ក្រុមជើងខ្លំាង ៣២ក្រុម ប្រជែងលើពាន Ganzber Futsal Cup 2016

ភ្នំពេញ៖ ព្រឹត្តិការណ៍នាំការប្រកួតបាល់ទាត់ ក្របខ័ណ្ឌមិនអាជីពដ៏ធំដែលមាន រហស័នាមថា “Ganzber Futsal  Cup 2016” លើកទី១ បានរៀបចំ ឡើងក្រោមការជួយឧបត្ថម្ភពី ក្រុមហ៊ុន Ganzberg នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៦ នៅស្ថាននីយ៍ទូរទស្សន៍ CTN។  

លោក ម៉ា សេរី ជាប្រធានកីឡា CTN បាននិយាយថាជាព្រឹត្តិការណ៍ដំបូង ដែលមានក្រុមបាល់ទាត់ចំនួន ៧៦ក្រុម ចូលរួម បន្ទាប់ពីការជម្រុះ បឋមមក នោះនៅសល់ក្រុមបាល់ទាត់ចំនួន ៣២ក្រុម ដែលត្រូវប្រជែងគ្នាដណ្ដើមជើងឯក ដែលមានរង្វាន់១០.០០០ដុល្លារ ។ ក្រុមទាំង ៣២នេះ ត្រូវបានបែងចែកជា ៨ពូលដែលមួយពូលៗ មាន ៤ ក្រុម ។នៅក្នុងការប្រកួតនេះក្រុមដែល ចាញ់នឹងត្រូវហាលអាវ ដោយការប្រកួតដែលធ្វើនៅ រាល់យប់ថ្ងៃសៅរ៍នោះ នឹងចាប់ផ្ដើមពីថ្ងៃទី ២៦ ខែមីនា តទៅដោយប្រកួត នៅទីលានT-Soccer ។

លោក Brand Kirsch ដែលជាតំណាងក្រុមហ៊ុនស្រាបៀរ Ganzber បាននិយាយថាលោកមិនទាន់ហ៊ានសន្យាថាតើព្រឹត្តិការណ៍នេះក្លាយជា ព្រឹត្តិការណ៍ប្រចាំឆ្នាំ ឬក៏អត់នោះទេវាអាស្រ័យ ទៅលើការរៀបចំការប្រកួតបាន ល្អ ឬ មិនបានល្អ  ចំពោះការប្រកួតរៀបចំ បានល្អលោកនឹងបង្កើត ឲ្យមានការប្រកួតបែបនោះ សម្រាប់ឆ្នាំក្រោយៗទៀតជាមិនខាន ។

លោកស៊ីថូ ណាថាន់ ជាអ្នកគ្រប់គ្រងព្រឹត្តិការណ៍នេះបាននិយាយថាការប្រកួតមានលក្ខណៈបើកទូលាយ គឺទាំងកីឡាករអាជីព ពាក់កណ្ដាល អាជីព កីឡាករជម្រើសជាតិ ឬ អាតីតកីឡាជម្រើសជាតិ អាចចូលរួមលេងបានទាំងអស់។

ប្រការដែលកាន់តែពិសេសនោះ គ្រប់ក្រុមទាំងអស់អាចដាក់កីឡាករបរទេស ឲ្យចូលរួមលេងបានតែត្រូវបាន កំណត់ឲ្យមាននៅលើទីលានចំនួន ២ រូប មិនអនុញ្ញាតឲ្យមានក្រុមកីឡាករ បរទេសសុទ្ធចូលរួមលេងនោះទេ ។

ក្នុងក្រុមចំនួន៤ អនុញ្ញាតឲ្យមានអ្នកប្រឹក្សា ម្នាក់ដែលអ្នកប្រឹក្សានេះមានភារកិច្ច ផ្តល់យោបល់ពីរូបមន្តនៃ ការប្រកួត និង ពីចំណុចខ្លាំង-ខ្សោយ របស់គូប្រកួត។ អ្វីដែលអ្នកប្រឹក្សាបានទទួលនោះ គឺរង្វាន់២០ភាគរយនៃប្រាក់ រង្វាន់ត្រូវបែងចែកដល់អ្នកប្រឹក្សា តែបើមិនជាប់ចំណាត់ថ្នាក់ ដែលត្រូវបានរង្វាន់ទេនោះ អ្នកប្រឹក្សាក៏គ្មានរង្វាន់ដែរ ។ ម្ចាស់ពានរង្វាន់ទទួលបានទឹកបា្រក់ តម្លៃ១០.០០០ ក្រុមលេខ ២ ទទួលបានទឹកបា្រក់ ៥.០០០ ដុល្លារ ក្រុមលេខ ៣ទទួលបានទឹកបា្រក់ ៣.០០០ដុល្លារ និង ក្រុមលេខ ៤ ទទួលបានទឹកបា្រក់១.០០០ដុល្លារ ៕

ក្រុមជើងខ្លំាង ៣២ក្រុម ប្រជែងលើពាន Ganzber Futsal  Cup 2016

v

ក្រុមជើងខ្លំាង ៣២ក្រុម ប្រជែងលើពាន Ganzber Futsal  Cup 2016