ហេតុអ្វី​បានជាលោក បា​រ៉ាក់ អូ​បា​ម៉ា គេតម្រូវឲ្យប្រើ​ទូរស័ព្ទ BlackBerry?

អាមេរិក​៖ បញ្ហា​សុវត្ថិភាព​គឺជា​រឿង​សំខាន់​បំផុត​សម្រាប់​ប្រធានាធិបតី​សហរដ្ឋអាមេរិក ក្នុង​នោះ​សូម្បី​តែ​ប្រព័ន្ធ​សុវត្ថិភាព​តាមរយៈ​អន​ឡាញ​ក៏​ត្រូវបាន​ភ្នាក់ងារ​សន្ដិសុខ​របស់​អាមេរិក​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ផង​ដែរ ពិសេស​គឺ​ការប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក​របស់​ប្រធានាធិបតី​គ្រប់រូប​។​

​ពាក់ព័ន្ធ​នឹង​ចំណុច​នេះ មាន​សំណួរ​ជាច្រើន​បាន​ចោទសួរ​ថា តើ​ហេតុអ្វី​បាន​ជា​ប្រធានាធិបតី​សហរដ្ឋ​អា​មរិក ប្រើប្រាស់​ទូរស័ព្ទ BlackBerry ដែលជា​ក្រុមហ៊ុន​កាណាដា​វិញ​ម្ដេច​មិន​ប្រើ​របស់​អាមេរិក​ដូចជា iPhone ជាដើម​?

​សំណួរ​នេះ ត្បិត​តែ​គ្មាន​ចម្លើយ​មែន ប៉ុន្តែ​នៅក្នុង​កិច្ចសម្ភាសន៍​មួយ​របស់​ប្រធានាធិបតី​សហរដ្ឋ​អា​មរិក លោក បា​រ៉ាក់ អូ​បា​ម៉ា បានឲ្យដឹងថា រូប​លោក​ក្នុងនាម​ជា​ប្រធានាធិបតី​ផ្ទាល់​ក៏​មិនដឹង​ច្បាស់​ពី​បញ្ហា​នេះដែរ ប៉ុន្តែ FBI តម្រូវ​ឲ្យ​លោក​ប្រើប្រាស់​ទូរស័ព្ទ BlackBerry ដោយ​ក្នុង​នោះ​គ្រាន់តែ​បញ្ជាក់ថា វា​មាន​សុវត្ថិភាព​ខ្ពស់​។​

​និយាយ​ជា​លក្ខណៈ​លេងសើច លោក អូ​បា​ម៉ា ក៏​បាន​រំលេច​ឲ្យដឹង​ផងដែរ​ថា លោក​ពិតជា​ស្រឡាញ់ និង​ចង់បាន iPhone មក​ប្រើ ប៉ុន្តែ​លោក​មិន​អាច​ធ្វើ​ទៅ​រួច ព្រោះថា​លោក​គឺជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក ចំណែក​រឿង​បញ្ហា​ក្រុមហ៊ុនទូរស័ព្ទ​ផ្សេង មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្សោយ ឬ​ខ្លាំង​នោះ លោក​មិន​បាន​បញ្ជាក់​ឡើយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា មិន​ត្រឹមតែ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ទេ សូម្បី​តែ​មន្ត្រី​កំពូលៗ និង​សំខាន់​ជាច្រើន​រូប​ផ្សេងទៀត ក៏ FBI តម្រូវឲ្យ​ប្រើ​ទូរស័ព្ទ BlackBerry ផងដែរ​៕​
ហេតុអ្វី​បានជាលោក បា​រ៉ាក់ អូ​បា​ម៉ា គេតម្រូវឲ្យប្រើ​ទូរស័ព្ទ BlackBerry?

ហេតុអ្វី​បានជាលោក បា​រ៉ាក់ អូ​បា​ម៉ា គេតម្រូវឲ្យប្រើ​ទូរស័ព្ទ BlackBerry?

ហេតុអ្វី​បានជាលោក បា​រ៉ាក់ អូ​បា​ម៉ា គេតម្រូវឲ្យប្រើ​ទូរស័ព្ទ BlackBerry?

ហេតុអ្វី​បានជាលោក បា​រ៉ាក់ អូ​បា​ម៉ា គេតម្រូវឲ្យប្រើ​ទូរស័ព្ទ BlackBerry?

ប្រភព៖ khmerable

  • ហេតុអ្វី​បានជាលោក បា​រ៉ាក់ អូ​បា​ម៉ា គេតម្រូវឲ្យប្រើ​ទូរស័ព្ទ BlackBerry?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/20  Category:ជីវិតនិងសង្គម
Tags: