ការប្រកួតបាញ់កាំភ្លើង នឹងក្លាយជា ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីសម្រួចទិសដៅ SEA Games-2023

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ឯក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡា បាញ់កាំភ្លើងកម្ពុជា បានប្ដេជ្ញាចិត្តថា នឹងជំរុញការរៀបចំ ព្រឹត្តិការណ៍ប្រកួត កីឡាបាញ់កាំភ្លើង ឲ្យបានជាប្រចាំ ដើម្បីបំផុសសកម្មភាព កីឡានេះឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់ជាច្រើនឆ្នាំ ដើម្បីចម្រាញ់ស្វែងរក អ្នកមានទេពកោសល្យ សម្រាប់ត្រៀមការប្រកួតកីឡា SEA Games នាឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ការលើកឡើងខាងលើ បានធ្វើឡើងក្នុងពិធីបិទ ការប្រកួតកីឡាបាញ់កាំភ្លើង I.P.S.C លើកទី០១ នៅបញ្ជាការដ្ឋានកងទ័ពពិសេស ឆ័ត្រយោង-៩១១ កាលពីម្សិលមិញ ដែលផ្ដល់កិត្តិយស អញ្ជើញចូលរួមជាអធិបតី ដោយលោកឧត្តមសេនីយ៍ ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមទាំងមន្ដ្រីថ្នាក់ដឹកនាំ កីឡាករ-កីឡាការិនី ជាច្រើននាក់ផងដែរ ។

លោក មៀច សុផាន់ណា បានមានប្រសាសន៍ថា ថ្វីត្បិតនេះជាលើកដំបូង ដែលសហព័ន្ធបានរៀបចំ ឲ្យមានពានរង្វាន់ កីឡាបាញ់កាំភ្លើង ប៉ុន្ដែការប្រកួតបានបញ្ចប់ ដោយភាពជោគជ័យបំផុត ព្រោះមានការចាប់អារម្មណ៍ ច្រើនពីមហាជន ពិសេសកីឡាករ-កីឡាការិនី បានដាក់ចូលរួមប្រកួត ច្រើនហួសពីការស្មាន ។ លើសពីនេះ ការប្រកួតបានដំណើរការយ៉ាងរលួន រហូតដល់ទីបញ្ចប់តែម្ដង ។

លោកបញ្ជាក់ថា «ខ្ញុំគិតថា វាជោគជ័យហើយ ដែលយើងរៀបចំលើកទី បានសមិទ្ធិផលប៉ុណ្ណេះ ប៉ុន្ដែវាក៏នៅមាន កន្លែងខ្វះខាតផងដែរ ។ ដោយមើលឃើញពីសន្ទុះ នៃភាពរីកចម្រើននេះ សហព័ន្ធនឹងបន្ដ រៀបចំព្រឹត្តិការណ៍នេះ ឲ្យក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីឆ្ពោះទៅ SEA Games ឆ្នាំ២០២៣ ។ ម្យ៉ាងវិញទៀត សហព័ន្ធក៏គ្រោងរៀបចំ ឲ្យមានការប្រកួតរយៈ ៣ខែម្ដង ដើម្បីពង្រឹងសមត្ថភាព កីឡាករ-កីឡាការិនីទៀតផង» ។

ជាមួយគ្នានោះលោក ហ៊ុន ម៉ានិត បានថ្លែងកោតសរសើរ ចំពោះសហព័ន្ធកីឡា បាញ់កាំភ្លើងកម្ពុជា ដែលបង្កើតឲ្យមាន ព្រឹត្តិការណ៍នេះឡើង ព្រោះលោកយប់ថា ការប្រកួតកីឡាបាញ់កាំភ្លើងនេះ មិនត្រឹមតែផ្ដល់សុខភាពល្អ និងមានស្មារតីប្រយុទ្ធ ប្រកបដោយភាព ទទួលខុសត្រូវនោះទេ គឺថែមទាំងអប់រំ ឲ្យពលរដ្ឋមួយចំនួន ឲ្យបញ្ឈប់ការប្រើប្រាស់ កាំភ្លើងខុសច្បាប់ ហើយងាកមកលេងកីឡា ដើម្បីឆ្ពោះទៅ SEA Games ឆ្នាំ២០២៣ ផងដែរ ។

គួរបញ្ជាក់ថា ការប្រកួតកីឡាបាញ់កាំភ្លើង I.P.S.C លើកទី១នេះ បានធ្វើឡើង ៤ដំណាក់កាល ដោយមានកីឡាករ ចូលរួមសរុប ៣២រូប ដើម្បីធ្វើការប្រកួតជម្រុះរក កីឡាករ-កីឡាការិនីជើងខ្លាំង ១៣រូបឡើង មកពីប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦នេះ ហើយជាលទ្ធផល តំណែងជើងឯក គឺបានទៅកីឡាករ គីម សុផារុន មកពីក្លឹបមហាជន, កីឡាករ ម៉ន សំបូរ មកពីបញ្ជាការដ្ឋានកងអង្គរក្ស ជាប់លេខ២ និងកីឡាករ ស្រី យ៉ា មកពីកងពលតូច “ង” ៧០ ។

ជាមួយគ្នានោះ ក្រៅពីទទួលបាន ប្រាក់រង្វាន់ពីសហព័ន្ធ លោកឧត្តមនីយ៍ ហ៊ុន ម៉ានិត ក៏បានបន្ថែមប្រាក់រង្វាន់ ចំណាត់ថ្នាក់លេខ១ ទទួលបាន ៥០០ដុល្លារ, លេខ២ ទទួលបាន ៤០០ដុល្លារ និងលេខ៣ ទទួលបាន ៣ដុល្លារ ខណៈកីឡាករ-កីឡាការិនីចំនួន ១០រូប ដែលមិនទទួលបានជ័យលាភី ក៏ទទួលបានថវិការឧបត្ថម្ភម្នាក់ៗ ចំនួន ២០០ដុល្លារផងដែរ ៕