កូន​អើយ បើ​ឮ​ហើយ​ឆាប់​វិលមក​​ផ្ទះ​ ម្តាយបារម្ភណាស់

ខេត្ត​កំពង់​ស្ពឺ ៖ ​​​ស្ត្រី​​ឈ្មោះ​កេ​ត​ ​រ៉ា​វី ត្រូវជា​ម្តាយ​​បានឱ្យ​កោះសន្តិភាព​​ដឹង កាលពី​ល្ងាច​ថ្ងៃទី​១៨ ​មីនា​ ២០១៦ ​ថា ​កូនស្រី​​​​គាត់​ឈ្មោះ​នីតា បាន​​​​​បាត់​ពី​ផ្ទះ​​តាំងពី​ថ្ងៃ​ទី​១០ ​មីនា​ មកម្ល៉េះ ដោយ​មិន​ដឹង​នៅទីណា ​។

កូនស្រីគាត់​​​​​​បាន​​ចាក​ចេញពី​ផ្ទះ​​ស្ថិតនៅ​​​ភូ​មិត្រ​​​ពាំង​ក្អែក ​ឃុំ​វាល​​ពង់ ​ស្រុក​ឧដុ​ង្គ ​ខេត្តកំពង់ស្ពឺ ដែល​​​ធ្វើឱ្យ​​​ក្រុម​គ្រួសារ​ទាំងអស់​ គឺ​​​មាន​ការ​បារម្ភ​ជាខ្លាំង ជាពិសេស​រូបគាត់​ជា​​​ម្តាយ​ ឥលូវនេះ​​​​បាន​​ធ្លាក់ខ្លួន​ឈឺ​ហើយ​ ។ ​ការ​បាត់​​នេះ គឺ​ទំនងជា​​ខឹង​​ជាមួយ​​បងស្រី ​​ដែល​​បាន​ស្តី​បន្ទោស​​ណែនាំ​ មិន​ឱ្យ​​ដើរ​លេង​នៅ​ពេល​យប់​​ព្រលប់ ​ជាមួយ​មិត្តភក្តិ​​ពេល​បើក​​​ប្រាក់​ខែ​រួច​ ​។ ​​

មុន​​ពេល​​បាត់​ខ្លួ​ន​កូន​​នី​តា (នារីបាត់ខ្លួន) ​គឺបានឱ្យ​ប្អូន​ស្រី​​ជូន​​ទៅ​ផ្សារ​ត្រាច​​ ដោយ​ប្រាប់​ថា​ ទៅ​ចូល​រួម​ការ​មិត្តភក្តិ ​​ហើយ​ចាប់តាំង​ពី​ថ្ងៃ​នោះ​មក ក៏​​បាត់​ដំណឹង​សូន្យ​ឈឹង​​តែ​ម្តង ​​ទោះជា​​បងប្អូន​ ​និង​ក្រុម​គ្រួសារ​​​​ តាម​​រក​គ្រប់​ទីកន្លែង​​យ៉ាង​ណា​ ក៏​មិន​ប្រទះ​​​ឃើញដែរ ។ ​ ក្នុង​នោះ​​បាន​ទៅ​រក​​ដល់​​​រោងចក្រ​​ដែល​នាង​ធ្វើការ ​ពេល​​​សួរ​ខាងរោងចក្រ ក៏ឆ្លើយ​​ថា ​មិនឃើញ​​មក​ធ្វើការជា​​ច្រើន​ថ្ងៃ​ហើយ ​។

ស្ត្រី​ជា​ម្តាយ​បន្ត​ថា​ ​​គា​ត់​ជា​ម្តាយ​​មិនសូវ​បាន​នៅផ្ទះ​​​ទេ ​គឺ​រវល់​ទៅ​ច្រៀង​​នៅ​តាម​ពិធី​​មង្គល​ការ​​នានា ដើម្បីបានប្រាក់​ចិញ្ចឹមគ្រួសារ​​​ ។ គាត់​ជា​ឣ្ន​ក​ចម្រៀង គឺ​​មិនសូវ​មាន​ពេល​​នៅ​ជិត​កូន​បាន​ជាប់​លាប់​​ឡើយ​ ។ រហូត​មក​ដល់​ពេល​នេះ​ នៅ​មិន​ទាន់​បាន​​ដំណឹង​ពី​កូនស្រី​​​​ហើយ​លេខ​ទូរស័ព្ទរបស់នាង ​ក៏​តេ​​មិន​ចូល​ទៀត​ រឹត​​តែ​ធ្វើឱ្យ​​​គាត់​មានការ​ពិបាក​ចិត្តជា​ខ្លាំង រហូត​​ធ្លាក់ខ្លួន​​​ឈឺ​ ។ រូប​គាត់​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព​កូនស្រី ​​ខ្លាចក្រែង​កូន​ចាញ់​​​​បោក​​ជនខិលខូច​ នាំ​ឱ្យ​​នាង​ដើរ​ធ្លាក់​​ទៅ​ក្នុង​ផ្លូវ​ឣ​បាយ​​ផ្សេងៗ ​។

ចុង​ក្រោយ ​ម្តាយក៏​​បានផ្តាំផ្ញើ​​​​​​សុំ​ឱ្យ​​កូន​ស្រី​វិល​ត្រឡប់មក​ផ្ទះ​​វិញ គឺមិន​ដេញដោលអ្វីឡើយ សុំតែ​​​កូនស្រី​​វិល​មក ​​រស់នៅ​ជួបជុំ​គ្រួសារ​​វិញទេ ​។
កូន​អើយ បើ​ឮ​ហើយ​ឆាប់​វិលមក​​ផ្ទះ​ ម្តាយបារម្ភណាស់
រូបថត និងវីដេអូ ម្ចាស់យានដ្ឋានយីហោ «PVC លក់គ្រឿងបន្លាស់រថយន្ត»យកដំបងទៅវាយបុរសម្នាក់ ធ្លាក់ពីលើដំបូលបាក់ជើង មានការរិះគន់ជុំទិស!

ប្រភព៖ កោះសន្តិភាព

  • កូន​អើយ បើ​ឮ​ហើយ​ឆាប់​វិលមក​​ផ្ទះ​ ម្តាយបារម្ភណាស់已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/20  Category:ជីវិតនិងសង្គម
Tags: