បែក​ធ្លាយ​​ឯកសារ Spec ​របស់ iPhone SE ​អេក្រង់ 4 អ៊ីញ មុន​ថ្ងៃ​ប្រកាស​​ផ្លូវការ

បែក​ធ្លាយ​​ឯកសារ Spec ​របស់ iPhone SE ​អេក្រង់ 4 អ៊ីញ មុន​ថ្ងៃ​ប្រកាស​​ផ្លូវការ

នៅសល់តែមួយថ្ងៃទៀតប៉ុណ្នោះ ព្រឹត្តិការណ៍​ប្រកាស​ចេញ iPhone ​ជំនាន់​ថ្មី​ទំហំ 4 អ៊ីញ​នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន Apple ហើយ។ បើយោង​តាម​គេហទំព័រ​ចិន Weibo ​បានទម្លាយ​រូប​មួយ​សន្លឹក ដែល​ជា​ឯកសារ​បញ្ជាក់​ពីលក្ខណសម្បត្តិ​របស់ iPhone SE។ អ្វី​ដែល​គេ​ឃើញ​ច្បាស់​ជាង​គេ​គឺ ទំហំ 16GB ​និង​ឈ្មោះ​របស់ iPhone អេក្រង់ 4 អ៊ីញ​នេះតែម្តង ។
មានបាយការណ៍​ជាច្រើន​លើកឡើង​ជុំវិញ​លក្ខណៈសម្បត្តិ iPhone ​​តូច​នេះ​ថា នឹង​មាន​អេក្រង់ 4 អ៊ីញ​ ដូច iPhone 5 និង 5S ដែរ ប៉ុន្តែ​ត្រូវ​បាន​អភិវឌ្ឍ​ឱ្យ​ទំនើប​ជាងមុន ដោយ​ភ្ជាប់​មុខងារ​មួយ​ចំនួន​ដូច​នៅ​លើ iPhone 6S។ iPhone SE ​ក៏​នឹង​មាន​ឈីប NFC គាំទ្រ​មុខងារ​បង់ប្រាក់​ទិញ​ទំនិញ​តាម​ទូរស័ព្ទ​ដៃ Apple Pay ដែរ។ ប្រភព​ដដែល​អះអាង​ថា iPhone SE នឹង​មាន​តម្លៃ​ថោក​ជាង iPhone អេក្រង់​ធំ (4,7 អ៊ីញ និង 5,5 អ៊ីញ) បច្ចុប្បន្ន ប៉ុន្តែ​សមត្ថភាព​មិន​ចាញ់​គ្នា​ប៉ុន្មាន​ទេ។ ក្រុមហ៊ុន Apple នឹង​ប្រកាស​ចេញ iPhone SE ក៏​ដូច​ជា​បណ្ដា​ផលិតផល​ផ្សេង​ទៀត នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី 21 មីនា​​ស្អែក​នេះ​ហើយ។ iPad Pro អេក្រង់ 9,7 អ៊ីញ​ថ្មី ក៏​ត្រូវ​គេ​អះអាង​ថា នឹង​វែក​មុខ​នៅ​ទីនោះ​ដែរ៕

Image: បែក​ធ្លាយ​​ឯកសារ Spec ​របស់ iPhone SE ​អេក្រង់ 4 អ៊ីញ មុន​ថ្ងៃ​ប្រកាស​​ផ្លូវការ

---------------------------------------

ដោយ: ខន​ សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
បែក​ធ្លាយ​​ឯកសារ Spec ​របស់ iPhone SE ​អេក្រង់ 4 អ៊ីញ មុន​ថ្ងៃ​ប្រកាស​​ផ្លូវការ

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ

Facebook

Sovann2.com
បែក​ធ្លាយ​​ឯកសារ Spec ​របស់ iPhone SE ​អេក្រង់ 4 អ៊ីញ មុន​ថ្ងៃ​ប្រកាស​​ផ្លូវការ

ចុះថ្ងៃទី 20 ខែមីនា ឆ្នាំ 2016 ម៉ោង 10:20 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ