ផ្ទះ ៤ ខ្នង​ និង ​ទ្រព្យសម្បត្តិ​មួយចំនួន ត្រូវអគ្គិភ័យ​លេបបាត់នៅក្រុងព្រះសីហនុ​អស់

6 Videos


​ខេត្ត​ព្រះសីហនុ : អគ្គិភ័យ​មួយ​បាន​កើតមានឡើង​នៅវេលា​ម៉ោង​ប្រមាណ ២ និង ៣០ នាទី​រសៀល ថ្ងៃទី​១៧ ខែមីនា ឆ្នាំ ២០១៦ ត្រង់ចំណុច​ផ្សារ​ពាណិជ្ជកម្ម ស្ថិត​ក្នុងភូមិ ៣ សង្កាត់ ២ ក្រុង​-​ខេត្ត​ព្រះសីហនុ បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​នៅក្បែរនោះ និង អ្នកដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវ​មុខ​ផ្សារ​ខាងលើនេះ ។​

ផ្ទះ ៤ ខ្នង​ និង ​ទ្រព្យសម្បត្តិ​មួយចំនួន ត្រូវអគ្គិភ័យ​លេបបាត់នៅក្រុងព្រះសីហនុ​អស់

M88


​ប្រភព​ ក្បែរ​កន្លែងកើតហេតុ​បានឱ្យដឹងថា អគ្គិភ័យ​នេះ​ផ្តើម​ឆេះ​ចេញពីផ្ទះ​ក្នុង​ផ្សារ​ខាងលើ ហើយ​បាន​រាលដាល​ឆ្លង​មក​ផ្ទះ​ខាងក្រោយ​ដែល​សង់​ទល់​ខ្នង​គ្នា​ជា​ បន្តបន្ទាប់​ផងដែរ ។​

ផ្ទះ ៤ ខ្នង​ និង ​ទ្រព្យសម្បត្តិ​មួយចំនួន ត្រូវអគ្គិភ័យ​លេបបាត់នៅក្រុងព្រះសីហនុ​អស់

​សមត្ថកិច្ច​បាន ​ឲ្យ​ដឹងផង​ដែរ​ថា  ផ្ទះ​ដែល​បាន​ឆេះ​អស់ទាំង​ស្រុង​មាន​ចំនួន​: ៤ ខ្នង​ហើយ​ក្នុង​ប្រតិបត្តិ​ការណ៍​ពន្លត់​អគ្គិភ័យ​នេះ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ៦ គ្រឿង ក្នុងនោះ​រថយន្ត​របស់​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន ២ គ្រឿង រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន ២ គ្រឿង និង រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កំពង់ផែ​ស្វ័យ​ត​ចំនួន ២០ គ្រឿង​ផងដែរ ទើប​អាច​បង្ក្រាប​ស្ថានការណ៍​ភ្លើង​ឆាបឆេះ​នេះ​បានជា​ស្ថាពរ ។

ផ្ទះ ៤ ខ្នង​ និង ​ទ្រព្យសម្បត្តិ​មួយចំនួន ត្រូវអគ្គិភ័យ​លេបបាត់នៅក្រុងព្រះសីហនុ​អស់

​ ទាក់ទិន​នឹង​ការឆេះ​នេះ សមត្ថកិច្ច​ក៏ដូចជា​អាជ្ញាធរ​ដែនដី​បាន​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា អគ្គិភ័យ​នេះ​បាន​លេប​ត្របាក់​ឆក់យក​ផ្ទះ និង ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​អស់ទាំង​ស្រុង ដោយសារ​ផ្ទះ​ដែល​ឆេះ​នោះ​ភាគច្រើន​ជា​ផ្ទះ​គ្រូបង្រៀន​ដែល​បិទទ្វា​ចាក់សោរ​ ទៅ​បង្រៀន​សិស្ស​អស់ពី​ផ្ទះ  តែ​សំណាង​ដែរ ដែល​មិន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ឬ រងរបួស​នោះ ហើយ​ការខូចខាត​ទ្រព្យសម្បត្តិ​មិនទាន់​សន្និដ្ឋានថា​អស់​ទឹកប្រាក់​ប៉ុន្មាន ​នៅឡើយ​នោះទេ ។​

ផ្ទះ ៤ ខ្នង​ និង ​ទ្រព្យសម្បត្តិ​មួយចំនួន ត្រូវអគ្គិភ័យ​លេបបាត់នៅក្រុងព្រះសីហនុ​អស់

​ករណី​អគ្គិភ័យ​ខាងលើនេះ  តាម​ការសន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​របស់​សមត្ថកិច្ច​ជំនាញ គឺអាច​បណ្តាលមកពី​ផ្ទុះ​សេ​ខ្សែ​ចរន្តអគ្គិសនី ៕​