អស្ចារ្យមែន! បុរសម្នាក់ ចំណាយពេល ១២ឆ្នាំ ប្រើតែដែកគាស់ និងប៉ែលប៉ុណ្ណោះ សង់ផ្ទះក្រោមដី

កូស្តារីកា៖ វាជារឿងដ៏គួរឲ្យអស្ចារ្យមួយ ដែលបុរសម្នាក់ អាចសម្រេចបានក្នុងការ ជីករូងថ្ម ដើម្បីបង្កើតផ្ទះក្រោមដី តាមក្តីស្រមៃរបស់ខ្លួន ដោយត្រូវការចំណាយ ទាំងកម្លាំងកាយ កម្លាំងចិត្ត រហូតដល់១២ឆ្នាំឯណោះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់មានឈ្មោះ Manuel Barrantes បានចំណាយពេល ដល់ទៅ ១២ឆ្នាំ​ក្នុងជីវិតរបស់ខ្លួន ដើម្បីបង្កើតបាននូវផ្ទះក្រោមដីមួយកន្លែង ដែលមានទំហំជាង ២,០០០ម៉ែត្រការ៉េ និងផ្ទុកពោរពេញទៅដោយរបស់ប្លែកៗ និងគំនូររស់រវើក ប្រកបដោយភាពច្នៃប្រឌិត នៅតាមជញ្ជាំងជាច្រើន សម្រាប់ គ្រួសាររបស់គាត់។

បើតាមការបញ្ជាក់បន្ថែមបានឲ្យដឹងថា ការបង្កើតផ្ទះក្រោមដីនេះ ជាក្តីស្រមៃរបស់លោក Manuel យូរណាស់មកហើយ ព្រោះលោកចង់បង្កើតផ្ទះដែលអាច ជៀសផុតពីផ្សែងពុលនានា និងសម្លេងរំខានសម្រាប់គ្រួសារ ហើយទីបំផុតគាត់អាចបង្កើតបានមែន។ ផ្ទះក្រោមដីរបស់គាត់ ស្ថិតនៅទីក្រុង San Isidro de Perez Zeledon នៃប្រទេសកូស្តារីកា។

ផ្ទះក្រោមដីនេះ ត្រូវបានលោក Manuel ប្រើប្រាស់តែដែកគាស់ថ្ម និងប៉ែលប៉ុណ្ណោះ សម្រាប់ជីករូងដីក្រហម និងថ្មដែលបានមកពីភ្នំភ្លើង។

យ៉ាងណាមិញ ដោយសារគំនិតច្នៃប្រឌិត ទិដ្ឋភាពប្លែកៗជាច្រើនទៀតនោះ វាក៏បានប្រែក្លាយជាទីតាំងមួយ ទទួលបានការចាប់អារម្មណ៍ ពីសំណាក់អ្នកទេសចរជាច្រើនផងដែរ។

ផ្ទះក្រោមដី ដែលត្រូវបានគេហៅថា Topolandia នេះ បានក្លាយជាផ្ទះដ៏អស្ចារ្យមួយ ដែលកម្រនឹងមាន ព្រោះយើងធ្លាប់តែឃើញមានតាមរយៈគំនូរជីវចល ឬក្នុងភាពយន្តប៉ុណ្ណោះ តែនេះវាបានក្លាយជាការពិត ដែលមានភាពអស្ចារ្យមែនទែន៕

ខាងក្រោមនេះគឺជា រូបភាពបង្ហាញពី ទិដ្ឋភាពមួយចំនួននៃ ផ្ទះក្រោមដី Topolandia ៖

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត