ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ ករណី​ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ ករណី​ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

ភ្នំពេញ ​៖ ​ជនសង្ស័យ​៤​នាក់ ត្រូវ​បាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ ធ្វើការ​ឃាត់ខ្លួន​ជាក់ស្ដែង​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ ​នូវ​សារធាតុ​ញៀន។

ជនសង្ស័យ​ទាំង​៤​នាក់ ដែល​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ដង្កោ​ធ្វើការ​ឃាត់ខ្លួន ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ទី​១-​ឈ្មោះ ភិន ដាលីន ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​តូប​អ៊ុតសក់ ផ្សារ​ទួល​ពង្រ សង្កាត់​ចោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ( ជួញដូរ)​។ ទី​២​-ឈ្មោះ ឆេង សង្ហា ហៅ​ញ៉ា​ញ់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ពិត​ប្រាកដ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ (​ប្រើប្រាស់​)។ ទី​៣​-ឈ្មោះ គឹម ដែន ហៅ កណ្តុរ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ (​ប្រើ​ប្រាស់​)។ និង​ទី​៤​-ឈ្មោះ ដា​រ៉ូ ម៉ី​ម៉ី ហៅ​ម៉ី ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ព្រៃ​ស​លិច សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ (​ប្រើប្រាស់​)។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ដង្កោ​ប្រាប់​ឲ្យ​ដឹង​ថា ដោយមាន​សេចក្ដីរាយការណ៍​ពី​ប្រជាព​ល​រដ្ឋ នា​វេលា​ម៉ោង​១១​និង​៤០​នាទី ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦ សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ទីតាំង​ជួញដូរ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ជាក់ស្ដែង នៅ​ចំណុច​បន្ទប់​ជួល​លេខ​២ ស្ថិតនៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ឃាត់​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ ទី​១​-ឈ្មោះ ឆេង សង្ហា ហៅ ញ៉ា​ញ់។ ទី​២-​ឈ្មោះ គឹម ដែន ហៅ កណ្តុរ និង​ទី​៣-​ឈ្មោះ ដា​រ៉ូ ម៉ី​ម៉ី ហៅ ម៉ី ដកហូត​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន និង​ម៉ូតូ​១​គ្រឿង ម៉ាក​និ​ច ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DH-4591 នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ ធ្វើការ​សួរនាំ។​

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ដង្កោ​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹងថា ក្រោយពី​ធ្វើការ​សាកសួរ​បាន​ចម្លើយ​សារភាព​ពី​ក្រុម​ជនសង្ស័យ សមត្ថកិច្ច​បាន​បន្ត​ប្រតិបត្តិការ​ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ជា​អ្នក​ជួញដូរ​គ្រឿងញៀន​ឈ្មោះ ភិន ដាលីន នៅ​ត្រង់​ចំណុច​ផ្លូវ​បេតុង​ចូល​បុរី ឡាយ គង់ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ នា​វេលា​រសៀល​ថ្ងៃខែ​ដដែល ដកហូត​វត្ថុតាង​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ( ICE ) ចំនួន២​កញ្ចប់ ទម្ងន់៧,០៥​ក្រាម ស្មើ​តម្លៃ​៣០០​ដុល្លារ​ និង​ម៉ូតូ​១​គ្រឿង ម៉ាក​ស្កុប​ពី ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FE-8403 នាំមក​កាន់​អធិកា​រដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ចាត់​បន្ត​តាម​នីតិវិធី។​

សមត្ថកិច្ច​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស/ស្រី​ទាំង​៤​នាក់ កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ រង់ចាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕