១០​​កន្លែង​​ ទាក់​ទាញ​ភ្ញៀវ​​ទេសចរ​​បំផុត​​​​នៅ​ឥណ្ឌូណេស៊ី

​​ឥណ្ឌូណេស៊ី​​ ​ជា​ប្រទេស​​​​​​​អ្នក​សាសនា​ឥស្លាម​ធំ​បំផុត​​​​នៅ​លើ​​ពិភព​លោក​​ ​​​និង​មាន​ប្រជាជន​ច្រើន​​លំដាប់​ទី​ ៤​​ ជា​មួយ​ផ្ទៃ​ដី​​ដ៏​ធំ​ធេង។​ ប្រទេស​​សម្បូរ​​ដោយ​ប្រជុំ​​ធំ​បំផុត​នេះ ​​​​មាន​​កោះ​​ចំនួន​ ១៨ ១១០​ ដោយ​​ ៦​ពាន់​កន្លែង​មាន​មនុស្ស​រស់​នៅ។ ​ចំណែក​​ប្រជាជន​​មាន​ចំនួន​​ជាង ​២៤០​លាន​នាក់ ​កើត​ចេញ​ពី​​​ជន​ជាតិ​ភាគ​តិច​​​ ៣០០​ក្រុម​​ ដែល​និយាយ​ ២៥០​ភាសា​​ផ្សេង​ៗ​គ្នា។ ​​

 

ខាង​ក្រោម​​នេះ​ ​ជា​កន្លែង​​ទាំង​​១០ ​​ដែល​ទាក់​ទាញ​ភ្ញៀវ​​​ជាតិ​ និង​​អន្តរជាតិ ​​ទៅ​ទស្សនា​បាន​ច្រើន​ជាង​គេ​ ​ជា​មួយ​​ទេស​ភាព​​​ដ៏​សែន​មនោរម្យ និង​​ប្លែក​​ៗពី​កន្លែង​នានា។

 

១០. ទន្លេ Toba ​​​​​​​​

​​​​​​​​​​​​​​​​ទន្លេ​ Toba ​​​ស្ថិត​​នៅ​​​លើ​កោះ​សូម៉ាត្រា ​មាន​ប្រវែង​ ១០០​គីឡូម៉ែត្រ​ ​និង​ទទឹង​៣០​គីឡូម៉ែត្រ ដែល​កើត​ចេញ​ពី​​បន្ទុះ​ភ្នំភ្លើង​​ដ៏​ធំ​សម្បើម​កាល​ពី​ ៧​ម៉ឺន​ឆ្នាំ​មុន​។

 

១០​​កន្លែង​​ ទាក់​ទាញ​ភ្ញៀវ​​ទេសចរ​​បំផុត​​​​នៅ​ឥណ្ឌូណេស៊ី

 

 

៩. ​ឧទ្យាន​ជាតិ​ Tanjung Puting

ឧទ្យាន​នេះ​ ​មាន​​ទីតាំង​ស្ថិត​នៅ​​​​លើ​កោះ​ Borneo ​នៃ​ខេត្ត​កាលីម៉ាន់តាន់ ​ដែល​​​ជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​ពេញ​និយម​ ​និង​​មាន​ក្រុម​ហ៊ុន​​រក​ស៊ី​ទេសចរណ៍​​ជា​ច្រើន​លើ​កោះ។ ​​​ភ្ញៀវ​ទេសចរ ​អាច​​មើល​ស្វា ទោច​ ​ខ្លារខិន​ ​​​ខ្លា​ឃ្មុំ​ ​ពស់​ថ្លាន់ ក្រពើ​​ ​និង​​សត្វ​ល្បី​ល្បាញ​ជាង​គេ​គឺ​ស្វា​ Orangutans។ ​ទោះ​​ជា​​មាន​ទស្សនីយភាព​​​ដ៏​សម្បូរ​បែប​យ៉ាង​ណា​ក្ដី​ ​ឧទ្យាន​​​​​នេះ​កំពុង​​​គំរាម​កំហែង​​យ៉ាង​ធ្ងន់​ធ្ងរ​​​ពី​ឈ្មួញ​​​កាប់​ឈើ​ខុស​ច្បាប់ និង​រាន​ព្រៃ​ធ្វើ​កសិកម្ម។

 

១០​​កន្លែង​​ ទាក់​ទាញ​ភ្ញៀវ​​ទេសចរ​​បំផុត​​​​នៅ​ឥណ្ឌូណេស៊ី

 

 

៨. ខ្ពង់រាប ​ Baliem Valley

​​​​​​​​​​​​Baliem Valley ជា​ខ្ពង់​រាប​​​​ស្ថិត​​នៅ​​លើ​​កោះ​​​ New Guinea ​ភាគ​ខាង​លិច​ដែល​​ជន​ជាតិ​​ភាគ​តិច​​​​​រស់​នៅ​បែប​យុគ​​ថ្ម​រំលីង។ តំបន់​​នេះ​​​មិន​ត្រូវ​បាន​​​​​​​ពិភព​លោក​ខាង​​ក្រៅ​ស្គាល់​ឡើយ​​ ​រហូត​​ដល់​ឆ្នាំ ​១៩៣៨ ​ពេល​មាន​​​យន្ត​ហោះ​​​​មើល​ពី​លើ​អាកាស​​​​​​ប្រទះ​ឃើញ​​​មនុស្ស​ធ្វើ​កសិកម្ម​មួយ​ក្រុម​ធំ។

 

១០​​កន្លែង​​ ទាក់​ទាញ​ភ្ញៀវ​​ទេសចរ​​បំផុត​​​​នៅ​ឥណ្ឌូណេស៊ី

 

 

៧. ភ្នំ Gunung Bromo

​​Bromo ជា​​​ភ្នំ​ភ្លើង​​​​​​សកម្ម​​​មួយ​​ស្ថិត​​នៅ​ប្រជុំ​ភ្នំ Tengger ​នៅ​លើ​កោះ​​ជ្វា​​ខាង​កើត។ ​​​កំពូល​ភ្នំ​​​​ដែល​គេ​ស្គាល់​ច្រើន​​​​មាន​កម្ពស់​ ២ ៣២៩​​ម៉ែត្រ តែ​មិន​មែន​​ជា​​កំពូល​ខ្ពស់​ជាង​គេ​ទេ។ ​​​នៅ​តាម​កំពូល​ភ្នំ​​ជា​ច្រើន​ត្រូវ​បាន​ផ្ទុះ​រួច​ និង​ក្លាយ​ជា​រណ្ដៅ​​​​មាន​ពពក​ស​ ដូច​ឋានសួគ៌​​​ គួរ​ឲ្យ​​ចាប់​អារម្មណ៍។

 

១០​​កន្លែង​​ ទាក់​ទាញ​ភ្ញៀវ​​ទេសចរ​​បំផុត​​​​នៅ​ឥណ្ឌូណេស៊ី

 

 

៦. ​​សួន​ងូត​ទឹក Bunaken

​​Bunaken មាន​​ស្ថិត​​នៅ​​ភាគ​ខាង​ជើង​​​កោះ​ Sulawesi ​ដែល​ជា​​​កន្លែង​ងូត​ទឹក​​ និង​​​ទស្សនា​​​ទិដ្ឋភាព​ក្រោម​ទឹក​​ល្បី​ល្បាញ​​​បំផុត​មួយ​។

 

១០​​កន្លែង​​ ទាក់​ទាញ​ភ្ញៀវ​​ទេសចរ​​បំផុត​​​​នៅ​ឥណ្ឌូណេស៊ី

 

 

៥. ខ្ពង់រាប​ Torajaland

តំបន់​ខ្ពង់​រាប​ Torajaland ​​ឬ​គេ​ស្គាល់​​ Tana Toraja ​មាន​ទី​តាំង​​នៅ​​ភាគ​ខាង​ត្បូង​​កោះ​ Sulawesi ​ល្បី​ឈ្មោះ​​​ខាង​​ដំបូល​ផ្ទះ​ធំ​ៗ​​ វែង​​ៗ​ជាង​​ផ្ទះ។ ​ប្រពៃណី​​ជន​ជាតិ​ភាគ​តិច​​នៅ​ទី​នេះ គឺ​ក្រោយ​​មនុស្ស​​ស្លាប់​ គេ​ត្រូវ​រក្សា​​សាកសព​​​ប្រមាណ​ ៦​ឬ​៧​ឆ្នាំ​​ ​ទើប​ធ្វើ​ពិធីបុណ្យ​​ ដែល​មាន​រយៈពេល​​​ជាច្រើន​ថ្ងៃ​ រួច​​​ចុង​ក្រោយ​​កប់​​​នៅ​ក្នុង​​ផ្នូរ​​​ថ្ម ​ឬ​​​​ប្រហោង​ដើម​ឈើ។

 

១០​​កន្លែង​​ ទាក់​ទាញ​ភ្ញៀវ​​ទេសចរ​​បំផុត​​​​នៅ​ឥណ្ឌូណេស៊ី

 

១០​​កន្លែង​​ ទាក់​ទាញ​ភ្ញៀវ​​ទេសចរ​​បំផុត​​​​នៅ​ឥណ្ឌូណេស៊ី

 

 

៤. ​​កោះ Gili ​​

​ Gili ​ជា​ប្រជុំ​កោះ​​ដែល​មាន​​កូន​កោះ​​តូច​ៗ​ចំនួន​៣ ​គឺ Gili Trawangan, Gili Meno និង​ Gili Air ។​​ ​ភ្ញៀវ​ទេសចរ​​​អាច​​​សម្រាក​លំហែនៅ​​តៀម​កាហ្វេ​​​​​តូច​ៗ​​នៅ​តាម​​​​ឆ្នេរ​​ដ៏​ស​ស្អាត គ្មាន​រថយន្ត​ ម៉ូតូ​ ​រំខាន​​កន្លែង​​ដ៏​ស្ងប់​ស្ងាត់​មួយ​នេះ​ទេ។

 

១០​​កន្លែង​​ ទាក់​ទាញ​ភ្ញៀវ​​ទេសចរ​​បំផុត​​​​នៅ​ឥណ្ឌូណេស៊ី

 

 

៣. ឧទ្យានជាតិ​​ Komodo

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឧទ្យាន​​​​​​ Komodo ​​ជា​​ឧទ្យាន​​ជាតិ​​​មាន​ទីតាំង​​​នៅ​​​ជាមួយ​​កោះ Lesser Sunda ​ដែល​​​មាន​កោះ​​​​​​​​​ធំ​ៗ​ចំនួន៣ គឺ Komodo, Padar និង​ Rincah ។ ​ការ​ដាក់​ឈ្មោះ​កោះ​ ​គឺ​យក​តាម​​ឈ្មោះ​​សត្វ​ល្មូន Komodo Dragon ​ជា​អម្បូរ​ល្មូន​ធំ​បំផុត​​កំពុង​រស់​​​​លើ​ផែន​ដី ​​ដោយ​មាន​ប្រវែង​ ៣ម៉ែត្រ​ ​ឬ​វែង​ជាង​នេះ​​​ ជាមួយ​ទម្ងន់​ ៧០​គីឡូក្រាម​។ ល្មូន​នេះ​ ស៊ី​​​សត្វ​ងាប់​ជា​​អាហារ​​ និង​ប្រមាញ់​​សត្វ​ព្រៃ ​បក្សី និង​ថនិកសត្វ​ជា​ច្រើន​ប្រភេទ​ទៀត។

 

១០​​កន្លែង​​ ទាក់​ទាញ​ភ្ញៀវ​​ទេសចរ​​បំផុត​​​​នៅ​ឥណ្ឌូណេស៊ី

 

 

២. ​ប្រាសាទ​​​ Borobudur

​មាន​ទីតាំង​ស្ថិត​នៅ​​​​​​ចម្ងាយ​ ៤០​គីឡូម៉ែត្រ​ ​ពី​ទីក្រុង Yogyakarta ​លើ​កោះ​ជ្វា។ Borobudur ​ក៏​ជា​ប្រាសាទ​​​ព្រះ​ពុទ្ធ​សាសនា​​ល្បី​ឈ្មោះ​បំផុត​​​មួយ​​ដែរ​ក្នុង​លោក សាងសង់​​​ក្នុង​សតវត្ស​ទី ៨​និង​ ៩ ដែល​​មាន​​​​ដុំ​ថ្ម​តម្រៀប​ជាង ២លាន​ដុំ។

 

១០​​កន្លែង​​ ទាក់​ទាញ​ភ្ញៀវ​​ទេសចរ​​បំផុត​​​​នៅ​ឥណ្ឌូណេស៊ី

 

 

១.​ ​ទីក្រុង​​ Ubud

​ទីក្រុង​នេះ​​ជា​បេះ​ដូង​វប្បធម៌​​នៃ​កោះ​បាលី​ ​ដែល​​ទាក់​ទាញ​​ដោយ​​​​​​ទេសភាព​​ធ្វើ​ស្រែ ​តាម​​​តំបន់​ខ្ពស់​​​ជា​ថ្នាក់​ៗ​។ ​​ជា​រៀង​រាល់​ថ្ងៃ​​​ គេ​តែង​​តែ​​មាន​​ការ​សម្ដែង​​​របាំ ​និង​តន្ត្រី​ជា​ច្រើន​ប្រភេទ​​នៅ​ទូទាំង​ទីក្រុង​​​ឲ្យ​អ្នក​ទេសចរ​​មើល​ពី​វប្បធម៌​​ប្រជាជន​​ រួម​​មាន​​ទាំង​​វិចិត្រសាល​ ​ហាង​សិប្បកម្ម ​​​ជាច្រើន​រាប់​មិន​អស់​ថែម​ទៀត៕​​​​​​​​​​

 

១០​​កន្លែង​​ ទាក់​ទាញ​ភ្ញៀវ​​ទេសចរ​​បំផុត​​​​នៅ​ឥណ្ឌូណេស៊ី

 

១០​​កន្លែង​​ ទាក់​ទាញ​ភ្ញៀវ​​ទេសចរ​​បំផុត​​​​នៅ​ឥណ្ឌូណេស៊ី

 

 

ចុចអាន៖ តំបន់​ទេសចរណ៍ ១០​​កន្លែង​ទាក់​ទាញ​បំផុត ​នៅ​​ម៉ាឡេស៊ី

ចុចអាន៖ តំបន់​ទេសចរណ៍​១០កន្លែង ​ទាក់ទាញ​បំផុត​នៅ​វៀតណាម

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Touropia​