ការ​ឲ្យ​ចំណី​ពស់វែក ដោយ​អ្នក​ជំនាញ

សត្វ​ពស់​វែក ជា​ជំពូក​សត្វ​អាសិរពិស គ្រោះ​ថ្នាក់​សម្រាប់​ជីវិត​មនុស្ស តែ​បើ​តាម​គោលការណ៍​វិទ្យាសាស្ត្រ ពិស​របស់​វា​ក៏​មាន​អត្ថប្រយោជន៍ សម្រាប់​ជា​ឱសថ​ព្យាបាល​ជំងឺ​មួយ​ចំនួន​ផង​ដែរ។ ដោយ​ស្ថិត​ក្នុង​ដំណើរការ​សិក្សា​បន្ថែម​ឲ្យ​លំអិត​ ក្រុម​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ព្យាយាម​ប្រើប្រាស់​ពិស​ពស់ ដោយ​បំបាត់ ឬ​បន្ថយ​ភាព​សាហាវ​របស់​វា​ ដើម្បី​យក​មក​ព្យាបាល​ជំងឺ​ឈាមរាវ ឈាម​ក្រ​កក ព្រោះ​ថា ពិស​ពស់​មាន​សារធាតុគីមី​ម៉្យាង​ ​ដែល​អាច​ឲ្យ​ឈាម​មនុស្ស​ប្រែ​ជា​​កក​បាន។

​​ការ​ជ្រើស​យក​ពិស​ពស់ មក​បម្រើ​ឲ្យ​វិស័យ​វេជ្ជសាស្ត្រ ជា​មូល​ហេតុ​ចម្បង​នាំ​ឲ្យ​មានការ​ចិញ្ចឹម សត្វ​ពស់​ពិស​ជាច្រើន ដើម្បី​ឲ្យ​ការ​សិក្សាស្រាវជ្រាវ​កាន់តែ​លម្អិត និង​ចេញ​ជា​ផ្លែផ្កា។ និយាយ​ដល់​ការ​ចិញ្ចឹម សត្វ​អាសិរពិស​ ទាំងនេះ មិនមែន​ជារឿង​ងាយស្រួល​ទេ ព្រោះ​វា​ទាមទារ​ឲ្យ​អ្នក​ចិញ្ចឹម មើលថែ​ ឲ្យ​ចំណី​មាន​ជំនាញ​ច្បាស់​លាស់ ជៀស​វាង គ្រោះថ្នាក់​ជាយ​ថា​ហេតុ​ផ្សេងៗ។

ខាងក្រោម​ជា​​វីដេអូ​មួយ​បង្ហាញ​ពី​ ដំណើរ​ការ​ឲ្យ​ចំណី​សត្វ​ពស់​វែក ដោយ​បុគ្គលិក​ជំនាញ។ មើល​ទៅ​គួរ​ឲ្យ​ស្រាវ​ស្ញើប ហើយ​បុរស​ម្នាក់​នោះ​ពិត​ជា​គួរ​ឲ្យ​សរសើរ​មែន។


ដោយ៖ NEA
ប្រភព៖ Youtube, ViralHog

  • ការ​ឲ្យ​ចំណី​ពស់វែក ដោយ​អ្នក​ជំនាញ已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/03/20  Category:ចំនេះដឹង
Tags: