១០​ប្រទេស សម្បូរ​ដោយ​មនុស្ស​ធាត់​ច្រើន​បំផុត​នៅក្នុង​ពិ​ភ​លោក​

បច្ចុប្បន្ននេះ ចំនួន​អ្នក​លើស​ទម្ងន់ និង​ធាត់​បាន​កើន​ទ្បើង​យ៉ាងខ្លាំង ក្នុង​រយៈពេល​សាមសិប​ឆ្នាំ​កន្លងមកនេះ ដែល​ក្នុង​ឆ្នាំ ១៩៨០ មាន​ចំនួន ៨៥៧​លាន​នាក់ ហើយ​បាន​កើន​ទ្បើង​ដល់ ២ ពាន់​លាន​នាក់ ក្នុង​ឆ្នាំ ២០១៣ គឺ​ប្រមាណ​ជាមួយ​ភាគបី​នៃ​ចំនួន​ប្រជាជន​សរុប​លើ​ពិភពលោក​។ បើ​តាម​ការសិក្សា​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​ស្ថាប័ន GBD ចេញផ្សាយ​នៅ​ក្នុង​កាសែត The Lancet បានបង្ហាញ​ឲ្យដឹង​ពី​ប្រទេស​ចំនួន ១០ ដែល​សម្បូរ​ដោយ​មនុស្ស​ធាត់​ដ៏​ច្រើន​បំផុត​នៅក្នុង​ពិ​ភ​លោក​។​
១០​ប្រទេស សម្បូរ​ដោយ​មនុស្ស​ធាត់​ច្រើន​បំផុត​នៅក្នុង​ពិ​ភ​លោក​
១០) ប្រទេស​ឥណ្ឌូនេស៊ី​
​មាន​ចំនួន​អ្នក​លើស​ទម្ងន់ ១១ លាន​នាក់ ដែល​ត្រូវ​នឹង ៦.៨ ភាគរយ​នៃ​ចំនួន​សរុប​របស់​ប្រជាជន​ពេញវ័យ​ក្នុងប្រទេស​។​

០៩) ប្រទេស​ប៉ា​គី​ស្ថាន​
​មាន​ចំនួន​អ្នក​លើស​ទម្ងន់ ១៤ លាន​នាក់ ដែល​ត្រូវ​នឹង ១៣.៦ ភាគរយ​នៃ​ចំនួន​សរុប​របស់​ប្រជាជន​ពេញវ័យ​ក្នុងប្រទេស​។​

០៨) ប្រទេស​អាល្លឺម៉ង់​
​មាន​ចំនួន​អ្នក​លើស​ទម្ងន់ ១៦ លាន​នាក់ ដែល​ត្រូវ​នឹង ២៤.៣ ភាគរយ​នៃ​ចំនួន​សរុប​របស់​ប្រជាជន​ពេញវ័យ​ក្នុងប្រទេស​។​

០៧) ប្រទេស​អេ​ហ្ស៊ី​ប​
​មាន​ចំនួន​អ្នក​លើស​ទម្ងន់ ១៨ លាន​នាក់ ដែល​ត្រូវ​នឹង ៣៥.៩ ភាគរយ​នៃ​ចំនួន​សរុប​របស់​ប្រជាជន​ពេញវ័យ​ក្នុងប្រទេស​។​

០៦) ប្រទេស​ម៉ិក​ស៊ិក​
​មាន​ចំនួន​អ្នក​លើស​ទម្ងន់ ២០ លាន​នាក់ ដែល​ត្រូវ​នឹង ២៦.៩ ភាគរយ​នៃ​ចំនួន​សរុប​របស់​ប្រជាជន​ពេញវ័យ​ក្នុងប្រទេស​។​

០៥) ប្រទេសប្រេ​ស៊ីល
​មាន​ចំនួន​អ្នក​លើស​ទម្ងន់ ២២ លាន​នាក់ ដែល​ត្រូវ​នឹង ១៦.២ ភាគរយ​នៃ​ចំនួន​សរុប​របស់​ប្រជាជន​ពេញវ័យ​ក្នុងប្រទេស​។​

០៤) ប្រទេ​សុ​រស្ស៊ី​
​មាន​ចំនួន​អ្នក​លើស​ទម្ងន់ ២៨ លាន​នាក់ ដែល​ត្រូវ​នឹង ២៤.១ ភាគរយ​នៃ​ចំនួន​សរុប​របស់​ប្រជាជន​ពេញវ័យ​ក្នុងប្រទេស​។​

០៣) ប្រទេស​ឥណ្ឌា​
​មាន​ចំនួន​អ្នក​លើស​ទម្ងន់ ៣០ លាន​នាក់ ដែល​ត្រូវ​នឹង ៣.៨ ភាគរយ​នៃ​ចំនួន​សរុប​របស់​ប្រជាជន​ពេញវ័យ​ក្នុងប្រទេស​។​

០២) ប្រទេស​ចិន​
​មាន​ចំនួន​អ្នក​លើស​ទម្ងន់ ៤៦ លាន​នាក់ ដែល​ត្រូវ​នឹង ៤.៤ ភាគរយ​នៃ​ចំនួន​សរុប​របស់​ប្រជាជន​ពេញវ័យ​ក្នុងប្រទេស​។​

០១) សហរដ្ឋអាមេរិក
​ជាមួយ​នឹង​ចំនួន​អ្នក​លើស​ទម្ងន់ និង​ធាត់​ប្រមាណ​ជា ៧៨ លាន​នាក់ ដែល​ត្រូវ​នឹង ៣៣ ភាគរយ​នៃ​ចំនួន​ប្រជាជន​ពេញវ័យ​សរុប បាន​ធ្វើឲ្យ​សហរដ្ឋអាមេរិក ស្ថិត​នៅ​លេខ​រៀង​ទី​១ ក្នុងចំណោម​ប្រទេស​សម្បូរ​ដោយ​មនុស្ស​ធាត់​ច្រើន​បំផុត នៅក្នុង​ពិភពលោក​៕

ប្រែសម្រួលដោយ៖ khmerable
ប្រភព៖ businessinsider

  • ១០​ប្រទេស សម្បូរ​ដោយ​មនុស្ស​ធាត់​ច្រើន​បំផុត​នៅក្នុង​ពិ​ភ​លោក​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/03/20  Category:ជីវិតនិងសង្គម
Tags: