បណ្តាញសង្គមប្រតិកម្ម​ នឹងស្រ្តីម្នាក់ ដែលរិះគន់អ្នកគាំទ្រ បាល់ទាត់

ភ្នំពេញ៖ ក្នុងរូបភាព និងរំលេចជាមួយអក្សរ៤បន្ទាត់ ដែលគេចែកចាយតៗគ្នានៅថ្ងៃនេះ បានសរសេរថា “ បន្ទាប់ពីស្ទះជិត២ម៉ោងមកទីបំផុត មកដល់បានសម្រេច!!!!! ខឹងនឹងអ្នកធ្វើឲ្យស្ទះផ្លូវតែម្តង ដឹងនរណាអត់? គឺពួកដែលឆ្កួត នឹងបាល់ហ្នឹងណាស់!មិនដឹងជាគាំទ្រ ស្អីទេ ពីមុនមិនដែលទេ ទើបមកស្នេហាជាតិអីណា!”។ ខ្លឹមសារនេះបានសរសេរពីលើរូបភាព៣សន្លឹក ដែលមានរូបស្រីម្នាក់អង្គុយទទួលទានម្ហូបការ ជាមួយមនុស្សបុរសម្នាក់។ ហ្វេសបុកដែលសរសេរចេញនេះ មានឈ្មោះថា Lam Sopheap។ មិនខុសទេកាលពីយប់មិញនេះ ការកកស្ទះចរាចរណ៍ពិតជាកើតមានមែន តែសំខាន់គឺការលើកទឹកចិត្តកីឡាករខ្មែរ ក្នុងការប្រកួតជាមួយភាគីឡាវ។

ក្នុងបណ្តាញសង្គមហ្វេសបុកឈ្មោះ Kim Rinda សរសេររិះគន់នាងថា “មានប៉ុន្មានទៀតចឹងៗ”។ ហ្វេសបុកឈ្មោះ SokphalSokphat SokpheakPagna សរសេរថា “មួយស្រុកមានខុសគេមួយ ភ្លាវ !!”។ ហ្វេសបុកឈ្មោះ Morn Kettanak Rio ក៏បញ្ចេញទស្សនៈថា “ប្រជាពលរដ្ឋខ្មែរ គឺចេះជួយយកអាសាគ្នាទៅវិញទៅមក ចេះស្រឡាញ់គ្នា និងទន់ភ្លន់។ ក្នុងសង្គមខ្មែរ មានមនុស្សដូចជាគាត់ ពិតជាគួរអោយអាម៉ាស់”។ នៅមានការរិះគន់នាងធ្ងន់ៗទៀត តែមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមលើកយកមកតែប៉ុណ្ណេះទេ។

ជ័យជំនះ Cambodian All Stars យប់នេះ សម្តេចតេជោបានបញ្ជាក់ថា គឺជាមោទនៈភាពរបស់ជាតិយើងទាំងអស់គ្នា។ ដោយសារសន្តិភាព គឺយើងទាំងអស់គ្នាកាន់តែមានឱកាសគ្រប់យ៉ាង រួមទាំងឱកាសស្តារ និងអភិវឌ្ឍន៌ វិស័យកីឡាអោយកាន់តែខ្លាំង និងរីកចម្រើន។ សម្តេចបានអបអរសាទរដល់កីឡាបាល់ទាត់កម្ពុជា Cambodian All Stars ដែលបានប្រកួត ឈ្នះកីឡាបាល់ ទាត់ប្រទេសឡាវ Lao All Star (3-2) ក្នុងការប្រកួតជាលក្ខណៈមិត្តភាពនៅក្នុងគម្រប់ខួប៦០ឆ្នាំ នៃទំនាក់ ទំនងការទូតកម្ពុជា-ឡាវ។ សម្តេចបញ្ជាក់ថា “ខ្ញុំសូមចូលរួមលើកទឹកចិត្តដោយជូនមួយនាក់ $1,000 ដល់កីឡាករ និងក្រុមគ្រូបង្វឹកទាំងអស់ តាមរយៈ ឧត្តមសេនីយ សៅ សុខា ទន្ទឹមនឹងនេះ ខ្ញុំសូមអរគុណជនរួមជាតិ និងយុវជនទាំងអស់ដែលបានចូល រួមគាំទ្រផ្តល់កម្លាំងចិត្តដល់ ការប្រកួតជាលក្ខណៈអន្តរជាតិក្នុងរាត្រីយប់នេះ”៕

បណ្តាញសង្គមប្រតិកម្ម​ នឹងស្រ្តីម្នាក់ ដែលរិះគន់អ្នកគាំទ្រ បាល់ទាត់
បណ្តាញសង្គមប្រតិកម្ម​ នឹងស្រ្តីម្នាក់ ដែលរិះគន់អ្នកគាំទ្រ បាល់ទាត់
បណ្តាញសង្គមប្រតិកម្ម​ នឹងស្រ្តីម្នាក់ ដែលរិះគន់អ្នកគាំទ្រ បាល់ទាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត