Q&A : ហេតុអ្វី​បានជា​គាត់​ឆាប់​ទៅដល់​គោលដៅ​មុន​ខ្ញុំ​ម្ល៉េះ ?

6 Videos


សំណួរ ៖ នាង​ខ្ញុំ​មាន​សំណួរ​មួយ​ចង់​ជម្រាប​សួរថា នៅពេល​រួមភេទ​ជាមួយ​គូស្នេហ៍​ម្តងៗ​គាត់ហាក់ដូចជា​ឆាប់​ចេញ​ទឹក​ម្ល៉េះ ? ពេល​នាង​ខ្ញុំ​សួរថាតើ​ហេតុអ្វី​បានជា​ឆាប់​ចេញ​ទឹក​ម្ល៉េះគាត់​ក៏​ឆ្លើយថា​មកពី​ប្រដាប់​នាង​ខ្ញុំ​តឹង​ណែន​ពេក តើ​អ្វីដែល​គាត់​និយាយ​នេះ​ជាការពិត​ដែរឬទេ ? ប៉ុន្តែ​សម្រាប់​នាង​ខ្ញុំ​វិញ​មាន​អារម្មណ៍​ថា​ពេល​រួមភេទ​ជាមួយគ្នាម្តងៗ​ហាក់ដូចជា​ប្រើពេល​ខ្លី​បំផុត​ដោយ​មិនទាន់បានទទួល​អារម្មណ៍​សុខ​ស្រួល​ផង​គាត់​ក៏​ចេញ​ទឹក​បាត់ទៅហើយ ។

​ចម្លើយ ៖ អ្វី​ដែលថា​ការ​ឆាប់​ចេញ​ទឹក​នេះ​ដោយសារ​ប្រដាប់ភេទ​អ្នក​តឹង​ណែន​ក៏​អាចមាន​ដែរ ។ ប៉ុន្តែ​ការពិតទៅ​វា​អាចជា​បញ្ហា​ដែល​ភាគី​បុរស​មិនបាន​ធ្វើការ​សិក្សា​និងទទួល​ការត្រួតពិនិត្យ​ពី​សំណាក់​គ្រូពេទ្យ​ជា​ផ្លូវការ ព្រោះ​ជួនកាល​វា​អាច​បណ្តាលមកពី​កត្តា​សុខភាព​ក៏​ថា​បាន​ប៉ុន្តែ​បើ​គេ​ឆាប់​ចេញទឹក​មែន​ក៏មាន​វិធី​ច្រើន​ដែល​អាចជួយ​គូស្នេហ៍​អ្នក​បាន​ដូចជាឱ្យគេ​ប្រឹង​ខ្ជឹប​គូទ​មួយថ្ងៃ​ច្រើនដង​មិនតិចជាង ២០០ ដង​ក្នុង​មួយថ្ងៃ​វា​ក៏​អាចជួយ​គ្រប់គ្រងក្នុងការ​ឆាប់​ចេញ​ទឹក​របស់គេ​ឬ​អាច​ប្រើ​វិធី​មួយទៀត​គឺ​បើ​គិតថា​យប់​នេះ​នឹងត្រូវ​រួមភេទ​ជាមួយគ្នា​ឱ្យ​ខាង​ប្រុស​ជួយ​ខ្លួនឯង​ពេលព្រឹក​ឬ​ថ្ងៃ​សិនព្រោះ​បុរស​បើ​ទប់​ទុក​ច្រើនៗ​លុះដល់​មានការ​រួមភេទ​ក៏​ទប់​មិនបាន ។ ​ដូច្នេះ​ការឱ្យ​គេ​បញ្ចេញ​ទឹក​មក​ខ្លះ​ក៏​ជា​វិធី​មួយអាចជួយ​បង្អង់​ការ​ឆាប់​ចេញ​ទឹក​របស់គេ​បានដែរ ។ បញ្ហា​ឆាប់​ចេញ​ទឹក​នេះ​មិនត្រូវ​បណ្តែតបណ្តោយ​ឱ្យ​វា​រ៉ាំរ៉ៃ​ឡើយ ​វា​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ចំណង​សម្ព័ន្ធ​រួមមេត្រី​រវាង​អ្នក​និង​គេ ៕

M88


Related