របៀបបិទ​គេហ​ទំព័រ​ផ្សេងៗ កុំ​ឲ្យ​អ្នក​ដទៃ​បើក​បាន នៅ​លើ iPhone និង iPad

នេះជាចំណេះដឹងមួយ សំរាប់មិត្តអ្នក​អាន ដែល​មិន​ទាន់​បាន​ដឹង គួរ​តែ​ដឹង ពី​របៀប បិទគេហទំព័រ​មិន​ល្អ​ផ្សេងៗ ដូច​ជា​អាសអាភាស ឬល្បែង​ស៊ី​សង មួយ​ចំនួន ដើម្បី​ការពារ​ពី​ក្មេងលួចបើកមើល ឬលេង​ល្បែង​ស៊ី​សង តាមរយៈអនឡាញ។
របៀបបិទ​គេហ​ទំព័រ​ផ្សេងៗ កុំ​ឲ្យ​អ្នក​ដទៃ​បើក​បាន នៅ​លើ iPhone និង iPad

ការបិទគេហទំព័រនេះ មានភាពងាយស្រួលមែនទែន ដែលអ្នកអាចអនុវត្តបានតាមវិធីដែលយើងណែនាំ​ខាង​ក្រោមនេះ៖

  1. អ្នកត្រូវចូលទៅកាន់ Settings > General > Restrictions
    របៀបបិទ​គេហ​ទំព័រ​ផ្សេងៗ កុំ​ឲ្យ​អ្នក​ដទៃ​បើក​បាន នៅ​លើ iPhone និង iPad
  2. បន្ទាប់អ្នកត្រូវ Enable វា រួចវាយលេខសម្ងាត់ ហើយអ្នកត្រូវអូសចុះក្រោមបន្តិច រើសយកកន្លែង Websites
    របៀបបិទ​គេហ​ទំព័រ​ផ្សេងៗ កុំ​ឲ្យ​អ្នក​ដទៃ​បើក​បាន នៅ​លើ iPhone និង iPad
  3. ពេលចូលដល់ហើយ អ្នកត្រូវធីកលើ Limit Adult Content បន្ទាប់ ចុចលើ Add a Website ត្រង់កន្លែង Never Allow ពេលនោះវានឹងចេញផ្ទាំងមួយ ឲ្យអ្នកវាយគេហទំព័រនោះចូល ហើយ​ចុច Done
    របៀបបិទ​គេហ​ទំព័រ​ផ្សេងៗ កុំ​ឲ្យ​អ្នក​ដទៃ​បើក​បាន នៅ​លើ iPhone និង iPad
  4. ពេលនោះ អ្នកទៅបើកគេហទំព័រនេះ លើ Safari វិញ វាមិនចេញនោះទេ ទាល់តែបើកលេខ​សម្ងាត់​ដែលបានដាក់ ទើបបើកចេញ។
    របៀបបិទ​គេហ​ទំព័រ​ផ្សេងៗ កុំ​ឲ្យ​អ្នក​ដទៃ​បើក​បាន នៅ​លើ iPhone និង iPad

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

អ្នកទាំងអស់គ្នា គួរតែចេះប្រើមុខងារនេះ ហើយសង្ឃឹមថា នៅពេលដែលអ្នកត្រូវការវា អ្នកអាចធ្វើវាបាន។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

របៀបបិទ​គេហ​ទំព័រ​ផ្សេងៗ កុំ​ឲ្យ​អ្នក​ដទៃ​បើក​បាន នៅ​លើ iPhone និង iPad

  • ដោយ: Hong
  • 8:01 AM, 20 March
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ