មេការ​សំណង់​ម្នាក់​ដេក​ស្លាម​ក្បែរ​ម៉ូតូ​សមត្ថកិច្ច​ស​ង្ស័​ថា​ខ្យល់គ

​ខេត្ត​ព្រះសីហនុ​៖ បុរស​មេជាង​សំណង់​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់ ដោយ​មិនដឹង​មូលហេតុ​ក្បែរ ម៉ូតូ​មួយ គ្រឿង ក្នុង​ព្រៃរបោះ ជាប់​ផ្លូវលំ​ស្ថិត នៅលើ​ដែនដី​កោះរ៉ុង​។ សាកសព​ជនរងគ្រោះ​ត្រូវបាន​គេ​ប្រទះ ឃើញ​កាលពី វេលា​ម៉ោង​ប្រមាណ​១០ ព្រឹក​ថ្ងៃទី​១៩ ខែ​មិនា​នេះ ស្ថិតនៅក្នុង​ចំណុច​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​មន្ត្រី​អាវុធហត្ថ​ស្នាកការ​សន្តិសុខ​ប្រចាំការ​នៅ​ភូមិសាស្ត្រ​កោះរ៉ុង​បាន​ឲ្យ​ដឹងថា សាកសព​ជនរងគ្រោះ​មានឈ្មោះ យ៉ាន អៀ​ប ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ក្រុម​៣ ភូមិ​ព្រែក​ស្វាយ​សង្កាត់​កោះរ៉ុង ខេត្ត​ព្រះ សីហនុ​។ មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ទៀតថា សព​ជនរងគ្រោះ​នេះ​បន្ទាប់ពី​ក្រុម​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​រួច បា​នស​ន្និ ដ្ឋា​ន ថា​ជនរងគ្រោះ​ស្លាប់​ដោយសារ​ខ្យលគ​។ បច្ចុប្បន្ន​សព​សមត្ថកិច្ច​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ ធ្វើបុណ្យ តាម​ប្រពៃណី​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​៕​សមុទ្រ​ខៀវ​

KA-19-03-2016-11 KA-19-03-2016-12 KA-19-03-2016-10