១០ កោះ និង ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​លើ​លោក​សម្រាប់​លំហែកាយ​ឆ្នាំ ២០១៦

6 Videos


១-​កោះ​ប៉ា​លូ (Palou)
កោះ Palau គឺជា​ដែន​កោះ និង ជា​ប្រទេស​ឯករាជ្យ​មួយ​ស្ថិតនៅលើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ។ នៅលើ កោះ​មួយ​នេះ​ក្រៅពី​មាន​ឆ្នេរសមុទ្រ និង ទេសភាព​ដ៏​ស្រស់ត្រកាល​ហើយ​នោះ គឺមាន​បឹង​ខ្ញែ​សមុទ្រ (Jellyfish Lake) ដែល​គ្មាន​ពិស​រាប់ពាន់​ម៉ឺន​ក្បាល​ហែល​ចុះឡើង​គួរ​ឲ្យ​ចង់​គយគន់ ។ កោះ Palau ក៏ត្រូវ​បាន​សមាគម​ទេ ស​ចរណ៍​អន្តរជាតិ​ចាត់ទុកថា ជា​តំបន់​លំហែកាយ​ដ៏​ប្រណីត​មួយ​ក្នុងចំណោម​តំបន់​លំហែកាយ​ទាំង ៥០ ដែល ក្នុង​មួយជីវិត​គួរតែ​ទៅ​កម្សាន្ត ។​

M88


១០ កោះ និង ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​លើ​លោក​សម្រាប់​លំហែកាយ​ឆ្នាំ ២០១៦

២-​កោះ​ស្ងប់ស្ងាត់ ម៉ា​ល់​ឌី​វ​
​ ​កោះ​ស្ងប់ស្ងាត់ (Quiet Island) នៃ​ប្រទេស​ម៉ា​ល់​ឌី​វ គឺជា​ដែន​កោះ​ដ៏​ប្រណីត​មួយ​មាន​ទេសភាព​ដ៏​ស្រស់ ឆើតឆាយ និង មាន​អនាម័យ​ល្អ ។ នៅលើ​ដែន​កោះ​នេះ​ភ្ញៀវទេសចរ​អាច​ជិះ​យន្តហោះ​នៅលើ​ផ្ទៃ​ទឹកសមុទ្រ ហោះ​ឡើងលើ​អាកាស នឹង​បាន​ទស្សនា​ទេសភាព​ប្លែកៗ​នៅ​ជុំវិញ​កោះ ។ ក្រៅពីនោះ​មាន​រង្គសាល​, ភោ​ជ្ជ​នី​យ​ដ្ឋា ន​, ម​ជ្ឃ​ម​ណ្ត​ល​លើ​ផ្ទៃ​ទឹក​, SPA និង អាហា​រដ្ឋា​ន​ពេល​រាត្រី ។ ជីវភាព​រស់នៅ​ទីនោះ​ប្រកបដោយ​ភាព​ហុ​ឺ​ហា ដែល​ក្នុង​មួយឆ្នាំៗ​បាន​ស្រូបយក​ភ្ញៀវទេសចរ​ជាច្រើន ជាពិសេស​ទេសចរ​អ្នកមាន​ទ្រព្យ​, តារាភាពយន្ត និង ចម្រៀង​ល្បីៗ​មក​លំហែកាយ​ផងដែរ ។​

១០ កោះ និង ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​លើ​លោក​សម្រាប់​លំហែកាយ​ឆ្នាំ ២០១៦

៣-​កោះ​សាមុយ ប្រទេស​ថៃ​
​ ​កោះ​សាមុយ (Samui) បាន​ក្លាយជា​តំបន់​ទេសចរណ៍​ដែលមាន​ភ្ញៀវ​ទៅ​កម្សាន្ត​ច្រើន ។ នៅលើ​ដែន​កោះ មួយ​នេះ​ក្រៅពី​មាន​ឆ្នេរ​ខ្សាច់​ស​ស្អាត គឺ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន មាន​កោះ​តូចៗ ២ ទៀត គឺ​កោះ​តាវ និង កោះ​ណា​ង យ័ន ដែលជា​ឋា​សួគ៌​លោ​កី​របស់​មនុស្សលោក ។ សេវាកម្ម​បម្រើភ្ញៀវ​នៅលើ​កោះ​សាមុយ គឺមាន​សណ្ឋាគារ​ស្អាត ដែលមាន​តម្លៃ​ខ្ពស់ និង ទាប​អាស្រ័យ​លើ​ភ្ញៀវ​ជ្រើសរើស ។ ក្រៅពីនោះ គឺ​ការដើរ​ទិញ​ទំនិញ​ផ្សេងៗ​ក៏មាន​ភាព ងាយស្រួល ហើយ​ប្រសិនបើ​លោកអ្នក​ជួល​ម៉ូតូ ១ គ្រឿង​ជិះ គឺអាច​ទទួលទាន​អាហារ​ដែលមាន​លក់​តាម​តៀម​តូច ធំ នៅ​ពាសពេញ​ដែន​កោះ​យ៉ាង​ឆ្ងាញ់​ពិសារ​ថែម​ទៀតផង ។​

១០ កោះ និង ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​លើ​លោក​សម្រាប់​លំហែកាយ​ឆ្នាំ ២០១៦

៤-​កោះ កូ​រ៉ុ​ន ប្រទេស​ហ្វីលីពីន (Coron)
​ ​កោះ Coron មាន​ភូមិសាស្ត្រ​ស្ថិតនៅ​តំបន់​ប៉ែក​ខាងជើង​បំផុត​នៃ​ខេត្ត Palawan និង ប៉ែក​អ​គ្នេ​យ៍​នៃ ឆ្នេរសមុទ្រ Busuanga ដែលជា​ផ្នែក​មួយ​របស់​ប្រជុំ​កោះ Calamian ។ នៅលើ​ដែន​កោះ Coron មាន​បឹង ទឹកប្រៃ​ចំនួន ៧ ដែល​ហ៊ុំព័ទ្ធ​ដែល​ផ្ទាំង​ថ្ម​សមុទ្រ​រិច​រិល​ដោយ​ក្នុងចំណោម​នោះ​បឹង​ទឹកប្រៃ ដែល​ស្រស់ស្អាត​ជាង គេ​ទូទាំងប្រទេស​ហ្វីលីពីន គឺ​បឹង Cayangan ។​

១០ កោះ និង ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​លើ​លោក​សម្រាប់​លំហែកាយ​ឆ្នាំ ២០១៦

៥-​ឆ្នេរសមុទ្រ​ក្រុង​កំពង់ផែ ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា​ ​
​ឆ្នេរសមុទ្រ​នៃ​ក្រុង​កំពង់ផែ ខេត្ត​ព្រះសីហនុ គឺជា​តំបន់​ទេសចរណ៍​ឋានសួគ៌​លោ​កី​របស់ អ្នក​ភ្ញៀវទេសចរ​បរទេស​
​ដែល​ចូលចិត្ត​ធ្វើដំណើរ​មក​កម្សាន្ត និង សម្រាក​លំហែកាយ ដោយនៅ​ទីនោះ​មាន​ឆ្នេរ​ខ្សាច់​សស្គុះ និង ទឹកសមុទ្រ ពណ៌​ផ្ទៃមេឃ​ថ្លា​ឆ្វង់ ។ មាន​សណ្ឋាគារ និង ផ្ទះសំណាក់​តូចធំ​ដ៏​ស្រស់ស្អាត​ក្នុងតម្លៃ​សមល្មម និង មាន​ភោជនីយ ដ្ឋា​ន​ដែលមាន​ម្ហូបអាហារ​គ្រប់​ជាតិ​សាសន៍ ជា​ពិ​សេ គឺ​អាហារ​សមុទ្រ​ស្រស់ៗ​ដ៏​មានឱជារស​ឆ្ងាញ់​ពិសារ ដូចជា បង្គា​ក្តាមថ្ម ក្តាមសេះ និង​បង្កង​ប៉ាក​…​។​ល​។ ក្រៅពីនោះ​ក្រុងព្រះសីហនុ​មាន​អំណោយ​ល្អ​ខាង​សីតុណ្ហភាព​មិន​ក្តៅ ពេក​ហើយក៏​មិន​ត្រជាក់​ពេក ។ តំបន់​ទេសចរណ៍​មួយ​នេះ​មាន​សុវត្ថិភាព​សន្តិសុខ​ល្អប្រសើរ ព្រមទាំង​ការ​ស្នាក់ នៅ និង ការហូបចុក​មានតម្លៃ ថោក​ជាង​បណ្តា​តំបន់​ទេសចរណ៍​ផ្សេងៗ​នោះ ទើប​ភ្ញៀវទេសចរ​ជាច្រើន​កាល ដែល​បានមក​កម្សាន្ត​ហើយ គឺ​តែងតែ​ស្នាក់នៅ​រយៈពេល​រាប់​ខែ​ឯណោះ ។​

១០ កោះ និង ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​លើ​លោក​សម្រាប់​លំហែកាយ​ឆ្នាំ ២០១៦

៦-​កោះ​ឡាំង​កា​វី ប្រទេស​ម៉ាឡេស៊ី (Langkawi)
​ ​កោះ​ឡាំង​កា​វី (Langkawi) របស់​ម៉ាឡេស៊ី​ក្រៅពី​មាន​ឆ្នេរ​ខ្សាច់​ស្រស់ស្អាត ទឹកសមុទ្រ​ពណ៌​ផ្ទៃមេឃ​ថ្លា ឆ្វង់ និង មាន​ភាពស្ងប់ស្ងាត់​ល្អ​នោះ គេ​ក៏​អាច​ជិះ​កន្ត្រក​ខ្សែកាប​មើល​ទេសភាព​ដ៏​ស្រស់ត្រកាល​នៅ​ជុំវិញ​ដែន​កោះ មួយ​នេះ ឬក៏​បង្ហួស​ទៅលេង​កោះ Baya ដែល​នៅ​ទីនោះ​គេ​អាច​មុជ​ក្រោម​បាតសមុទ្រ​មើល​ទេសភាព​ដ៏​ស្រស់ ស្អាត​នៃ​ហ្វូង​មច្ឆា និង ផ្កាថ្ម ឬ​ជិះទូក​ម៉ាស៊ីន​កម្សាន្ត​នៅតាម​ដងអូ​ព្រៃភ្នំ ឬក៏​ដេក​សំដិល​នៅលើ​ឆ្នេរ​ខ្សាច់ និង នៅ ពេល​ល្ងាច​មើល​ពន្លឺព្រះអាទិត្យ​ហៀ​ប​អ​ស្តង់​គត់ ។​

១០ កោះ និង ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​លើ​លោក​សម្រាប់​លំហែកាយ​ឆ្នាំ ២០១៦

៧-​កោះ​ប៉ាង​កូរ ប្រទេស​ម៉ាឡេស៊ី (Pangkor)
​ ​កោះ Pangkor គឺជា​ដែន​កោះ​មួយ​ដែល​ត្រូវបាន​ចាត់បញ្ចូល​ជាទី​កន្លែង​ក្រេបទឹក​ឃ្មុំ​ដ៏​សែន​មនោ​រម្យ​ក្នុង ចំណោម​ពិភពលោក​ទាំង ១០ ឬក៏​អាច​ហៅថា ជា​ដែន​កោះ​ដ៏​រ៉ូ​មេន​ទិ​ក​ក្នុង​ពិភពលោក​ថែម​ទៀតផង ។ នៅទីនេះ ក្រៅតែពី​មាន​ខ្យល់អាកាស​សមុទ្រ​ដ៏​បរិសុទ្ធ​ហើយ​នោះ គឺ​នៅមាន​ផ្ទះសំណាក់​តូចៗ​នៅ​ដាច់ដោយឡែក​ពីគ្នា​បង្កប់ ខ្លួន​នៅក្នុង​ព្រៃ​ដ៏​មាន​របៀបរៀបរយ​សម្រាប់​គូ​ស្វាមីភរិយា​ទើប​រៀបការ​ថ្មីថ្មោង​ទៅ​ក្រេប​ទឹកឃ្មុំ​ផងដែរ ។ នៅលើ ដែន​កោះ​មួយ​នេះ​ក៏​សំបូរ​ដោយ​សត្វ​បក្សី បក្សា និង សត្វព្រៃ​ជាច្រើន​ប្រភេទ​ទៀត​ដូចជា​សត្វ​ស្លាប​ចំពុះ​ធំ​, សត្វ​ក្ងោក​, សត្វ​ស្វា ព្រមទាំង​សត្វ​អ​ន្ស​ង​យ​ក្យ ដែល​បាន​បញ្ចេញ​សូរស័ព្ទ​យ៉ាង​ទ្រហឹងអឺងកង​ពេញ​ព្រៃ ។​

១០ កោះ និង ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​លើ​លោក​សម្រាប់​លំហែកាយ​ឆ្នាំ ២០១៦

៨-​កោះ​ឆាង ប្រទេស​ថៃ (Chang)
​ ​កោះ​ឆាង (Koh Chang) ឬ​កោះ​ដំរី គឺជា​ដែន​កោះ​មួយ​ដែលមាន​កូនភ្នំ​តូចៗ​ព័ទ្ធជុំវិញ ។ នៅ​ទូទាំង​ផ្នែក ខាងលិច​នៃ​ឆ្នេរ​ខ្សាច់​ក្នុង​ដែន​កោះ​ទាំងមូល គឺ​គេ​មិន​ធ្វើការ​អភិវឌ្ឍន៍​នៅឡើយ ដោយមាន​ដាំដូង​ប្រេង​នៅតាម ឆ្នេរ​ខ្សាច់​ដ៏​ស្រស់បំព្រង​មើល​ដាច់​កន្ទុយភ្នែក ។ នៅលើ​ដែន​កោះ​នេះ ក្រៅពី​ការ​ហែល​ទឹក​លេង​កម្សាន្ត និង មុជ​ចូល​ក្រោម​បាតសមុទ្រ គឺ​គេ​អាច​ជួល​ម៉ូតូ​មួយគ្រឿង​ជិះ​ទៅ​កម្សាន្ត​នៅតាម​កន្លែង​ទឹកធ្លាក់​ជាច្រើន​កន្លែង​ទៀត ។ ម្យ៉ាងទៀត​ភ្ញៀវទេសចរ​ក៏​អាច​ជិះ​ដំរី​, ស្ទូចត្រី និង​ជិះ​ទូកក្តោង​កម្សាន្ត​នៅលើ​ផ្ទៃសមុទ្រ​នៅ​ជុំវិញ​ដែន​កោះ​ទៀត ផង ។​

១០ កោះ និង ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​លើ​លោក​សម្រាប់​លំហែកាយ​ឆ្នាំ ២០១៦

៩-​កោះ​បូរ៉ា​កៃ ប្រទេស​ហ្វីលីពីន (Boracay)
​ ​កោះ Boracay គឺជា​តំបន់​ទេសចរណ៍​ដ៏​មានឈ្មោះ​ល្បីល្បាញ​មួយ​របស់​ប្រទេស​ហ្វ៊ី​លី​ពី​ន ។ កោះ​ទាំង មូល​លាតសន្ធឹង​ប្រវែង ៧ គីឡូម៉ែត្រ ហើយ​ត្រូវបាន​គេ​ចាត់ទុកថា ជា​ឆ្នេរ​ខ្សាច់​ដែលមាន​គ្រប់​តូច​ល្អិត និង ស​ស្អាត ជាងគេ​ក្នុង​ពិភពលោក​ដែល​លាតសន្ធឹង​ប្រវែង ៤ គីឡូម៉ែត្រ ។ នៅលើ​ដែន​កោះ​មួយ​នេះ​ដែលមាន​ប្រវែង​ឆ្នេរ ខ្សាច់​ស្រស់ស្អាត និង វែង​ជាងគេ​ក្នុង​ពិភពលោក​នោះ គឺមាន​ផ្ទះសំណាក់​លំហែរ​កាយ​, មាន​ភោ​ជ្ជ​នី​យ​ដ្ឋា​ន​, រង្គសាល ព្រមទាំង​មាន​ផ្សារ​ទំនើប និង ហាង​លក់ទំនិញ​ជាច្រើន​កន្លែង​រាយ​ពាសពេញ​លើ​ដែន​កោះ ។​

១០ កោះ និង ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​លើ​លោក​សម្រាប់​លំហែកាយ​ឆ្នាំ ២០១៦

១០-​កោះ​សា​មិ​ត ប្រទេស​ថៃ (Samet)
​ ​កោះ Samet មាន​ភូមិសាស្ត្រ​ស្ថិតនៅ​ប៉ែក​អ​គ្នេ​យ៍​នៃ​ទីក្រុង​បាងកក ។ នៅលើ​ដែន​កោះ​នេះ​មាន​ឆ្នេរ ខ្សាច់​ដ៏​ស្រស់ស្អាត​ជាងគេ​ទូទាំងប្រទេស​ថៃ ។ ក្នុង ១ ឆ្នាំមាន ៤ រដូវ​ដែល​គេ​អាច​លេង​កីឡា​ជិះ​ស្គី​លើទឹក​រលក និង សកម្មភាព​កីឡា​លើ​ផ្ទៃ​ទឹកសមុទ្រ​ជាច្រើន​ប្រភេទ​ទៀតផង ។ ក្រៅពី​នោះគេ​អាច​ទទួលទាន​អាហារ​សមុទ្រ​ស្រស់ ដ៏​មានឱជារស​ឈ្ងុយឆ្ងាញ់ មើល​ការសំដែង​ផ្កា​ភ្លើងពណ៌​ចម្រុះ និង មើល​ព្រះអាទិត្យ​ហៀ​ប​អ​ស្តង់​គត់​ជាដើម ៕ គ ឡេង​

១០ កោះ និង ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​លើ​លោក​សម្រាប់​លំហែកាយ​ឆ្នាំ ២០១៦