របៀប​បង្ហោះ​រូបភាព HD ទៅ​ក្នុង​ហ្វេស​ប៊ុក! (សម្រាប់ S7 និង S7 edge និង​ផ្សេងៗ​ទៀត)

ប្រហែលជាប៉ុន្មានសប្តាហ៍មុននេះ យើង​បាន​បង្ហាញ អ្នកទាំង​អស់​គ្នា អំពីវិធី​សាស្រ្ត​មួយ ក្នុង​ការ​អាប់​ឡូត ឬបង្ហោះ​រូបភាព ក្នុងកម្រិត HD ទៅ​ក្នុង​បណ្តាញ​សង្គម ហ្វេសប៊ុក តាមរយៈស្មាតហ្វូន នានា ក៏ប៉ុន្តែ​នៅ​ពេល​នោះ យើងបានបង្ហាញ សម្រាប់តែនៅលើ iPhone តែប៉ុណ្ណោះ ដោយឡែក សម្រាប់ស្មាតហ្វូន ដទៃៗ​ទៀត ដូចជា Android គឺមិនទាន់ រកឃើញដំណោះស្រាយ នៅឡើយទេ។ ក៏ប៉ុន្តែយើងអាច សន្មត់​បាន​ថា នេះក៏ដោយសារតែ ក្រុមហ៊ុន Facebook មិនទាន់បន្ថែម មុខងារអាប់ឡូតរូបភាព HD នេះ សម្រាប់​ស្មាតហ្វូន Android ទូទៅ។

របៀប​បង្ហោះ​រូបភាព HD ទៅ​ក្នុង​ហ្វេស​ប៊ុក! (សម្រាប់ S7 និង S7 edge និង​ផ្សេងៗ​ទៀត)

យ៉ាងណាមិញ ប្រសិនបើ អ្នកទាំងអស់គ្នា នៅទីនេះ មានប្រើប្រាស់ នូវស្មាតហ្វូន របស់ក្រុមហ៊ុន Samsung ជាពិសេស ម៉ូឌែលដែលទើបនឹង ដាក់លក់កាលពីម្សិលមិញគឺ S7 និង S7 edge នោះ លោក​អ្នក ក៏អាចមានសិទ្ធិ បង្ហោះរូបភាព ក្នុងកម្រិត HD ទៅក្នុងបណ្តាញសង្គម ហ្វេសប៊ុកបានផងដែរ។ អាច​និយាយ​បានថា នេះក៏ដោយសារតែ ការសហការគ្នា រវាងក្រុមហ៊ុន ទាំងពីរ ទើបធ្វើអោយ ការអាប់ឡូត មាន​ភាព ងាយស្រួល ជាងមុន ហើយនេះ ក៏មិនមែន តែម៉ូឌែល S7 និង S7 edge នោះទេ ដោយ​សម្រាប់ ម៉ូឌែល ផ្សេងៗទៀត ដូចជា Galaxy Note 5, Galaxy S6 edge Plus និងក្រោមហ្នឹង មួយ​ចំនួន​ទៀត ក៏អាច មានសិទ្ធិធ្វើបែបនេះ បានផងដែរ។ ដូចនេះ ដើម្បីកុំអោយ ចាំយូរនោះ តោះតាមដាន អាន​ពីរបៀប ខាងក្រោមនេះ ទាំងអស់គ្នា!

វិធីសាស្រ្ត

  • ចូលទៅកាន់ កម្មវិធី ហ្វេសប៊ុក
  • ចូលទៅកាន់ Settings របស់កម្មវិធី ហ្វេសប៊ុក
    • សម្រាប់ S7 និង S7 edge សូមចុច ប៊ូតុង Back អោយជាប់
    • សម្រាប់ផ្សេងៗទៀត អាចសាកល្បង ចុងប៊ូតុង Recent អោយជាប់
  • បន្ទាប់មក ជ្រើសយក ពាក្យថា Settings
  • ពេលនោះ នឹងឃើញពាក្យ Upload HD Photos ហើយ ដូចនេះ គ្រាន់តែធ្វើការ Enable វា ជាការស្រេច!

របៀប​បង្ហោះ​រូបភាព HD ទៅ​ក្នុង​ហ្វេស​ប៊ុក! (សម្រាប់ S7 និង S7 edge និង​ផ្សេងៗ​ទៀត)

ជាចុងក្រោយ ខេមបូ សង្ឃឹមថា ប្រិយមិត្ត ទាំងអស់គ្នា អាចកំណត់វា បានដោយ ជោគជ័យ និងអាច បង្ហោះរូបភាព របស់ខ្លួន បានច្បាស់ មិនបែក ឬគុណភាពអន់ បានយ៉ាង រីករាយ ទាំងអស់គ្នា។ ក៏ប៉ុន្តែ បើសិនជា​ មានបញ្ហា ត្រង់ចំណុច ណានោះ អាចផ្ញើ ជាសំណួរ មកកាន់ គណនីរបស់ ខេមបូ បាន!!!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

របៀប​បង្ហោះ​រូបភាព HD ទៅ​ក្នុង​ហ្វេស​ប៊ុក! (សម្រាប់ S7 និង S7 edge និង​ផ្សេងៗ​ទៀត)

  • ដោយ: Mai
  • 8:33 AM, 20 March
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ