​​ពាក្យ​ចចាមអារ៉ាម​ចុង​ក្រោយ​​​អំពី​​​ iPhone ស៊េរី​ថ្មី​ដែល​នឹង​ប្រកាស​យប់​ស្អែក

iPhone ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​​ Apple ​ត្រូវ​គេ​រំពឹង​ថា​ នឹង​ប្រកាស​​ជា​ផ្លូវ​ការ​នា​​យប់​ស្អែក​​ថ្ងៃ​ចន្ទ​ ​ឆ្លង​ចូល​ថ្ងៃ​អង្គារ។ មុន​​នឹង​ការ​មក​ដល់​នៃ​​​ iPhone ថ្មី​នេះ​ដែរ​ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ថ្មី​មួយ​ទៀត​បាន​ផ្សព្វ​ផ្សាយ​ឡើង។​​​​​

 

​​ពាក្យ​ចចាមអារ៉ាម​ចុង​ក្រោយ​​​អំពី​​​ iPhone ស៊េរី​ថ្មី​ដែល​នឹង​ប្រកាស​យប់​ស្អែក

​​​​​​​​​

​បើ​តាម​ពាក្យ​ចចាមអារ៉ាម​ចុង​ក្រោយ​បង្អស់​បាន​លើក​ឡើង​ថា​ iPhone ស៊េរី​ថ្មី​ដែល​មាន​ឈ្មោះ​ថា​ SE នឹង​មាន​រូបរាង​ស្ទើរ​តែ​ដូច​គ្នា​បេះបិទ​ទៅ​នឹង​ iPhone 5s។ ការ​មាន​រូបរាង​ស្ទើរ​ដូច​គ្នា​ទាំង​ស្រុង​នេះ​ដែរ​មិន​មែន​មាន​ន័យ​ថា​មាន​សមត្ថភាព​ដូច​គ្នា​នោះ​ឡើយ ពោល​គឺ​នឹង​មាន​លក្ខណៈ​សម្បត្តិ​ខាង​ក្នុង​ពិសេស​ជាង។

 

iPhone SE ​នេះ​រំពឹង​ថា​នឹង​បំពាក់​ទៅ​ដោយ​បន្ទះ​ Chip A9 ដូច​ដែល​មាន​នៅ​លើ​ iPhone 6s ជា​មួយ​នឹង​ M9 Co-processor សម្រាប់​ដំណើរ​ការ​មុខងារ​ Always-on Siri។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ប្រព័ន្ធ​ NFC សម្រាប់​ប្រើ​ប្រាស់​មុខងារ​ Apple Pay រួម​ទាំង​មាន​កាមេរ៉ា​ទំហំ​១២​MP របស់​ iPhone 6s ដែល​អាច​ថត​វីដេអូ​កម្រិត​ 4K បាន។ ចំណែក​ឯ​អង្គចងចាំ​នឹង​មាន​ជា​ពីរ​ជម្រើស​គឺ​ ១៦GB និង​៦៤GB ដែល​មាន​​តម្លៃ​ចាប់​ពី​​ប្រមាណ​ជា​ ៤៥០​ដុល្លារ។
រង់​ចាំ​តាម​ដាន​​ជា​មួយ​ Sabay ទាំង​អស់​គ្នា​ថា​តើ​​​​ iPhone ស៊េរី​ថ្មី​អេក្រង់​ទំហំ​៤​អ៊ីញ​ នឹង​​មាន​សមត្ថភាព​ រូបរាង​ដូច​ជា​ពាក្យ​ចចាមអារ៉ាម​បាន​លើក​ឡើង​ឬ​យ៉ាង​ណា៕​​​​​​​
​​​​​​​​​

ចុច​អាន៖ ​ប្រើ​ iPhone រាល់​ថ្ងៃ​ ចុះ​មាន​ដឹង​​ការ​ពិត​ទាំង​នេះ​អំពី​វា​អត់?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​​​​​​​​