ការ​​ចាយ​​ប្រាក់​រៀល​នឹង​​ជួយ​​ឲ្យ​កម្ពុជា​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​បំណុល​បរទេស​

សេដ្ធកិច្ច​៖ ការប្រើប្រាស់​ប្រាក់​រៀល​ចូលរួម​លើក​កម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ និង​សុខុមាល​ភាព​សង្គម ហើយ​ការ​ប្រើប្រាស់​រូបិយវត្ថុ​ជាតិ​កាន់​តែ​ច្រើន អាច​អនុញ្ញាត​ឲ្យ​រាជរដ្ឋាភិបាល​ធ្វើការ​គ្រប់គ្រង​ថវិកា​បាន​កាន់​តែ​ប្រសើរ​ ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​និង​សុខុមាល ភាព​សង្គម។

បច្ចុប្បន្ន រាជរដ្ឋាភិបាល​ធ្វើការ​ប្រមូល​ចំណូល​ជា​ប្រាក់​រៀល ប៉ុន្តែ​ការ​ចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង​អភិវឌ្ឍ​ផ្សេងៗ​ទៀត​ភាគច្រើន​ជា​ប្រាក់​ដុល្លារ​អាមេរិក។ នៅ​ក្នុង​រយៈ​កាល​វែង ភាព​មិន​ស៊ីគ្នា​នៃ​ចំណូល​ជា​រូបិយវត្ថុ និង​ចំណាយ​ជា​រូបិយប័ណ្ណ​នេះ នឹង​ជា​ឧបសគ្គ​សម្រាប់​រាជរដ្ឋាភិបាល ក្នុង​ការគ្រប់គ្រង​ថវិកា​ឲ្យ​មាន​ប្រសិទ្ធភាព។

នៅ​កម្ពុជា ការ​អនុវត្ត​គោលនយោបាយ​សារពើពន្ធ​ត្រូវ​បាន​កម្រិត​ដោយ​សារ​បរិមាណ​ប្រាក់​ដុល្លារ​អាមេរិក​ដ៏​ច្រើន​នៅ​ក្នុង​សេដ្ឋកិច្ច ហើយ​មូលហេតុ​នេះ​បាន​ដាក់​កំហិត​លើ​ការ​ខ្ចី​របស់​រាជរដ្ឋាភិបាល​ពី​សាធារណជន ក្នុង​ការអភិវឌ្ឍន៍​គម្រោង​អភិវឌ្ឍន៍​អាទិភាព​នានា ដូចជា​ការ​សាងសង់​ផ្លូវថ្នល់ ស្ពាន សាលា​រៀន មន្ទីរពេទ្យ និង​កម្មវិធី​កាត់​បន្ថយ​ភាព​ក្រីក្រ​ផ្សេង​ៗ​ទៀត។

ប្រសិន​បើ​រាជរដ្ឋាភិបាល​មាន​បំណង​បង្កើន​ចំណាយ​សាធារណៈ រាជ​រដ្ឋាភិបាល​មិន​អាច​ខ្ចី ប្រាក់​ជា​រូបិយប័ណ្ណ​ពី​ទីផ្សារ​ក្នុង​ស្រុក​នេះ​ទេ ដោយសារ​តម្រូវការ​ប្រាក់​ដុល្លារ​អាមេរិក​​ នឹងកើន​ឡើង ដែល​នឹង​រឹតតែ​បង្កើន​កម្រិត​ដុល្លាររូបនីយកម្ម​នៅ​កម្ពុជា។

ការ​លើក​កម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​នឹង​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ថវិកា​រដ្ឋ​មាន​ភាព​ប្រសើរ​ឡើង និង​កាត់​បន្ថយ​ការ​ដាក់​កំហិត​លើ​គោល​នយោបាយ​សារពើពន្ធ។ ប្រសិន​បើ​នៅ​លើ​ទីផ្សារ​មាន​ការប្រើប្រាស់​ប្រាក់​រៀល​កាន់​តែ​ច្រើន រាជរដ្ឋាភិបាល​អាច​ពិចារណា​ចេញ​ផ្សាយ​មូលបត្រ​ចារឹក​ប្រាក់​រៀល ដើម្បី​គ្រប់គ្រង​ថវិកា ក៏​ដូច​ជា​ផ្ដល់​ហិរញ្ញប្បទាន​លើ​គម្រោង​អភិវឌ្ឍន៍​នានា។ ដូចនេះ លទ្ធភាព​ក្នុង​ការ​គ្រប់​គ្រង​ហិរញ្ញប្បទាន​ក្នុង​ស្រុក នឹង​អាច​ជួយ​ឲ្យ​កម្ពុជា​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​បំណុល​បរទេស​៕
ការ​​ចាយ​​ប្រាក់​រៀល​នឹង​​ជួយ​​ឲ្យ​កម្ពុជា​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​បំណុល​បរទេស​

ការ​​ចាយ​​ប្រាក់​រៀល​នឹង​​ជួយ​​ឲ្យ​កម្ពុជា​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​បំណុល​បរទេស​

សម្រួល/ចុះផ្សាយដោយ៖ kqube
ប្រភព៖ ​ ធនាគារជាតិនៃកម្ពុជា

  • ការ​​ចាយ​​ប្រាក់​រៀល​នឹង​​ជួយ​​ឲ្យ​កម្ពុជា​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​បំណុល​បរទេស​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/20  Category:ជីវិតនិងសង្គម
Tags: