ខឹង​សុំ​លុយ​មិនបាន កាប់​និង​ចាក់​ម្តាយបង្កើត រងរបួស​ធ្ងន់​

កោះកុង:
ស្ត្រី​វ័យ​៥៦​ឆ្នាំ​ម្នា​កបាន​រងរបួស​ធ្ងន់​ធ្ង​រ ដោយសារ​ស្នាដៃ​កូនបង្កើត ខឹង​សុំ​លុយ​មិន​ឲ្យទៅតាម​បំណង​របស់ខ្លួន បាន​យក​ពូថៅ​កាប់​និង​យក​កន្ត្រៃ ខ​ណះ​នេះ​កំពុងស្ថិត​ក្នុងការជួយ​សង្គ្រោះ​ពី​ក្រុមគ្រូពេទ្យ ។​

​ហេតុ​ការ​ណ៏​នេះ បានកើត​ឡើង​ការ​ពី​វេលា​ម៉ោង ៩​និង​១៥​នាទី​ព្រឹក  ថ្ងៃទី​១៩ ខែមីនាឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ខេង​ខូង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។

​ប្រភពពី​លោក​អ៊ំ អ៊ីង អុន ត្រូវជា​ប្តី​ស្ត្រី​វ័យ​ចំណាស់​ជា​ជនរងគ្រោះ​បាន​និយាយថាកូនប្រុស​គាត់​ឈ្មោះ អ៊ុន សេរី​វុ​ធ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ជា​សិស្ស​ជា​មនុស្សញៀន​ថ្នាំ​រហូតដល់​និយាយ​គ្នា​លែង​ស្តាប់ ហើយ​បង្ករឿង​ក្នុង​គ្រួសារ ស្ទើររាល់ថ្ងៃ​ហើយ​មិន​ស្តាប់​ការណែនាំ​ពី​ឪពុក​​ម្តាយ​ឡើយ​។​

​មុនពេល​កើតហេតុ​កូនប្រុស​គាត់ បាន​ស៊ុំ​លុយ​តែ​ត្រូវ​ប្រពន្ធ គាត់​មិន​ឲ្យ​ហើយ​ប្រពន្ធគាត់​ស្តីបន្ទោស​ឲ្យ​ពេលនោះ​ដែរ​គាត់​ក៏បាន​ចុះ មកលើ​បាវ​ធ្យូង​ទៅ​ដាក់​លើក​ទូកស្រាប់​ប្រពន្ធ​គាត់​ស្រែក​ឲ្យ​ជួយ​គាត់​ឮ​ប្រព័ន្ធ​ស្រែក ដូច្នោះ​ក៏រ​ត់ទៅ​មើលឃើញឈាម​ហូរ​ស្រោច​​ពេញ​ខ្លួន គាត់​បាន​ស្រែក​ឲ្យ​គេ​ជួយ តែ​ក្រោយមក​កូនគាត់​បាន​រត់​ចូល​ព្រៃ​បាត់ទៅ​។​

​សមត្ថកិច្ច​បាន​និយាយថា ជនរងគ្រោះ​ឈ្មោះ ម៉ៅ មិត្ត អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិខេង​ខូង សង្កាត់​ស្ទឹង​វែង​ក្រុង​ខេ​មរ​ភួ​មិ​ន្ទ​ត្រូវជា​កូន​​បង្កើត​របស់​ជនដៃដល់​។​

​ក្រោយពី​ធ្វើ​សកម្មភាព​ចាក់​ម្តាយ និង​កន្ត្រៃ​ហើយ​កាប់​និង​ពូថៅ បណ្តាល​ឲ្យ​ម្តាយរងរបួស​ធ្ងន់​រួចមក​ជនសង្ស័យ​បាន​រត់​ចូល​ព្រៃ​បាត់​​ស្រមោល​។​ចំពោះជនរងគ្រោះ​ត្រូវ​អ្នកភូមិ​និង​សមត្ថកិច្ច ដឹង​មកជួយ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែកខេត្ត​។​ចំណែក​ជនសង្ស័យ​សម​ត្ថ​កិច្ច​កំពុង​តាម​រុករក តាម​ចាប់ខ្លួនដើម្បី​ចាត់ការ ទៅតាម​និតិ​វិធី​ច្បាប់​៕

ខឹង​សុំ​លុយ​មិនបាន កាប់​និង​ចាក់​ម្តាយបង្កើត រងរបួស​ធ្ងន់​

ខឹង​សុំ​លុយ​មិនបាន កាប់​និង​ចាក់​ម្តាយបង្កើត រងរបួស​ធ្ងន់​