Liu Shi Shiនឹង​ពាក់​ចិញ្ចៀន​ពេជ្រ១,៨​លាន​ដុល្លារ​និង​ស្លៀក​រ៉ូប៤៦​ម៉ឺន​ដុល្លារ​ក្នុង​ថ្ងៃ​មង្គល

ក្នុង​ឱកាស​រៀប​មង្គលការ​លើក​ទី​២​នេះ តារា​សម្ដែង​ល្បី​ឈ្មោះ​តៃវ៉ាន់ Nicky Wu បាន​ហ៊ាន​ចំណាយ​ថវិកា​ជា​ច្រើន​​សម្រាប់​ភរិយា​មិន​ឲ្យ​ចាញ់​អាពាហ៍ពិពាហ៍​របស់​កំពូល​​តារា​ដទៃ​នោះ​ទេ។

 

Liu Shi Shiនឹង​ពាក់​ចិញ្ចៀន​ពេជ្រ១,៨​លាន​ដុល្លារ​និង​ស្លៀក​រ៉ូប៤៦​ម៉ឺន​ដុល្លារ​ក្នុង​ថ្ងៃ​មង្គល

 
តាម​បណ្ដាញ​ព័ត៌មាន Phoenix តារា​សម្ដែង​ប្រុស Nicky Wu បាន​ជួល​ឧទ្ធម្ភាគចក្រ​ចំនួន​៦​គ្រឿង​ដើម្បី​ដឹក​ជញ្ជូន​ផ្កា​ស្រស់​ជាង ៤​ម៉ឺន​ទង ឈុត​រៀបការ​និង សម្ភារៈ​ដទៃ​ទៀត​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី ២០​ខែ​មីនា​នេះ។
 
​ភរិយា​របស់ Nicky Wu ស្រី​ស្អាត Liu Shi Shi នឹង​ស្លៀករ៉ូប​តម្លៃ ៣​លាន​យាន់ (៤៦​ម៉ឺន​ដុល្លារ) និង​ពាក់​ចិញ្ចៀន​ពេជ្រ​តម្លៃ ១២​លាន​យាន់ (១,៨​លាន​ដុល្លារ) ក្នុង​ថ្ងៃ​ពិសេស​របស់​ខ្លួន។ ក្រៅ​ពី​ជួល​រមណីយដ្ឋាន Ayana ​លំដាប់​ពិភពលោក​នៅ​កោះ​បាលី​ដើម្បី​ប្រារព្ធ​ធ្វើ​អាពាហ៍ពិពាហ៍ Nicky Wu និង ប្រពន្ធ​ក៏​បាន​ត្រៀម​កាដូ​អនុស្សាវរីយ​ដ៏​មាន​តម្លៃ​ជា​ច្រើន​សម្រាប់​ភ្ញៀវកិត្តិយស​ផង​ដែរ។ តាម​ការ​គ្រោង​ទុក​តម្លៃ​សរុប​ក្នុង​ការ​ជួល​រមណីយដ្ឋាន​បាន​ឡើង​ដល់ ៥​លាន​យាន់​(៧៧​ម៉ឺន​ដុល្លារ)។

 

Liu Shi Shiនឹង​ពាក់​ចិញ្ចៀន​ពេជ្រ១,៨​លាន​ដុល្លារ​និង​ស្លៀក​រ៉ូប៤៦​ម៉ឺន​ដុល្លារ​ក្នុង​ថ្ងៃ​មង្គល

 

Liu Shi Shiនឹង​ពាក់​ចិញ្ចៀន​ពេជ្រ១,៨​លាន​ដុល្លារ​និង​ស្លៀក​រ៉ូប៤៦​ម៉ឺន​ដុល្លារ​ក្នុង​ថ្ងៃ​មង្គល

 

Liu Shi Shiនឹង​ពាក់​ចិញ្ចៀន​ពេជ្រ១,៨​លាន​ដុល្លារ​និង​ស្លៀក​រ៉ូប៤៦​ម៉ឺន​ដុល្លារ​ក្នុង​ថ្ងៃ​មង្គល

 
ប្រភព​របស់ Sina បាន​ទម្លាយ​ថា ថ្ងៃ​ទី​១៩​ខែ​មីនា មាន​បុគ្គលិក​ប្រមាណ​៥០​នាក់​បាន​មក​តុបតែង​ឲ្យ​ពិធី​មង្គល​ការ។ យប់​ថ្ងៃ​ដដែល​ Nicky Wu និង Liu Shi Shi បាន​បើក​កម្មវិធី​ជប់លៀង​ខ្នាត​ល្មម​មួយ​ដើម្បី​អបអរ​ជាមួយ​ក្រុម​មិត្ត​ជិតស្និទ្ធ​របស់​ខ្លួន។ “មង្គល​ការ​របស់​តារា​ល្បី​ឈ្មោះ​ទាំង​២​អាច​ជា​ព្រឹត្តិការណ៍​គួរ​ឲ្យ​ចាប់​បំផុត​សម្រាប់​ខែ​មីនា។ ក្រោយ​ពេល​ពិធី​នេះ​ប្រព្រឹត្ត​ឡើង បណ្ដាញ​ព័ត៌មាន​នានា​នឹង​យក​​តួលេខ​នេះ​ទៅ​ប្រៀបធៀប​នឹង​អាពាហ៍ពិពាហ៍​របស់ Huang Xiaoming និង Angelababy” Ifeng សរសេរ៕

 

Liu Shi Shiនឹង​ពាក់​ចិញ្ចៀន​ពេជ្រ១,៨​លាន​ដុល្លារ​និង​ស្លៀក​រ៉ូប៤៦​ម៉ឺន​ដុល្លារ​ក្នុង​ថ្ងៃ​មង្គល

 

ចុចអាន៖បែក​ធ្លាយ​ព័ត៌មាន​តារា​ក្បាច់​គុន Wu Jing វាយ​ប្រពន្ធ​ដល់​ថ្នាក់​លែងលះ​គ្នា

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
zing