ឧកញ៉ា​ចិត្ត​ធម៌​​ដាំ​ក្រញូង​ប្រមាណ​​​១​ម៉ឺន​ដើម​ដើម្បី​កូន​ខ្មែរ​ ​និង​រក្សា​ជា​សម្បត្តិ​ធម្មជាតិ

រាជធានី​ភ្នំពេញ៖ ​”ខ្ញុំ​ដាំ​ក្រញូង​ដើម្បី​កូន​ខ្មែរ និង​រក្សា​ជា​សម្បត្តិ​ធម្មជាតិ ​សម្រាប់​រូប​ខ្ញុំ​ផ្ទាល់​អត់​ខ្វល់​អី​ទាំង​អស់ នរណា​ធ្វើ​អី ធ្វើ​ទៅ សំខាន់​ ​ម៉ុង ឫទ្ធី គិត​តែ​ពី​ដាំ ​ដាំ​ឲ្យ​បាន​ច្រើន​ទុក​ឲ្យ​កូន​ខ្មែរ​គ្រប់​ជំនាន់​បាន​ស្គាល់ ​មិន​គិត​ពី​ប្រាក់​ចំណេញ”។ ​​ នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្ដម​បណ្ឌិត ម៉ុង ឫទ្ធី ​នៅ​​លើ​ទំព័រ Facebook ​លោក​​នា​ថ្ងៃ​នេះ​។

​លោក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​បន្ត​ថា ​នៅ​កែវ​ផុស​លោក​បាន​​ដាំ​ដើម​ក្រញូង​ប្រមាណ​១​ម៉ឺន​ដើម​ នៅ​តាម​ជើង​ភ្នំ​រហូត​ដល់​កំពូល​ភ្នំ ហើយ​ដាំ​នៅ​ខាង​មុខ​និង​ក្នុង​សាលារៀន​កសិកម្ម ​ម៉ុង ឫទ្ធី ប្រមាណ​ជាង​១​ពាន់​ដើម។

ឯកឧត្ដម​បណ្ឌិត ម៉ុង ឫទ្ធី ដែល​​គេ​​​ល្បី​ថា​ជា​​ឧកញ៉ា​ចិត្ត​ធម៌​​​ម្នាក់​ ​លោក​បាន​បញ្ជាក់​​ផង​ដែរ​ថា ​ដើម​ក្រញូង​ទាំង​នោះ ដាំ​បាន​រយៈ​ពេល​ពីរ​ឆ្នាំ​ហើយ​ ដោយ​មាន​ការ​ថែទាំ​ល្អ ដើម​ឈើ​ទាំង​នេះ​ដុះ​លូតលាស់​ល្អ​ណាស់។ ទន្ទឹម​នឹង​នេះ​ដែរ ក្រុម​អ្នក​បច្ចេកទេស​ផ្នែក​បណ្តុះ​កូន​ឈើ កំពុង​បណ្តុះ​កូន​ក្រញូង កូន​ឈើ​ខ្មៅ (កោង​កាង​ភ្នំ) ពពែល ជាង​១​ម៉ឺន​ដើម​ និង​បណ្តុះ​ឫស្សី​ជាង​១ម៉ឺន​គុម្ភ សម្រាប់​ដាំ​ក្នុង​រដូវ​វស្សា​ឆ្នាំ​២០១៦​នេះ។

ជាចុង​ក្រោយ ឯកឧត្ដម​បណ្ឌិតបាន​ផ្ដាំ​ទៅ​​​ដល់ក្មេង​ៗជំនាន់​ក្រោយ​​​ណា​ ​ដែល​មិន​ទាន់​បាន​ស្គាល់​ដើមក្រញូង​ ​អាច​មក​កម្សាន្ត ហើយ​អាច​សិក្សា​ពី​របៀប​បណ្ដុះ និង​ដាំ​ដើម​ក្រញូង​ទាំង​នេះ​បាន​ដោយ​រីករាយ​ និង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​៕
ឧកញ៉ា​ចិត្ត​ធម៌​​ដាំ​ក្រញូង​ប្រមាណ​​​១​ម៉ឺន​ដើម​ដើម្បី​កូន​ខ្មែរ​ ​និង​រក្សា​ជា​សម្បត្តិ​ធម្មជាតិ

ឧកញ៉ា​ចិត្ត​ធម៌​​ដាំ​ក្រញូង​ប្រមាណ​​​១​ម៉ឺន​ដើម​ដើម្បី​កូន​ខ្មែរ​ ​និង​រក្សា​ជា​សម្បត្តិ​ធម្មជាតិ

ឧកញ៉ា​ចិត្ត​ធម៌​​ដាំ​ក្រញូង​ប្រមាណ​​​១​ម៉ឺន​ដើម​ដើម្បី​កូន​ខ្មែរ​ ​និង​រក្សា​ជា​សម្បត្តិ​ធម្មជាតិ

ឧកញ៉ា​ចិត្ត​ធម៌​​ដាំ​ក្រញូង​ប្រមាណ​​​១​ម៉ឺន​ដើម​ដើម្បី​កូន​ខ្មែរ​ ​និង​រក្សា​ជា​សម្បត្តិ​ធម្មជាតិ

ឧកញ៉ា​ចិត្ត​ធម៌​​ដាំ​ក្រញូង​ប្រមាណ​​​១​ម៉ឺន​ដើម​ដើម្បី​កូន​ខ្មែរ​ ​និង​រក្សា​ជា​សម្បត្តិ​ធម្មជាតិ

ប្រភព៖ kqube

  • ឧកញ៉ា​ចិត្ត​ធម៌​​ដាំ​ក្រញូង​ប្រមាណ​​​១​ម៉ឺន​ដើម​ដើម្បី​កូន​ខ្មែរ​ ​និង​រក្សា​ជា​សម្បត្តិ​ធម្មជាតិ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/20  Category:ជីវិតនិងសង្គម
Tags: