វិធីធ្វើសម្លការីខៀវឱ្យប្លែកមាត់

​ខ្ញុំធ្លាប់​តែ​ញ៉ាំ​សម្ល​ការីបែ​ប​ព​ណ៌លឿង ​ដែល​ដាក់​ប​ន្លែ​ច្រើន​មុខ និងមានឱ​ជា​រស​ឈ្ងុយឆ្ងាញ់​គួរ​ឱ្យ​ចង់​ក្រេប​រស​ជាតិ​។​ ប៉ុន្ដែ​មិន​ធ្លាប់​​បា​ន​សា​ក​ភ្លក្ស​រសជា​តិ​សម្លការី​ខៀវ​សោះ ​ទើប​តែ​ពេល​នេះ​បាន​ភ្លក្ស​ម្ដង ​ហើយ​ឃើញ​ថា​ វា​មាន​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់​ជាប់​មាត់​ ដូ​ច្នះ​ហើយ​ តាមរយៈ​ទំព័រ​ស្រ្ដីមេ​​ផ្ទះ​រ​បស់​ Cool News ​នេះ ​ខ្ញុំ​បាទ ​ដេវីដ ​សូម​ណែនាំ​បង​ប្អូន​សុភាព​នារី​ខ្មែរ​យើង​ ឱ្យ​បា​ន​ជ្រាបទាំង​អស់​គ្នា​ពីរ​បៀប​ធ្វើ​សម្លការី​ទាំងអស់​គ្នា​​ ​ដូចខាងក្រោម​នេះ៖

​គ្រឿង​ផ្សំ​

​១- ​បរិមាណ​មនុស្ស ​២​នាក់ ​, ​រយៈ​ពេល​ចម្អិន ១០​នាទី ​

​២- ​សាច់​គោ ​២​ខាំ (​លោក​អ្នកអាច​ធ្វើ​ជា​មួយ​សា​ច់​អ្វី​ ក៏​បានតាម​ការ​ចូល​ចិត្ត​) ​, គ្រឿង​ការីខៀវ ៥០ ​ក្រាម ​​ត្រប់ពុតញ​ង​ ៣​ក្រាម ​ ជីនាង​វង ​២​មែក​  ម្ទេស​ហាវៃ​ ២​ក្រាម ​ម្ទេសប្លោក​ទុំ​ ២​ផ្លែ  ​ម្ទេសហឹរ​ ៥​គ្រាប់ ​ស្លឹក​ក្រូចសើច ​៥​សន្លឹក  ​ទឹក​ត្រី ​២​ស្លាប​ព្រាកាហ្វេ​  អំបិល​ ១​ស្លាប​ព្រាកាហ្វេ  ស្ក​រ​ស​៣​ស្លាប​ព្រាកាហ្វេ ​ម្រេច ​១​ ស្លាប​ព្រាកាហ្វេ ​ ខ្ទះ​ដូង​កន្លះ​កូន​ចាន។ ​

វិធី​​​ធ្វើ​

​១- សាច់​គោ​លាង​ទឹក​ រួច​ហាន់​ជា​ចំណិត​ស្តើងៗ ​ម្ទេសហាវៃ ​និងម្ទេសប្លោកទុំ ​លាងទឹករួច​ហា​ន់​ជា​ចំណិតៗ ​ស្លឹក​ក្រូចសើច ​និងត្រប់​ពុតញង ​លាង​ទឹក​អោយ​ស្អាត​ទុក​មួយ​អន្លើ​​។

​២- ​ដាក់​ខ្ទះ​លើ​ភ្លើង​អោយ​ក្តៅ រួច​ចាក់​ខ្ទិះដូង​ចូល​ – ​ចាក់​គ្រឿងការីចូលគ្នា​ ឆា​អោយ​ឡើង​ឈ្ងុញ ​ទុ​ក​រយៈ​ពេល ​២​នាទី​ – ​ដាក់​សាច់​ចូល​​ ហើយឆា​ចូល​ច្របល់​ជា​មួយ​គ្រឿង​ការី​ ។​

​៣- ​ចាក់បន្លែ ដូច​ជាត្រប់​ពុតញ​ង ​ស្លឹក​ក្រូចសើច ​ម្ទេសខៀវ​ និ​ង​ម្ទេ​ស​ប្លោក​ក្រហម​ ដែល​បានហាន់​រួច​ឆា​ ច្របល់​ចូលគ្នា​។ ​

​៤- ​ចាក់​គ្រឿង​ផ្សំ​រសជាតិ​ចូល​ ឆា​ច្របល់​ចូល​គ្នា​ (និង​​ដាក់ទឹក​បន្ដិច ​មិន​ច្រើន​ទេ ​ឬ​មិន​ដា​​ក់​ក៏​បាន​) ទុករ​យៈ​ពេល ​១០ ​នាទី ​ទើប​ដាក់​ចុះ​ជាការ​ស្រេច​៕

ប្រភព៖​ cool1007

  • វិធីធ្វើសម្លការីខៀវឱ្យប្លែកមាត់已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/03/20  Category:ចំនេះដឹង
Tags: