តើស្មាតហ្វូន Galaxy J5 (2016) មានលក្ខណៈពិសេសអ្វីខ្លះដែលខុសពី J5 ជំនាន់មុន ?

តើស្មាតហ្វូន Galaxy J5 (2016) មានលក្ខណៈពិសេសអ្វីខ្លះដែលខុសពី J5 ជំនាន់មុន ?

Galaxy J5 (2016) ជាស្មាតហ្វូនដ៏ថ្មីស្រឡាងមួយរបស់ក្រុមហ៊ុន Samsung ដែលស្មាតហ្វូននេះត្រូវបានផលិតឡើងយ៉ាងពិសេស កាន់តែទំនើប
នឹងមានសមត្ថភាពជាងមុន ។ Galaxy J5 (2016) មានរាងស្តើង តែរឹងមាំល្អ គែមជុំវិញធ្វើឡើងពីលោហៈធាតុយ៉ាងប្រណិត វាមានទំហំអេក្រង់
5.2 អ៊ីញ ជាប្រភេទ Super AMOLED capacitive ជាមួយនឹងកម្រិតភាពច្បាស់ 720 x 1280 ភិចសែល អាចបង្ហាញរួបភាព វីដេអូបានយ៉ាង
ច្បាស់ល្អ ត្រជាក់ភ្នែក ។ ស្មាតហ្វូននេះមានកាមេរ៉ាក្រោយទំហំ 13 មេហ្កាភិចសែល អមជាមួយ LED flash ធំមួយគ្រាប់ ដែលជួយអោយការថត
រូបភាព វីដេអូ បានកាន់តែច្បាស់ល្អ ហើយកាមេរ៉ាមុខមានទំហំ 5 មេហ្កាភិចសែល និងមាន LED flash មួយគ្រាប់ផងដែរ ។ Galaxy J5 (2016)
ដំនើរការដោយប្រព័ន្ធប្រតិបត្តិការ Android OS, v5.1 (Lollipop), វាប្រើបន្ទះឈីប Qualcomm MSM8916 Snapdragon 410 ហើយដើរ
ដោយស៊ីភីយូ Quad-core 1.2 GHz Cortex-A53 ជាមួយនឹងរ៉េមទំហំ 2 ជីកាបៃ ដែលអាចអោយយើងដោនឡូតហ្គេម កម្មវិធី បានយ៉ាងលឿន
ទាន់ចិត្ត ថែមទាំងអាចលេងហ្គេមអនឡាញ បើកកម្មវិធីយ៉ាងរលូនផងដែរ ។ ចំពោះមេម៉ូរីម៉ាស៊ីនវាវិញមានទំហំ 16 ជីកាបៃ ហើយអាចថែមមេម៉ូរី
កាតបានរហូតដល់ទំហំ 128 ជីកាបៃទៀត និងមាន4ព៌ណគឺ ព៌ណស, ព៌ណចខ្មៅ, ព៌ណមាស និងព៌ណផ្កាកុលាបមាស ។

តើស្មាតហ្វូន Galaxy J5 (2016) មានលក្ខណៈពិសេសអ្វីខ្លះដែលខុសពី J5 ជំនាន់មុន ?

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.5 inches
  • បន្ទះឈីប : Qualcomm MSM8916 Snapdragon 410
  • CPU : Quad-core 1.2 GHz Cortex-A53
  • RAM : 2 GB
  • Memory ខាងក្នុង : 16 GB
  • Memory ខាងក្រៅៈ អាចបន្ថែមមេម៉ូរីកាតបានរហូតដល់ទំហំ 128 GB
  • កាមេរ៉ាក្រោយ : 13 MP, LED flash
  • កាមេរ៉ាមុខ : 5 MP
  • ថាមពលថ្ម :
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.1 (Lollipop)
  • ពណ៌ : White, Black, Gold, Rose Gold

តើស្មាតហ្វូន Galaxy J5 (2016) មានលក្ខណៈពិសេសអ្វីខ្លះដែលខុសពី J5 ជំនាន់មុន ?

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
តើស្មាតហ្វូន Galaxy J5 (2016) មានលក្ខណៈពិសេសអ្វីខ្លះដែលខុសពី J5 ជំនាន់មុន ?

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
តើស្មាតហ្វូន Galaxy J5 (2016) មានលក្ខណៈពិសេសអ្វីខ្លះដែលខុសពី J5 ជំនាន់មុន ?

ចុះថ្ងៃទី20 ខែមិនា ឆ្នាំ2016 ម៉ោង 10:40 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ