ផ្កាមានបន្លាមិនគួរដាំនៅក្នុងបន្ទប់​ទទួល​ភ្ញៀវ

បន្ទប់ទទួលភ្ញៀវ បើយើងចេះរៀបចំឲ្យមានសោភ័ណ ភាពស្រស់ស្អាតនោះមិនត្រឹមតែជួយលើកមុខមាត់ របស់ម្ចាស់ផ្ទះប៉ុណ្ណោះទេ នូវ​ជួយ​ឲ្យ​មាន​អារម្មណ៍ ស្រស់ស្រាយថែម ទៀតផង ។បន្ទប់មួយនេះ ម្ចាស់ផ្ទះ ទូទៅ តែង​យក​ដើមផ្កា ឬផ្កាគ្រប់ប្រភេទមកតុបតែង ដាក់តាំងលម្អដើម្បី​ឲ្យ​មាន​សោ​ភ័ណ​ភាព ដោយភ្លេច គិតពីផលអវិជ្ជមានផ្សេងៗ ដែលបណ្តាលមកពីដើម ឬ ផ្កា​ទាំងអស់នោះ ។បើតាមអ្នកជំនាញហុងស៊ុយចិន បាន​ណែ​នាំ​ឲ្យ​ម្ចាស់​ផ្ទះ​ទាំង​​ឡាយមិនគួរយកផ្កាណាដែលមានបន្លាមកដាក់ តាំងលម្អនៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​នោះទេ តែគួរ​រករបស់​ណា​ដែល​ជាសិរី​មង្គល​មក​ដាក់​តាំង​លម្អ​វិញ​ដូ​ចជាដើម ឈើ ឬប្រទាលជាដើម ។ ក្រៅពីនេះគួររកថូផ្កាមួយមកតាំង ហើយ​​ជ្រើស​​រើស​ផ្កា​ណា​ដែល​មាន​ពណ៌​ស្រស់ស្អាតមកដាក់ គឺរឹតតែប្រសើរ ។ចំពោះការដាក់តាំងវិញ ទាំងផ្កាជ័រ ទាំងផ្កាស្រស់ បានដូចគ្នា ឲ្យតែមានពណ៌ស្រស់ស្អាត ដែល​មើល​ហើយនាំឲ្យមានភាពស្រស់ ស្រាយ ភ្លឺថ្លា​ក្នុងអារម្មណ៍ ។តែហាមមិនឲ្យយកប្រភេទផ្កាណាដែលមានបន្លា ដូចជា ផ្កាដំបងយក្ស, ផ្កាទេវ​តា៨ទិស..មកដាក់តាំងឡើយ ព្រោះវាខុស​នឹង​ក្បួន​ហុងស៊ុយប៉ុន្តែគេអាចយកផ្កាទាំងនេះ ទៅដាក់តាំងលម្អនៅក្រៅផ្ទះបាន ៕

ប្រភព៖ iknow

  • ផ្កាមានបន្លាមិនគួរដាំនៅក្នុងបន្ទប់​ទទួល​ភ្ញៀវ已关闭评论
  • 71 views
  • Hide Sidebar
    A+
Publish on:2016/03/20  Category:ចំនេះដឹង
Tags: