ខាត់​​ណា​​រស់​ជាតិ​​ជូរ​​ហិរ​​

គ្រឿង​ផ្សំ៖​

សាច់​គោ​២​ខាំ ​ចិត​ជា​បន្ទះ​ស្តើង​ៗ​ ខាត់​ណា​៣​ខាំ ​ចិត​សំបក​ចេញ​ហើយ​កាត់​ជា​កង់​ៗ​(៤ស.ម)​ ប្រេង​ខ្យង​២​ស្លាប​ព្រាបាយ​ ប្រេង​ឆា​២​ស្លាប​ព្រាបាយ​ ទឹក ​៨០០​មល​

គ្រឿង​​ផ្សំ​​សំរាប់​​ទឹក​​ជ្រលក់​​ជូរ​​ហឺរ​​

ខ្ទឹម​​ស​៦​កម្ពឹស​ ហាន់​ស្តើង​ៗ​ ខ្ទឹម​ក្រហម​២​មើម ​ហាន់​ស្តើង​ៗ​ ម្ទេស ​២​ផ្លែ ​ហាន់​កង់​ៗ​ ទឹក​ក្រូច​ឆ្មា​រ៣​ស្លាប​ព្រា​ ទឹក​ត្រី​៣​ស្លាប​ព្រា​ ស្កស​រ២​ស្លាប​ព្រា​បាយ​ អំបិល​ កន្លះ​ស្លាប​ព្រា​កា​ហ្វេ​ ម្សៅ​ស៊ុប​ខ្នរ​១​ស្លាបព្រា​កាហ្វេ​

កា​រ​រៀប​​ចំ​​

យក​ឆ្នាំង​មួយ​ដាក់​ទឹក​ហើយ​ដាំ​អោយ​ពុះ ​ហើយ​ដាក់​អំបិល​១​ចិប​(ចុង​ម្រាម​ដៃ)​ចូល​ហើយ​នឹង​ប្រេងឆា ​២ ​៣ ​តំ​ណក់​
បន្ទាប់​មក​ដាក់​ខាត់​ណា​ចូល ​ត្រាំ ​២​ ៣ ​វិនាទី​ហើយ​សំរិត​ទឹក​ចេញ​
ចាក់​ទឹក​ធម្មតា​ចូល ​ហើយ​ត្រាំ​៥​នាទី​សឹម​សំរិត​ទឹក​ចេញ​។​
យក​ចាន​គោម​មួយ​ដាក់​ខ្ទឹម​ស ​ខ្ទឹម​ក្រហម ​ម្ទេស​ ទឹក​ក្រូចឆ្មារ​។ ហើយ​ត្រាំ​ចោល ​៥​នាទី​ ធ្វើ​ដូច្នេះ​វា​នឹង​បន្ថែម​រសជាតិ​និង​ក្លិន​ឈ្ងុយ​របស់​ខ្ទឹម​។
បន្ទាប់​មក​ដាក់​ស្ក​សរ ​ទឹកត្រី ​អំបិល​ ម្សៅ​ស៊ុប​ខ្នរ ​រួច​កូរ​អោយ​សព្វ​ល្អ​។​ មួយ​ចាន​នេះ​ហើយ​ហៅ​ថា​ទឹក​ជ្រលក់​ជូរ​ហឺរ​។​
នៅ​ក្នុង​ខ្ទះ​ឆា ​ដាក​ប្រេង​ឆា​ហើយ​កំ​ដៅ​អោយ​ក្តៅ​ បន្ទាប់​មក​ដាក់​សាច់​គោ​។ ​ឆារ​ហូត​សាច់​គោ​ឡើង​ពណ៌​ត្នោត​(ស្ទើ​ឆ្អិន​)ទាំង​សង​ខា​ង។
ដាក់​ប្រេង​ខ្យង​ នៅ​ពេល​ដែល​សាច់​គោ​ជិតឆ្អិន ​ហើយ​កូររ​ហូត​ដល់​វា​ឆ្អិន​ល្អ​
នៅ​ពេល​ដែល​សាច់​គោ​ជិត​ឆ្អិ​ន គួរ​តែ​ឆ្លៀត​រៀប​ចំ​ខាត់​ណា​ក្នុង​ចាន​អោយ​ហើយ​
ហាន់​សាច់គោ​អោយ​សម​ល្មម​ងាយ​ស្រួល​ក្នុង​ការ​បរិភោគ​ រូច​រៀប​វា​ជា​មួយ​ខាត់​ណា​
ស្រោច​ទឹក​ជ្រលក់​ហឺរ​ខាង​លើ​ពី​លើ​ចាន​ខាត់​ណា​សាច់​គោ
រួច​ហើយ​យក​ទៅ​ញ៉ាំ​ជា​មួយ​បាយ​ពិត​ជា​មាន​រសជាតិ​ឆ្ងាញ់​៕​

បើ​​មាន​ពាក្យ​ពេចន៍​កង្វះ​ខាត​សូម​មេត្តា​អភ័យ​ទោស​ដល់​យើង​ខ្ញុំ​រាល់​កុំ​ហុស​ឆ្គង​ដោយ​អចេតនា​

សូម​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា​តាម​រយះ​ការ​បញ្ចេញ​មតិ​យោបល់​នៅ​ខាង​ក្រោម​យើង​ខ្ញុំ​រីករាយ​និង​ស្វាគមន៍​ជានិ​ច្ចក្នុង​កា​រកែ​លំអរ​អោយ​កាន់​តែ​ល្អ​៕

ប្រភព៖ iknow

  • ខាត់​​ណា​​រស់​ជាតិ​​ជូរ​​ហិរ​​已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/03/20  Category:ចំនេះដឹង
Tags: