​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​ខាង​ក្រោម​ផ្ទះ​គ្មាន​ម្ចាស់​នៅ​

​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​ខាង​ក្រោម​ផ្ទះ​គ្មាន​ម្ចាស់​នៅ​



ឧត្តរមានជ័យ ​៖ កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៦ មាន​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បានកើតឡើង ក្រោយពី​គេ​ប្រទះឃើញ​បុរស​ម្នាក់​បាន​ដេក​ស្លាប់​នៅ​ខាង​ក្រោម​ផ្ទះ​ដែល​ទុកចោល​អត់​មាន​ម្ចាស់​រស់នៅ ស្ថិត​ក្នុង​ភូមិ​រំចេក ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​បាន​ដេក​ស្លាប់​ឈ្មោះ​ ព្រីង ចាន់ជា​រដ្ឋា ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ​រាជធានី​ភ្នំពេញ ដែល​បាន​មក​រស់​នៅ​ជាមួយ​សាច់ញាតិ​នៅ​ភូមិ/ឃុំ​កើតហេតុ​ខាងលើ​។​

បើ​តាម​សាច់ញាតិ​បានឲ្យ​ដឹងថា សាកសព​បាន​បាត់​ពី​ផ្ទះ​កាលពី​វេលា​ម៉ោង​១១ ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦ នៅពេលដែល​ពួកគាត់​មកពី​ធ្វើ​ចម្ការ​វិញ​ គឺ​អត់​ឃើញ​នៅផ្ទះ​ទេ លុះ​នៅ​ព្រឹក​ថ្ងៃ​កើត​ហេតុ​មាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​បាត់​ទៅ​ហើយ​។​

បើ​តាម​ប្រភព​បាន​បង្ហើប​ឲ្យ​ដឹង​ថា បុរស​ដែល​បាន​ដេក​ស្លាប់​នោះ ជា​មនុស្ស​ញៀន​ស្រា​ ហើយ​នៅ​នឹង​ក្បាល​ដំណេក​សាកសព​នោះ គេ​ប្រទះឃើញ​មាន​ស្រា.ស ​នៅ​កន្លះ​ដប​ទឹក​សុទ្ធ​ និង​ប្រាក់​ចំនួន​២.០០០​រៀល​ផងដែរ។

​បើ​យោង​តាម​ការ​ធ្វើ​កោសល្យវិច័យ​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គឺ​បណ្តាល​មកពី​ខ្យល់គរ​ទើប​បណ្ដាល​ឲ្យ​ស្លាប់ ហើយ​មកពី​ធាតុអាកាស​ក្តៅ​ខ្លាំង ស្រា​ក៏​ក្តៅ ជាពិសេស​គឺ​ហូប​ស្រា​អត់​ហូប​បាយ​។​ ក្រោយពី​សមត្ថកិច្ច​យើង​បាន​ធ្វើការ​ពិនិត្យ ​និង​កោសល្យវិច័យ​រួចរាល់​បាន​ប្រគល់​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​ខាង​ក្រោម​ផ្ទះ​គ្មាន​ម្ចាស់​នៅ​

​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​ខាង​ក្រោម​ផ្ទះ​គ្មាន​ម្ចាស់​នៅ​