របៀប​ជួយសង្គ្រោះ​ទូរស័ព្ទ​អ្នក​នៅពេល​ធ្លាក់ចូល​ទឹក​

​    ​ប្រសិនបើ​ទូរស័ព្ទ​ជាទី​ស្រឡាញ់​របស់​អ្នកធ្លាក់​ចូល​ទឹក តើ​គួរ​ធ្វើ​បែបណា​? ខាងក្រោម​នេះ​គឺជា​វិធី​ច្រើន​ជម្រើស​ដើម្បី​ជួយសង្គ្រោះ​ទូរស័ព្ទ​របស់​អ្នក​នៅពេល​វា​ធ្លាក់ចូល​ទឹក​។​

​    ​១. រលាស់​ទឹក​ឱ្យអស់​
​    ​- អ្នក​មិនត្រូវ​បើក​ទូរស័ព្ទ​នោះទេ នៅពេល​វា​ចូល​ទឹក ហើយ​សូមកុំ​ព្យាយាម​បើក​វា​ចៀសវាង​ឆ្លង​ធ្វើ​ឲ្យ​ខូច​ទូរស័ព្ទ​។​

    ​- រលាស់​វារ​ហូត​ទាល់តែ​អស់​ទឹក តាម​ដែល​អាចទៅរួច​។​

​    ​២. ស​ម្ងួ​ត​ជាមួយនឹង​អង្ករ​
​    ​- ស្ដាប់​មើលទៅ​រាង​ចម្លែក តែ​ពិតណាស់​វា​មាន​ប្រសិទ្ធភាព ១០០ ភាគរយ​។ ដាក់​ទូរស័ព្ទ​កប់​ក្នុង​អង្ករ​ពីរ​បី​ថ្ងៃ ទូរស័ព្ទ​នឹង​លែងមាន​ទឹក​តទៅ​ជាក់​ជាមិនខាន​។

​    ​៣. សង្គ្រោះ​ទូរស័ព្ទ​ដោយ​ប្រើ​កម្ដៅ​
​    ​- គ្រាន់តែ​ទុកចោល​នៅ​កន្លែង​ដែលមាន​កម្ដៅ ទុកចោល​មួយថ្ងៃ​រហូត​ទាល់តែ​ទឹក​ហូត​ចេញពី​ទូរស័ព្ទ​អស់​ទើប​អាច​ប្រើ​បាន​។​

    ​- ឬមួយ​ទៀត​អ្នក​គ្រាន់តែ​យក​ប្រដាប់​ផ្លុំ​សក់ ផ្លុំ​ដើម្បី​ស​ម្ងួ​ត​។ ចំណាំ​៖ វិធី​នេះ​អាចមាន​ផលប៉ះពាល់​ដល់​ទូរស័ព្ទ តែមាន​ទូរស័ព្ទ​ខ្លះ​អាច​ធ្វើបាន​និង​ខ្លះទៀត​បាន​ខូច​ដោយសារ​កម្ដៅ​របស់​ប្រដាប់​ផ្លុំ​សក់​។​

​    ​៤. ជម្រើស​ចុងក្រោយ​
​    ​- បើ​អ្នកមាន​ជំនាញ គ្រាន់តែ​ដោះ​ទូរស័ព្ទ​អ្នកចេញ​ឲ្យ​អស់​និង​ធ្វើការ​ស​ម្ងួ​ត​គ្រឿងបន្លាស់​៕