សន វិ​ជ្ជ​បុត្រ ទស្សនិកជន​សរសើរ​ពី​សកម្មភាព​មនុស្សធម៌​ជួយ​ជន​ក្រីក្រ​

សន វិ​ជ្ជ​បុត្រ ទស្សនិកជន​សរសើរ​ពី​សកម្មភាព​មនុស្សធម៌​ជួយ​ជន​ក្រីក្រ​

ភ្នំពេញ ៖ តារា​ចម្រៀង​រូប​សង្ហា​របស់​ផលិតកម្ម​អ៊ឹម​(M)​ លោក សន វិ​ជ្ជ​បុត្រ ថ្មីៗ​នេះ​ បាន​ធ្វើ​ឲ្យ​មហា​ជន​អ្នកគាំទ្រ​ ព្រមទាំង​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាក់​លួច​សរសើរ​ពី​អត្តចរិត​និង​សន្តាន​ចិត្ត​ល្អ​ដែល​តារា​រូប​នេះ​បាន​លះបង់​ពេលវេលា​ស្វែងរក​ថវិកា​ពី​សប្បុរសជន​ដើម្បី​យក​មក​បរិច្ចាគ​ជួយ​ដល់​ជន​ក្រីក្រ ចាស់ជរា​ និង​កុមារ​កំព្រា​នៅ​កម្ពុជា​នា​កន្លងមក។

តារា​ចម្រៀង​ លោក សន វិ​ជ្ជ​បុត្រ ជារឿយៗ​គេ​តែង​ឃើញ​លោក​បង្ហោះ​រូបថត​ជា​បន្តបន្ទាប់​ដោយ​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​មនុស្សធម៌​តាមរយៈ​ការ​ជួយ​ឧបត្ថម្ភ​ថវិកា​ និង​ចែក​សម្ភារៈ​មួយ​ចំនួន​ដល់​ជន​ក្រីក្រ ​និង​ចាស់ជរា​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​។ ​នេះ​ជា​ទឹកចិត្ត​មនុស្សធម៌​ និង​ជា​គំរូ​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​ទស្សនិកជន​អ្នកគាំទ្រ​ ក៏ដូចជា​អ្នក​សិល្បៈ​ដូចគ្នា​នោះ​។​

តាមរយៈ​ការបង្ហាញ​ពី​សកម្មភាព​គ្រប់​ច្រកល្ហក​របស់​លោក សន វិ​ជ្ជ​បុត្រ ពេលនេះ ​ត្រូវ​បាន​អ្នក​និយម​ប្រើប្រាស់​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាក់​ចូលរួម​សរសេរ​លើក​សរសើរ ​និង គាំទ្រ​ចំពោះ​សន្តាន​ចិត្ត​មនុស្សធម៌​ដែល​តារា​រូបនេះ​បាន​និង​កំពុង​ធ្វើ ​ហើយ​ក្នុង​នោះ​ក៏​មានការ​លើក​ឡើង​ថា ​តារា​ផ្សេងៗ​ទៀត​គួរ​យក​គំរូ​តាម​លោក ​សន វិ​ជ្ជ​បុត្រ​។​
ក្នុងនោះ​ក៏មាន​សិល្បករ​ដូចគ្នា​បានបង្ហាញ​ពី​អារម្មណ៍​គាំទ្រ​ និង​កោតសរសើរ​ លោក សន វិ​ជ្ជ​បុត្រ ផង​ដែរ​។​

ជាមួយគ្នា​នៃ​ភាព​លេច​ធ្លោ​លើ​សកម្មភាព​មនុស្សធម៌​នេះដែរ ​លោក សន វិ​ជ្ជ​បុត្រ កាលពី​ថ្មីៗ​នេះ​ត្រូវបាន​ប្រធាន​សមាគម​ខ្មែរ​នៅ​អូស្ត្រាលី​ធ្វើ​ការធានា​តារា​ប្រុស​រូបនេះ ​រួម​នឹង​តារា​ស្រី​ កញ្ញា អេ​ម មី ដើម្បី​ចេញទៅ​សម្ដែង​បង្ក​ការ​រាំច្រៀង​សប្បាយ​នៅ​ទីនោះ​ជាមួយ​បងប្អូន​អាណិកជន​ខ្មែរ ​ហើយ​មួយ​ផ្នែក​វិញទៀត​ការ​ចេញទៅ​របស់​លោក សន វិ​ជ្ជ​បុត្រ នោះ​ ក៏​ដើម្បី​ធ្វើការ​រៃអង្គាស​ប្រាក់​យក​មក​ជួយ​និស្សិត​ក្រីក្រ ក្មេង​កំព្រា ព្រមទាំង​ចាស់ជរា​ផង​ដែរ​៕ សន វិ​ជ្ជ​បុត្រ ទស្សនិកជន​សរសើរ​ពី​សកម្មភាព​មនុស្សធម៌​ជួយ​ជន​ក្រីក្រ​