖ “ខ្ញុំពិតជាមានអារម្មណ៏រំភើបយ៉ាងខ្លាំង ហើយក្រោយពីបានការសិក្សាវគ្គនេះមក ខ្ញុំពិតជាទទួលបានចំណេះដឹង យ៉ាងច្រើន ទាក់ទងពីការថតរូប និងក្រមសីលធម៌នៃការថតរូប។ ខ្ញុំចង់ធ្វើការជាអ្នក ស្ម័គ្រចិត្ តនៅក្នុងព្រឹត្តិការណ៏អង្គរសង្រ្កាន្ត ដើម្បីជួយផ្សព្វផ្សាយឲ្យភ្ញៀវទេសចរណ៏ មកលេងស្រុកខ្មែរឲ្យបានកាន់តែច្រើន”។

ចំណែក ពៅ អារុន និស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្ត៖ “មុនពេលវគ្គ បណ្តុះ បណ្តាលនេះ ខ្ញុំមិនសូវយល់ដឹងពីការថតរូប និងកាត់តវីដេអូទេ  តែបន្ទាប់ពីបាន ចូលរួម ហើយ ដូចជាមានការកើនឡើងនូវសមត្ថភាពថតរូបនិងវីដេអូ ពិសេសគឺបានយល់ដឹងពីក្រមសីលធម៌ របៀបនៃការប្រើប្រាស់បណ្តាញសង្គម ដើម្បីផ្សព្វផ្សាយពីរូបភាព”។
 
រីឯកញ្ញា តារា រតន:រស្មី និស្សិតវិទ្យាស្ថានភាសាបរទេសនៃ សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ៖ “មុននឹងចូលរួមក្នុងវគ្គនេះ ខ្ញុំបានយល់ត្រឹមតែវិធីថតរូប ធម្មតាៗតែប៉ុណ្ណោះ តែក្រោយពីចូលរួម ខ្ញុំយល់ដឹងថា ការថតតែមួយមុខមិនមែន មានន័យថាគ្រប់គ្រាន់នោះទេ គឺយើងត្រូវចេះទាំងសីលធម៌ ក្នុងការប្រើប្រាស់ វាទៀតផង។ ការចូលរួមក៏អាចជាការចែករំលែកពីបទពិសោធន៍ និងជីវិតរស់នៅផងដែរ រវាងអ្នកភ្នំពេញ និងសៀមរាប”។

កញ្ញា ចៅ ចាន់ហួ និស្សិតសាកលវិទ្យាល័យបៀលប្រាយ៖ “ខ្ញុំចូលរួមវគ្គបណ្តុះ បណ្តាលនេះដោយសារខ្ញុំចូលចិត្តផ្នែកថតរូប ព្រមទាំងចង់ផ្សារភ្ជាប់ខ្លួន ទៅនឹង ព្រឹត្តិការណ៍អង្គរសង្ក្រាន្តផង។ ខ្ញុំមានអារម្មណ៍ថា បន្ទាប់ពីចូលរួមវគ្គបណ្តុះបណ្តាល នេះហើយ ខ្ញុំបានយល់ដឹងជាងមុនទាក់ទងនឹងការងាររតរូប ថតវីដេអូ និងក្រម សីលធម៌ ក្នុងប្រើប្រាស់បណ្តាញព័ត៌មានសង្គម"៕