រោគកើតចេញពីសិចគួរប្រយ័ត្ន…!

ចំពោះបុរសក៏អាចមានការឈឺចាប់ដែរ ប្រសិនបើស្បែកដែលហ៊ុំព័ទ្ធលិង្គ មានភាពតឹងខ្លាំង ហើយពេលខ្លះស្បែកនោះនឹងមានការរហែក ដែលមិនអាច មើលឃើញ។ វិធីដែលល្អគឺត្រូវសម្រួលអារម្មណ៍ឱ្យល្អ ព្រមទាំងបំបោសអង្អែល ថើបថ្នាក់ថ្នមរហូតដល់មានទឹករំអិល ឬក៏យកទឹករំអិលមកប្រើតែម្តងក៏បាន។ តែបើមានទឹករំអិលច្រើនហើយនៅតែឈឺចាប់ទៀតគួរតែទៅពិភាក្សាជាមួយ ពេទ្យជំនាញ ៕ រោគកើតពីសិចមានច្រើនសន្ធឹកសន្ធាប់ ដែលអាចធ្វើឱ្យជីវិតរស់នៅ ពីរនាក់កើតទុក្ខមិនស្រណុកកាយ។ ប៉ុន្តែ បើចេះការពាររាគកើតចេញ ពីសិចបាននោះអាចប្រែទៅជាពាក្យថា នៅពីរនាក់មិនកើតទុក្ខទាំងស្រណុក និងសុខស្រួល។

 រោគប្រតិកម្មពីសិច ៖

រោគប្រតិកម្មពីសិច ទោះបីមិនកើតញឹកញាប់ក្តី តែបើតាមទិន្នន័យពីសហរដ្ឋអាមេរិកបានបង្ហាញថា ស្ត្រីដែលសង្ស័យថា កើតរោគប្រតិកម្មពីការរួមភេទក្នុងមួយឆ្នាំមានចំនួនរហូតដល់រាប់សែន នាក់ ភាគច្រើនកើតទៅលើស្ត្រីដែលធ្លាប់កើតអាការប្រតិកម្មស្រាប់មក ហើយ ដែលក្រោយពេលរួមភេទប្រមាណ ៣០ នាទី នឹងកើតមានអាការ ប្រតិកម្ម។ រោគសញ្ញានៃរោគប្រតិកម្មពីសិចរួមមានអាការកន្ទួលហើម រមាស់នៅត្រង់បរិវេណជុំវិញ និងនៅក្នុងប្រដាប់ភេទ ។

ករណីខ្លះទៀតមានកន្ទួលរមាស់ហើមពេញខ្លួនដែលកន្ទួលនេះ ពេលខ្លះ ក្តៅក្រហាយប្រៀបដូចជារលាកភ្លើង។ ករណីខ្លះទៀតប្រតិកម្មខ្លាំងអាច ឈានដល់ដង្ហក់ ដកដង្ហើមមិនចេញ ណែនដើមទ្រូង ប្រសិនបើព្យាបាល មិនទាន់ពេលទេ អាចប៉ះពាល់ដល់អាយុជីវិតថែមទៀតផង អាការប្រតិកម្ម ពីការរួមភេទនេះអាចកើតចេញពីមូលហេតុដូចខាងក្រោមៈ

ប្រតិកម្មជាមួយទឹកកាម ៖

ភាគច្រើនប្រតិកម្មជាមួយសារជាតិផ្សំដែលជាប្រូតេអ៊ីននៃទឹកកាម 9ម្សេនិលា ភលាសមា យះផរេសនេសិតវិតយប វិធីដែលអាចជួយដោះ ស្រាយបាន គឺពាក់ស្រោមអនាម័យនៅពេលរួមភេទ តែប្រសិនបើត្រូវការ មានកូនអាចទៅជួបពិគ្រោះជាមួយគ្រូពេទ្យដែលអាចទទួលបានការ ព្យាបាល ធ្វើឱ្យរាងកាយស៊ាំជាមួយសារជាតិប្រតិកម្ម ដោយប្រើទឹក    អសុចិមានកម្រិតស្រាលចាក់ចូលទៅក្នុងរន្ធភេទ បន្ទាប់មកបន្ថែមកំហាប់ សន្សឹមៗលុះក្រោយពេលលែងប្រតិកម្មហើយ អាចធ្វើការរួមភេទបាន ជាធម្មតា។ ម៉្យាងទៀត គ្រូពេទ្យអាចប្រើឱសថព្យាបាលរោគប្រតិកម្ម ដោយពឹងផ្អែកទៅលើសារជាតិរួមផ្សំនៃទឹកអសុចិដែលប្រតិកម្មមក ធ្វើជាឱសថផងដែរ។

ប្រតិកម្មជាមួយអាហារ ៖

អាហារខ្លះដែលគេជួបប្រទះជាញឹកញាប់មានដូចជា សណ្តែក និង     អាហារសមុទ្រ អាការប្រតិកម្មអាចផ្តើមតាំងពីការថើបគ្នារួចដកដង្ហើម មិនសូវស្រួល ឡើងកន្ទួលរមាស់ ដង្ហក់ ៘ វិធីសម្រាប់ព្យាបាល គឺ     ប្រសិនបើដឹងថា ភាគីម្ខាងទៀតប្រតិកម្មនឹងអាហារអ្វីត្រូវចៀសវាង      អាហារនោះ ហើយបើមានអាការធ្ងន់ធ្ងរចូរប្រញាប់ទៅជួបគ្រូពេទ្យ។

  រោគបណ្តាលពីការរួមភេទមិនសុខុម ៖

រោគសិចមិនសុខុមនេះ កើតចេញពីអាការរោគច្រើនសន្ធឹកសន្ធាប់ដែល កើតភ្លាមៗបន្ទាប់ពីរួមភេទរួច ទាំងបុរស និង ស្ត្រី នោះគឺមានឈាមកក នៅក្នុងប្រឡោះឆ្អឹងត្រគាក 9ភលេវិច ជៀនងសេតិនៀប ធ្វើឱ្យឈឺចុកចាប់ នៅក្នុងពោះ និងរាលមករកអវយវៈភេទក្នុងរយៈពេលវែង។ រោគសញ្ញា រួមមាន លែងមានការជឿជាក់លើខ្លួនឯង ដេកមិនលក់ ឬដេកមិនចង់ក្រោក វិលមុខ ឈឺពោះរ៉ាំរ៉ៃ ស្រណោះស្រណោក និងចង់ស្លាប់៘ ដូច្នេះក្រោយ ពេលមានសិចហើយមិនសុខុម ចូររកមើលមូលហេតុ និងព្យាបាល។ មូល ហេតុមួយភាគធំបណ្តាលមកពីបញ្ហាខាងរាងកាយ និងផ្លូវចិត្ត ដូចជា ធុញថប់ សម្រាកមិនបានគ្រប់គ្រាន់ មានបញ្ហាក្នុងជីវិតស្នេហ៍ កើតចេញ ពីរោគរ៉ាំរ៉ៃ ឬមកពីឱសថព្យាបាលរោគកង្វះអ័រម៉ូន ប្រសិនបើមិនអាច ជជែកជាមួយគូជីវិត ចូរពិគ្រោះជាមួយគ្រូពេទ្យ ។

កាមរោគ ៖

អាចឆ្លងតាមរយៈការប៉ះពាល់ជាមួយអ្នកជំងឺដូចជា រមាស់ កម ស្រែង ភ្លឺ រីឯប្រមេះ ស្វាយ វីរុស ភ្វះ បង្ករោគមហារីកមាត់ស្បួន ហ៊ីវ៘ ច្រើនតែឆ្លងតាមរយៈការរួមភេទផ្ទាល់ វិធីការពារជំងឺកាមរោគខាងលើ រួមមានៈ

– ស្នេហាមួយទល់នឹងមួយជាវិធីល្អបំផុត ។

– ស្គាល់មុខ តែមិនស្គាល់ចិត្ត ប្រសិនបើមិនទាន់មានលក្ខណៈសម្បត្តិ គ្រប់គ្រាន់នឹងរៀបការ ឬមានកូនចូរប្រើស្រោមអនាម័យឱ្យត្រឹមត្រូវរាល់ ពេលរួមភេទ ។

– ពិនិត្យមើលដៃគូមុនពេលរួមភេទ មើលតាមរាងកាយអវយវៈភេទ ថា តើមានដំបៅ មានកន្ទួល ក្រមរ មានខ្ទុះ មានសាច់ដុះ និង មានស្លាក ស្នាមមេរោគផ្សិតដែរទេ ? បើមានគួរចៀសវាងសិច។

– ក្រោយពេលមានអាការខុសប្រក្រតី បន្ទាប់ពីមានការរួមភេទ ដូចជា ឈឺពោះ នោមទាស់ មានខ្ទុះពេលនោម មានកន្ទួល មានដំបៅ នៅ អវយវៈភេទគួរប្រញាប់ទៅជួបគ្រូពេទ្យភ្លាមៗ។

– ប្រសិនបើមានសិចដែលអាចប្រឈមនឹងហ៊ីវ គួរទៅជួបគ្រូពេទ្យពិគ្រោះ ដើម្បីទទួលឱសថទប់ស្កាត់វីរុសក្នុងរយៈពេលមិនលើសពី ៧២ ម៉ោង។

 របួសពីសិច ៖

មានស្នាមជាំ រលាត់ មានរបួស ឈឺចុកចាប់ បាក់ឆ្អឹង អង្គជាតិបាក់    ទ្វារមាសរហែក៘ អាការបែបនេះកើតឡើងញឹកញាប់បំផុតហួស ពីការនឹកស្មាន មានតែអ្នករបួសធ្ងន់ធ្ងរតែប៉ុណ្ណោះដែលទៅមន្ទីរពេទ្យ រីឯ មនុស្សភាគច្រើនព្យាបាលខ្លួនឯងនៅផ្ទះ។ ហាមរួមភេទតក់ក្រហល់ហួស ហេតុគួរពិនិត្យមើលពីសុវត្ថិភាពជាមុន ទាំងក្បាច់ និងទីកន្លែង៘ ដូចជា សិចនៅក្នុងបន្ទប់ទឹក ចូរប្រយ័ត្នរអិល ចូរប្រយ័ត្នភាគីនៅខាងលើមាន ទម្ងន់ធ្ងន់សង្កត់ ដែលក្រៅពីនេះអាចធ្វើឱ្យបាក់ឆ្អឹងខ្នង ហើយអ្នកអាច ស្ទះខ្យល់ដង្ហើម ឬបេះដូងឈប់លោតទៀតផង។ ហាមមានសិចដោយ មានសត្វចិញ្ចឹមនៅជាមួយ ព្រោះពួកវាអាចគិតថា អ្នកឈ្លោះគ្នាហើយ ស្ទុះទៅធ្វើបាបភាគីម្ខាងទៀត ។

រោគសិចមិនគប្បី ៖

ប្រសិនបើមានសិចអសីលធម៌ ដូចជាលួចមានសហាយស្មន់ក្រៅពី ធ្វើឱ្យអារម្មណ៍ភាគីម្ខាងទៀតក្រេវក្រោធហើយនោះ ខាងវេជ្ជសាស្ត្របាន រកឃើញទៀតថា មានអាការស្លាប់លើបង្គងច្រើនករណី ដែលកើតចេញ ពីការរួមភេទជាមួយអ្នកដទៃ ដែលមិនមែនជាស្វាមី ឬភរិយារបស់ខ្លួន៕

ប្រភព៖itcity

  • រោគកើតចេញពីសិចគួរប្រយ័ត្ន…!已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/03/19  Category:សុខភាព
Tags: