ចោរ​ស្ទើរភ្លើង លួច​បាន​ដើរ​លក់ ​ពេញ​ភូមិ

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ម្នាក់ត្រូវ​សមត្ថកិច្ច សហការ​ជាមួយ​កម្លាំង ​កង​រាជ​អាវុធ​ខេត្តស្វាយរៀង ធ្វើការ​ចាប់ខ្លួន ខណៈ​កំពុង​ដឹក​គោ​ដើរ​លក់​ពេញ​ស្រុក ពេញ​ភូមិ កាលពី​វេលា​ម៉ោង​១០ និង​៥០​នាទី​ព្រឹក​​ថ្ងៃ​ទី​១៨ មីនា ២០១៦ ស្ថិត​ក្នុងភូមិ​ប្ញ​ស្សី​ព្រៃ ឃុំ​កំពង់​ចម្លង​​ស្រុក​​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។

នៅ​មុន​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​ថា មាន​បុរស​ម្នាក់​ដឹកគោ​មួយ​ក្បាល ដើរ​លក់​ក្នុង​តម្លៃ​ថោក (​គឺ​៨០០.​​០០០) ហើយ​គ្មាន​នរណា​ហ៊ាន​ទិញ​នោះ​ទេ ។

ក្រោយ​ពី​ទទួល​ព័ត៌មាន​នេះ​ភ្លាម សមត្ថកិច្ច​ក៏​មានការ​សង្ស័យ ក៏​ចុះ​ទៅ​សួរនាំ​ជន​នោះ ស្រាប់តែ​ភ័យ​ស្លន់ស្លោ​រត់​ចោល​គោ តែ​ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់ចម្លង ដេញ​តាម​ចាប់ រួម​ទាំង​ជួប​កម្លាំង​ល្បាត​របស់​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ស្ទាក់​ចាប់​បាន​តែ​ម្តង ។

ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​លួច​គោ​នោះ​តាំងពី​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៨ មីនា និង​បាន​ដឹកគោ​ដើរ​លក់​ឱ្យ​គេឯង ប៉ុន្តែ​គ្មាន​អ្នក​ណា​ទិញ​ទេ ហើយ​ក៏​បាន​ជួន​សមត្ថកិច្ច​សួរនាំ រូបគេ​ភ័យ​ពេក​ក៏​រត់​ចោល​គោ ហើយ​ជួប​កម្លាំង​កងរាជអាវុធហត្ថ​ចាប់​បាន​ខ្លួន​តែម្តង​៕

ចោរ​ស្ទើរភ្លើង លួច​បាន​ដើរ​លក់ ​ពេញ​ភូមិ
ចោរ​ស្ទើរភ្លើង លួច​បាន​ដើរ​លក់ ​ពេញ​ភូមិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត