បើក​ម៉ូតូ​ត្រៃ​លឿន គេច​រថយន្ត ទៅបុក​សសរ​រោង​លក់​ផ្លែ​ធុ​រ៉េ​ន បាក់​-​ក​ស្លាប់​

6 Videos


យុវជន​ម្នា​ក់បាន​បើក​ម៉ូតូ​ម៉ាក​ត្រៃ ក្នុង​ល្បឿន​លឿន គេច​ពី​រថយន្ត​ជ្រុល​ទៅបុក សសរ​រោង​លក់​ផ្លែ​ធុ​រ៉េ​ន បណ្តាល​ឲ្យ​ដួល​បាក់ក និង​បែក​គ្រាប់ភ្នែក​ស្លាប់​ភ្លាមៗ នៅ​នឹង កន្លែងកើតហេតុ កាលពី​រសៀល​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦​នេះ​លើ​កំណាត់​ផ្លូវ​ទៅ​រមណី​​យ​ដ្ឋា​ន​ទឹកឈូ ស្ថិតក្នុង​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត​។​ ​ជនរងគ្រោះ ឈ្មោះ​លី ចន្ថា អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​បត់​ក្បាលដំរី ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត​។

បើក​ម៉ូតូ​ត្រៃ​លឿន គេច​រថយន្ត ទៅបុក​សសរ​រោង​លក់​ផ្លែ​ធុ​រ៉េ​ន បាក់​-​ក​ស្លាប់​

M88


ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ត្រៃ ពណ៌​សលាយ​ក្រហម ពាក់​ស្លាក លេខ ភ្នំពេញ 1J-7949​។ មុនពេល​កើតហេតុ ជនរងគ្រោះ​បើក​ម៉ូតូ​ក្នុងទិសដៅ​ពី​ត្បូង ទៅ​ជើង​យ៉ាង​លឿន ហើយ​បើក​វ៉ា​រថយន្ត​ពីមុខ​១​គ្រឿង​ទៀត ប៉ុន្តែ​ចៃដន្យ​មាន​រថយន្ត បើក​មក​បញ្ច្រាស់ទិស​គ្នា​។ ជនរងគ្រោះ​បាន​បើក​គេច​រថយន្ត ជ្រុល​ច​ង្កួ​តទៅ​ឆ្វេង​ដៃ ហើយ​បុក​ទៅនឹង​សសរ​រោង​លក់​ផ្លែ​ធុ​រ៉េ​ន បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម បែបនេះ​តែម្តងទៅ​។​

បើក​ម៉ូតូ​ត្រៃ​លឿន គេច​រថយន្ត ទៅបុក​សសរ​រោង​លក់​ផ្លែ​ធុ​រ៉េ​ន បាក់​-​ក​ស្លាប់​

​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណីជាតិ​នៅឯ​ភូមិ​បត់​ក្បាលដំរី ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត​៕ ​សុថា​ត់​