ចំណុចគួរយល់​ដឹងមុន​សម្រេចវះ​កាត់ពង្រីក​សុដន់​

ការ​វះកាត់​​កែ​សម្ផស្ស​ ពង្រីក​ដើម​​ទ្រូងត្រូវ​បាន​គេ​​សង្កេត​ឃើញ​​ថា ​ជា​វិធី​សាស្ត្រ​វះកាត់​​ដ៏​ពេញ​និយម​ និង​មាន​ប្រសិទ្ធ​ភាព​​បំផុត​ដើម្បី​ព្យាបាល​​បញ្ហា​ដើម​ទ្រូង​​តូច​ពី​កំណើត ​ឬ​ក៏​ដើម​ទ្រូង​មាន​​សភាព​យារ​ធ្លាក់​​ដោយ​​សារ​វ័យ​ជ្រេ​ ឬ​ក្រោយ​ពេល​​សម្រាល​បុត្រ​​ជាដើម។​

យ៉ាង​ណា​មិញ ​ដូច​គ្នា​នឹង​​ការ​វះកាត់​ ឬ​វិធី​សាស្ត្រ​វេជ្ជសាស្ត្រ​ដទៃ​ទៀត​ដែរ ​ការ​វះកាត់​​ព​ង្រីក​​ទ្រូង​នេះ​អាច​​ផ្ដល់​ផល​​វិបាក ​ឬ​គ្រោះ​ថ្នាក់​​តិច​ ឬ​ច្រើន​​អាស្រ័យ​​ទៅ​តាម​​ករណី​​អនុវត្ត​​ជាក់​ស្ដែង។

ផល​វិបាក​​នានា​ ​ដែល​អាច​កើត​​ឡើង​ដោយ​សារ​​ការ​វះ​កាត់​​ពង្រីក​​សុដន់ផល​​លំបាក​​ទាំង​នោះ​រួម​មាន ​លទ្ធផល​ក្រោយ​​ការ​វះ​កាត់​​ពុំ​បាន​ល្អ​ ដោយ​ទ្រូង​​ទាំង​សង​ខាង​​ធំ​មិន​ស្មើ​គ្នា ​ការ​ហូរ​​ឈាម ​ឬ​កក​ឈាម​ក្រោយ​​ពេល​វះកាត់​ និង​ផល​​វិបាក​​បណ្ដាល​​មក​ពី​កង្វះ​​អនាម័យ​ ដែល​បង្កជា​​រោគ​រលួយ​​ជា​ដើម។​

ប៉ុន្តែ​ផល​​វិបាក​ និង​គ្រោះ​ថ្នាក់​​ទាំង​នោះ​​អាច​កាត់​បន្ថយ​​ដល់​កម្រិត​អប្បប​រមាក្នុង​​ករណី​ដែល​​អតិថិជន ​និង​វេជ្ជបណ្ឌិត​ឯក​ទេស​វះ​​កាត់​កែ​សម្ផស្ស​​ធ្វើ​ការ​ជ្រើស​រើស​​នូវ​វិធី​វះ​កាត់​​បាន​ត្រឹម​ត្រូវ ​ដោយ​រួម​បញ្ចូល​​នឹង​ការ​​ប្រើ​ប្រាស់​​សម្ភារៈ​​ប្រភេទ​​អ៊ីមភ្លែន​ និង​កន្លែង​វះ​កាត់​តាម​​ស្ដង់ដារ។​

ចំណុច​គួរ​​ស្វែង​យល់​​មុនពេល​សម្រេច​​ធ្វើ​ការ​វះកាត់​​កែ​ដើម​​ទ្រូង​អតិថិជន​​គួរ​តែ​យល់​ដឹង​​ពី​ព័ត៌មាន​លម្អិត​ វិធីសាស្ត្រ​នៃ​​ការ​វះកាត់​ និង​ផល​វិបាក​​តាម​រយៈ​​ប្រព័ន្ធ​ព័ត៌មាន​​វេជ្ជសាស្ត្រ​​ក្នុង​អ៊ីនធឺណិត​ ការ​សាកសួរ​​មិត្ត​ភក្តិ​ដែល​​មាន​បញ្ហា​​ប្រហាក់​​ប្រហែល​គ្នា​ និង​ការ​ពិភាក្សា​​ឲ្យ​បាន​ច្បាស់​​លាស់​ជាមួយ​​វេជ្ជបណ្ឌិត​ជំនាញ​​វះកាត់​កែ​​សម្ផស្ស។ ​ដូច្នេះ​អតិថិជន​​គួរ​តែ​ស្វែង​​យល់​នូវ​ចំណុច​​មួយ​ចំនួន​​មុន​នឹង​​សម្រេច​​ ចិត្ត​ទទួល​យក​​ការ​វះកាត់​​កែ​សម្ផស្ស​​សុដន់៕​

ប្រភព៖​cool1007

  • ចំណុចគួរយល់​ដឹងមុន​សម្រេចវះ​កាត់ពង្រីក​សុដន់​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/20  Category:សុខភាព
Tags: