​​ពាន​ Ganzberg Futsal Cup 2016 ​​ទាំង ៣២​​ក្រុម​បែង​ចែក​គ្រូ​កិត្តិយស​​រួចរាល់​

​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ ​ Ganzberg Futsal Cup 2016  ​បាន​ចាប់​​ឆ្នោត​រក​ឃើញ​​គ្រូ​កិត្តិយស​រៀង​ៗ ​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៦ ម្សិល​មិញ​នេះ​នៅ​​​ស្ថានីយ​ទូរទស្សន៍​ CTN។

 ​​ពាន​ Ganzberg Futsal Cup 2016 ​​ទាំង ៣២​​ក្រុម​បែង​ចែក​គ្រូ​កិត្តិយស​​រួចរាល់​​​លោក ម៉ា សេរី

 

​​លោក ម៉ា សេរី ​​ប្រធាន​គ្រប់​គ្រង​ផ្នែក​កីឡា​​​​​ក្រុម​ហ៊ុន CBS ( CTN, My TV, CNC ) ​បាន​​ឲ្យ​ដឹង​ថា ឆ្នាំ​​២០១៦ ​ជា​ជោគជ័យ​ធំ​បំផុត​សម្រាប់​ទូរទស្សន៍ My TV ​ដែល​បាន​ចូល​រួម​ជួយ​ជ្រោមជ្រែង​វិស័យ​បាល់ទាត់​ Futsal ​ដោយ​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​​គិត​ត្រឹម​ការ​ប្រកួត​វគ្គ ៣២​ក្រុម​តទៅ។ ​លោក​​សង្ឃឹម​ថា ការ​​​បង្កើត​ពាន​រង្វាន់​ខាង​លើ​ នឹង​ទទួល​បាន​ជោគជ័យ​​ ដើម្បី​ចូល​រួម​​ជា​ចំណែក​លើក​ស្ទួយ​​​​វិស័យ​បាល់ទាត់​ខ្មែរ។

 

​ជា​មួយ​គ្នា​នោះ​ដែរ​លោក Bernd Kirsch ​អ្នក​តំណាង​របស់​ស្រាបៀ​ Ganzberg ​បាន​លើក​ឡើង​ដែរ​ថា ​​ការ​ចូល​រួម​ជួយ​គាំទ្រ​វិស័យ​បាល់ទាត់​លោក​មិន​ទាន់​ប្រាកដ​ថា ​បាន​ជួយ​ឬ​យ៉ាង​ណា​ឡើយ​នា​ឆ្នាំ​បន្ទាប់​។ ប៉ុន្តែ​សម្រាប់​វិស័យ​កីឡា​ប្រដាល់​វិញ​ក្រុម​ហ៊ុន​របស់​លោក​នៅ​តែ​បន្ត​ជួយ​រហូត។

 ​​ពាន​ Ganzberg Futsal Cup 2016 ​​ទាំង ៣២​​ក្រុម​បែង​ចែក​គ្រូ​កិត្តិយស​​រួចរាល់​លោក Bernd Kirsch

 

​​ស្រប​ពេល​លោក ហុក សុចិត្រា ​ជា​គ្រួ​កិត្តិយស​ម្នាក់​​ក្នុង​ចំណោម​គ្រូ​ទាំង ៨​នាក់​បាន​​​​និយាយ​ថា ការ​បង្កើត​ពាន​រង្វាន់​​បាល់ទាត់ Futsal ​ជា​រឿង​ល្អ​បំផុត​ក្នុង​ការ​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ឲ្យ​មាន​ការ​រីក​ចំរើន។ បើ​តាម​ការ​មើល​ឃើញ​របស់​លោក​យល់​​ថា បច្ចុប្បន្ន​​​កម្ពុជា​ទើប​តែ​ចាប់​ផ្ដើម​ឡើង​វិញ​ជា​មួយ​វិស័យ​បាល់ទាត់​ Futsal ​ដែល​បាន​​​បំភ្លេច​ចោល​អស់​ជា​ច្រើន​ឆ្នាំ។

 

​សូម​​បញ្ជាក់​ថា ការ​ប្រកួត​មាន​គ្រូ​​កិត្តិយស​ចំនួន ៨​នាក់។ គ្រូ​ម្នាក់​មាន​សិទ្ធ​ណែនាំ​កូន​ក្រុម​ចំនួន ៤​ដើម្បី​ដឹក​នាំ​ការ​លេង។​ ក្រោយ​ចប់​ការ​​ប្រកួត​ក្រុម​ដែល​ឈ្នះ​​ជយលាភី​ពី​លេខ ១​ដល់​លេខ ៤​ត្រូវ​​ប្រគល់​​ប្រាក់​រង្វាន់​​ចំនួន ២០​% ​នៃ​ប្រាក់​រង្វាន់​ដែល​ក្រុម​​​ឈ្នះ​ជួន​គ្រួ​កិត្តិយស​របស់​ពួក​គេ។

 

តារាង​​​បែង​ចែក​គ្រូ​កិត្តិយស​

.រ​

​​ហុក សុចិត្រា

អ៊ុំ វិចត្រ​

អ៊ុំ សេរីរ័ត្ន

អុក សុធី

១​

Victory Youth

Brown FC

Khmer Heart

The M Team

២​

Unacas FC

Rolling B

Full Time FC

Blue Fox

៣​

Duanpenh B

Duanpenh A

Panda Sport Corner

Sky FC

៤​

យុវជន ៧​មករា​

Jotun EPM

Mokotpich FC

Victory

.រ​

គួច សុគុម្ភៈ​

ឃឹម បុរី​

សោម សារិទ្ធ​

ទៀង​ ទីនី

GCS

FCS

Holy Sport

3.G. FC

២​

អាណាចក្រ​បៃតង​

Or Mal T.B

Home Sport (O.R)

Rolling A

៣​

Pisnoka A

Home Sport

Prathna FC

Premium SC

៤​

Nagara

R.C.A FC

Daniel FC

KSR FC

សរុប​

៣២​ក្រុម​

 

ចំពោះ​ក្រុម​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ទទួល​បាន​១​ម៉ឺន​ដុល្លារ, ​លេខ​២​ទទួល​បាន​៥​ពាន់​ដុល្លារ , លេខ​៣​ទទួល​បាន​២​ពាន់​ដុល្លារ ​និង​លេខ​៤​ទទួល​បាន​១​ពាន់​ដុល្លារ។ ការ​ប្រកួត​វគ្គ ៣២​​ក្រុម​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ​២០១៦ តទៅ​នៅ​ទីលាន​​បាល់ទាត់​​ T-Soccer ៕

 

​​ពាន​ Ganzberg Futsal Cup 2016 ​​ទាំង ៣២​​ក្រុម​បែង​ចែក​គ្រូ​កិត្តិយស​​រួចរាល់​

 

​​ពាន​ Ganzberg Futsal Cup 2016 ​​ទាំង ៣២​​ក្រុម​បែង​ចែក​គ្រូ​កិត្តិយស​​រួចរាល់​

 

​​ពាន​ Ganzberg Futsal Cup 2016 ​​ទាំង ៣២​​ក្រុម​បែង​ចែក​គ្រូ​កិត្តិយស​​រួចរាល់​

 

​​ពាន​ Ganzberg Futsal Cup 2016 ​​ទាំង ៣២​​ក្រុម​បែង​ចែក​គ្រូ​កិត្តិយស​​រួចរាល់​

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​