ណាហ្គា​វើ​ល​ ប្រារព្ធ​ទិវា​ភព​ផែនដី ឆ្នាំ​២០១៦

ណាហ្គា​វើ​ល​ ប្រារព្ធ​ទិវា​ភព​ផែនដី ឆ្នាំ​២០១៦



ភ្នំពេញ ​៖​ ណាហ្គា​វើ​ល​ កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៦​ បាន​ចូលរួម​ជាមួយ​ប្រជាជន​រាប់​រយ​លាន​នាក់​ជុំវិញ​ពិភពលោក​ បង្ហាញ​អំពី​ការ​គាំទ្រ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​ ដោយ​បិទ​អំពូល​ភ្លើង​រយៈពេល​១​ម៉ោង។

ទិវា​ភព​ផែនដី គឺជា​ចលនា​ពិភពលោក​ដែល​ផ្ដួចផ្ដើម​ដោយ​អង្គការ World Wildlife Federation (WWF) ដែល​ប្រជាជន​ទូទាំង​ពិភពលោក​ប្រារព្ធ​ ដើម្បី​ជួយសង្គ្រោះ និង​អភិរក្ស​ភព​ផែនដី។

ណាហ្គា​វើ​ល ប្ដេជ្ញា​ចិត្ត​ទទួលខុសត្រូវ និង​សកម្ម​នៅ​ក្នុង​សហគមន៍ ហើយ​ជឿជាក់​ថា ​ការ​ធ្វើ​ពាណិជ្ជកម្ម​ប្រកបដោយ​ទំនួល​ខុសត្រូវ ​គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​និរន្ត​ភាព​ នៃ​ភព​ផែនដី​ដែល​យើង​កំពុង​រស់នៅ​ជាមួយគ្នា។ ដោយ​បិទ​អំពូល​ភ្លើង​ដែល​យើង​មិន​ត្រូវ​ការ​ជា​ចាំបាច់ ណាហ្គា​វើ​ល នឹង​ជួយ​កាត់បន្ថយ​ការ​បញ្ចេញ​ជាតិ​កាបូន​ដែល​ប៉ះពាល់​យ៉ាង​ខ្លាំង​បំផុត​ដល់​ការប្រែប្រួល​អាកាស​ធាតុ​ដែល​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ជាង​មុន​សម្រាប់​មនុស្សជាតិ​ទូទៅ។

លើស​ពី​នេះ​ទៅ​ទៀត ចាប់ពី​ម៉ោង​៦​និង​៣០​ល្ងាច​តទៅ ណាហ្គា​វើ​ល នឹង​ផ្តល់​នូវ​បទ​ពិសោធន៍​នៃ​ការ​ទទួល​ទាន​អាហារ​ក្រោម​ពន្លឺ​ភ្លើង​ទៀន​ដ៏​មនោរម្យ​នៅ​ភោជនីយដ្ឋាន​របស់​ខ្លួន​ដូចជា​ភោជនីយដ្ឋាន​បារាំង Le Gourmet ភោជនីយដ្ឋាន​អ៊ីតាលី Bistro Romano និង​ភោជនីយដ្ឋាន​កូរ៉េ Korean Grill ដែល​អាច​ឲ្យ​ភ្ញៀវ​រីករាយ​អាហារ​ពេល​ល្ងាច​ដ៏​មាន​ឱជារស និង​ចូលរួម​ក្នុង​ទិវា​ភព​ផែនដី​ក្នុង​ពេល​ដំណាលគ្នា។

គួរ​បញ្ជាក់​ថា ទិវា​ភព​ផែនដី​នេះ ត្រូវ​បាន​ប្រារព្ធ​ឡើង​ដំបូង​ក្នុង​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ក្នុង​ឆ្នាំ​២០០៧ ហើយ​ចាប់​តាំងពី​ពេល​នោះ​មក ទិវា​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ដោយ​ប្រជាជន​រាប់​លាយ​លាន​នាក់​មកពី​ទីក្រុង​៧.០០០ ក្នុង​ប្រទេស​១៧២ មកពី​គ្រប់​ទ្វីប​ក្នុង​ពិភពលោក។

អ្នក​ទាំងអស់គ្នា​ក៏​អាចជួយ​គាំទ្រ​ទិវា​ភព​ផែនដី​បាន​ផង​ដែរ​ តាមរយៈ​មធ្យោបាយ​ដូចជា ប្ដូរ​មក​ប្រើ​អំពូល​អិ​ល​អ៊ី​ឌី មិន​ប្រើ​ក្រដាស ឬ​ថង់​ប្លា​ស្ទិ​ក​ច្រើនពេក ដើរ ឬ​ជិះ​កង់​ទៅ​កន្លែង​ផ្សេងៗ ឬ​រៀបចំ​កម្មវិធី​រើស​សំរាម​ដូចដែល​ក្រុមការងារ​សង្គម​របស់​ណាហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​អនុវត្ត​ប្រកប​ដោយ​ជោគជ័យ​កន្លងមក។ ដើម្បី​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​រៀបចំ​ទិវា​ភព​ផែនដី​នេះ​យើង​បាន​ជូនដំណឹង​ និង​លើក​ទឹក​ចិត្ត​ឲ្យ​បុគ្គលិក និង​ភ្ញៀវ​សណ្ឋាគារ​របស់​យើង​ទាំងអស់​ចូលរួម។

យើង​សង្ឃឹមថា​ទិវា​ភព​ផែនដី និង​ណាហ្គា​វើ​ល នឹង​បណ្ដុះ​គំនិត​ឲ្យ​បុគ្គលិក ដៃគូ​ពាណិជ្ជកម្ម អតិថិជន និង​សហគមន៍​ចូលរួម​ជួយ​ដល់​ភព​ផែនដី និង​រួមគ្នា​ទប់ស្កាត់​ការប្រែប្រួល​នៃ​អាកាសធាតុ ៕