Juventus និយាយ​ថា​កីឡាករ​រូប​នេះ​មាន​តម្លៃ​១០០លាន​អ៊ឺរ៉ូ​ ដូច​នេះ​ចាំ​មើល​តើ​ក្លឹប​មួយ​ណា​ព្រម​ចំណាយ​លុយ​ទិញ​ ?

កាល​ពី​មួយ​រយៈ​មុន​មាន​ក្លឹប​ជា​ច្រើន​ដូចជា​ Barcelona , Real Madrid , Chelsea , PSG ក៏​ដូចជា​ Man City សុទ្ធ​តែ​បាន​បង្ហាញ​ថា​ពួក​គេ​ចាប់​អារម្មណ៍​លើ​ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​មួយ​រូប​របស់​ក្លឹប​ Juventus គឺ​កីឡាករ​ Paul Pogba ។

យ៉ាង​ណា​ថ្មីៗ​នេះ​ក្លឹប​សេះ​បង្កង់​ Juventus បាន​ផ្ដល់​សញ្ញា​ល្អ​ដល់​ក្លឹប​ទាំង​នោះ​ ដោយ​ក្លឹប​ Juventus បាន​បញ្ជាក់​ថា​ពួក​គេ​ព្រម​លក់​កីឡាករ​ Pogba បើ​សិន​ជា​ក្លឹប​ណាមួយ​ហ៊ាន​ផ្ដល់​តម្លៃ​ខ្លួន​គេ​ដល់​១០០​លាន​អ៊ឺរ៉ូ​ ( ៧៨លាន​ផោន​ ) ។

យោង​តាម​កាសែត​អ៊ីតាលី​ Tuttosport បាន​បញ្ជាក់​ថា​មូល​ហេតុ​ដែល​ធ្វើ​ក្លឹប​ Juventus ចង់​លក់​កីឡាករ​ Pogba ព្រោះ​ពួក​គេ​មាន​គម្រោង​នាំ​យក​កីឡាករ​៣​រូប​មក​ចូល​រួម​ក្លឹប​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ​ដែល​កីឡាករ​ទាំង​នោះ​មាន​ដូចជា​ខ្សែ​បម្រើ​របស់​ក្លឹប​ Real Mardid គឺ​កីឡាករ​ Isco , ខ្សែ​បម្រើ​របស់​ក្លឹប​ Zenit St Petersburg កីឡាករ​ Axel Witsel និង​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ PSG គឺ​កីឡាករ​ Edison Cavani ។

គួរ​រំលឹក​ថា​កីឡាករ​ Paul Pogba បាន​ផ្លាស់​ពី​ក្លឹប​ Man Utd មក​ចូល​រួម​ជាមួយ​ក្លឹប​ Juventus កាល​ពី​ឆ្នាំ​២០១២​ដោយ​គ្មាន​តម្លៃ​ខ្លួន​ ។ ហើយ​តាំង​ពី​ចូល​រួម​ជាមួយ​ Juventus មក​កីឡាករ​រូប​នេះ​បាន​សាង​ភាព​លេច​ធ្លោ​យ៉ាង​ខ្លាំង​ដោយ​គិត​មក​ដល់​ពេល​នេះ​គេ​ស៊ុត​បញ្ចូល​បាន​ចំនួន​៣១​ក្នុង​ការ​បង្ហាញ​ខ្លួន​១៦៩​ឲ្យ​ក្លឹប​ Juventus ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Juventus និយាយ​ថា​កីឡាករ​រូប​នេះ​មាន​តម្លៃ​១០០លាន​អ៊ឺរ៉ូ​ ដូច​នេះ​ចាំ​មើល​តើ​ក្លឹប​មួយ​ណា​ព្រម​ចំណាយ​លុយ​ទិញ​ ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/20  Category:កីឡា
Tags: