បុរសម្នាក់ សុំមិត្តស្រី ត្រចៀកថ្លង់ រៀបការ លទ្ធផលចុងក្រោយ…? (មានវីដេអូ)

អង់គ្លេស៖ នារីថ្លង់ម្នាក់ អាចស្តាប់លឺវិញ តាមរយៈឧបករណ៍ជំនួយត្រចៀក និងលឺសម្តីមិត្តប្រុសនាង សុំរៀបការ រហូតធ្វើឲ្យនាង រំភើបដល់ទប់ទឹកភ្នែកមិនជាប់។

វីដេអូមួយដែលបានបង្ហោះ ចូលក្នុងបណ្តាញអ៊ីនធឺណែត ដែលនារីម្នាក់ឈ្មោះ Andrea Diaz គេឃើញថានាងបានស្តាប់លឺនូវសម្លេងជុំវិញនាង។ ជាពិសេស នាងបានស្តាប់លឺសម្តីមិត្តប្រុសរបស់នាង លោក Kevin Peakman សារភាពស្នេហ៍សុំនាងរៀបការ​​​ ដោយផ្ទាល់ត្រចៀកផងដែរ។ នៅក្នុងវីដេអូដ៏ផ្អែមល្ហែមមួយនេះដែរ Kevin បាននិយាយថា «បងចង់ធ្វើរឿងអ្វីមួយ ដើម្បីអូន បងចង់ឲ្យអូន​​ លឺពាក្យសុំរៀបការ ចេញពីមាត់បងមុនគេបង្អស់» ។ ភ្លាមនោះដែរ Andrea ក៏បានឆ្លើយតបវិញ ទាំងទឹកភ្នែកដែរថា «ចាស៎! អូនយល់ព្រម ពេលនេះអូនអាចលឺសំលេងបងហើយ»

វីដេអូខាងក្រោម៖

បុរសម្នាក់ សុំមិត្តស្រី ត្រចៀកថ្លង់ រៀបការ លទ្ធផលចុងក្រោយ...? (មានវីដេអូ)
បុរសម្នាក់ សុំមិត្តស្រី ត្រចៀកថ្លង់ រៀបការ លទ្ធផលចុងក្រោយ...? (មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត