កម្ចាត់ស្នាមអុជ និងមុនតូចៗលើស្បែកមុខ

ស្នាមជាំអុជនិងមុនតូចៗនៅលើមុខបានធ្វើឱ្យអ្នកមានការពិបាកទ្រាំ។ប៉ុន្តែអ្នកគួរតែស្ងប់អារម្មណ៏សិនព្រោះ នេះគឺជាការកើតឡើងដែលមានលក្ខណៈជាបណ្តោះអាសន្នក្នុងរយៈពេលមួយជាកំណត់។ស្នាមជាំច្រើនកើតឡើងលើនារីភេទក្នុងរយៈពេលមានផ្ទៃពោះហើយក្រោយពេលសម្រាលកូនរួចស្នាមនោះក៏បាត់ទៅវិញចំពោះអុជក៏ដូច្នេះដែរប៉ុន្តែមានអ្នកខ្លះកើតអុជយ៉ាងយូរ។បើមានអុជច្រើនអ្នកអាចព្យាបាលតាមវិធីដូចខាងក្រោម 

ប្រើទឹកបំប៉នឧស្ម័ន

     លាយកម្រិត១៥%មាឌយកសំឡីជ្រលក់ទឹកបំប៉នឧស្ម័នលាបបន្ថើរៗលើអុជទុក១៥នាទី។ពីរថ្ងៃលាបម្តងរហូតដល់ អុជរលុបបាត់អស់។អាចយកការ៉ុតទៅចិតឱ្យស្តើងបិតលើស្បែកមុខជារៀងរាល់ថ្ងៃ។ត្រាំអំបិលក្នុងទឹកក្តៅតាមសមាមាត្រមួយភាគដប់ក្រាម។ទុកឱ្យត្រជាក់យកសំឡីជ្រលក់ហើយយកមកជូតមុខក្នុងមួយថ្ងៃ៣ដងព្រឹកថ្ងៃនិងល្ងាច។

សូមបញ្ជាក់ថាថ្នាំសម្រាប់លាបបង្ការស្នាមអុជដែលដាក់លក់នៅលើទីផ្សារគឺមានច្រើនប្រភេទដែលប្រភេទថ្នាំខ្លះវាអាចបង្កប្រតិកម្មលើស្បែកនិងសរសៃប្រសាទ។ដូច្នេះចាំបាច់ត្រូវលាបសាកលើដៃបន្តិចសិន ហើយពិនិត្យមើលថាតើមានប្រតិកម្មអ្វីទេ? បើសិនជាឃើញក្រហមឬឈឺចាប់គឺថ្នាំនោះប្រើមិនបានទេ។បើគ្មានប្រតិកម្មអ្វីទេ ពេលប្រើដំបូងត្រូវលាយឱ្យរាវ៥០%លាបមួយថ្ងៃពីរឬបីដង។

     លាបដូច្នេះហើយបើគ្មានប្រតិកម្មអ្វីទើបអាចប្រើថ្នាំសុទ្ធសាធដោយពុំចាំបាច់លាយ។ក្រោយពេលលាប៣ថ្ងៃស្បែកមុខស្ងួតនិងរបកចេញស្រទាប់ស្តើងៗពេលនោះត្រូវផ្អាកលាបថ្នាំ។ប៉ុន្តែថ្ងៃក្រោយពេលស្បែកមុខរបអស់ស្នាមអុជត្រូវលាបនូវប្រភេទក្រែមសម្រាប់ថែស្បែកមុខឬប្រើសម្បកក្រូចឆ្មារកិនឱ្យម៉ដ្ឋលាយជាមួយទឹកក្រូចលាបលើមុខ។ពេលនោះស្បែកច្រើនក្រហមព្រឿងៗហើយប៉ុន្មានថ្ងៃក្រោយមកវានឹងរបកចេញដោយបន្សល់ទុកនូវស្រទាប់ស្បែកថ្មី៕

ប្រភព៖​itcity

  • កម្ចាត់ស្នាមអុជ និងមុនតូចៗលើស្បែកមុខ已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/03/20  Category:សុខភាព
Tags: