តារា​សម្តែង និង​ម៉ូ​ដែល​កូនកាត់ស្រស់​ស្អាត​10​នាក់​របស់​តៃ​វ៉ាន់

កោះសន្តិភាព​សូម​បង្ហាញ​ជូន​តារា​សម្តែង និង​ម៉ូ​ដែល​កូនកាត់​ស្រស់​ស្អាត​ចំនួន​១០​នាក់​របស់់​តៃ​វា​៉​ន់ យោង​តាម​គេហទំព័រ​បរទេស ViralCham៖

១-​នាង Shannon
នាង Shannon មាន​អាយុ​១៧​ឆ្នាំ ស្រស់​ស្អាត​ដាច់​គេ​ប្រចាំ​សាលា Dominican International School នៅ​តៃប៉ិ ។ នាង Shannon មាន​អ្នកគាំទ្រ​តាម​ហ្វេ​ស​ប៊ុ​ក​ចំនួន ១៨.០០០​នាក់ ។

តារា​សម្តែង និង​ម៉ូ​ដែល​កូនកាត់ស្រស់​ស្អាត​10​នាក់​របស់​តៃ​វ៉ាន់

២-​នាង Sara Wang
នាង Sara Wang ជនជាតិ​ហូ​ឡង់ ។ នាង Wang បាន​ចាប់ផ្តើម​អាជីព​តាម​រយៈ​ការ​ផ្សាយពាណិជ្ជកម្ម និង​មាន​អ្នកគាំទ្រ​តាម​ហ្វេ​ស​ប៊ុ​ក​ចំនួន ៣១.០០០.០០០​នាក់ ។

តារា​សម្តែង និង​ម៉ូ​ដែល​កូនកាត់ស្រស់​ស្អាត​10​នាក់​របស់​តៃ​វ៉ាន់

៣-​នាង Barbara Akemi Katsuki
នាង Barbara Akemi Katsuki ជា​កូនកាត់​ប្រេ​ស៊ី​ល និង​ជប៉ុន ។ នាង​កើត​នៅ​ថ្ងៃ​ទី​១៦ ឧសភា ១៩៨៧ បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Asia’s Next Top Model នៅ​រដូវ​កាល​ទី​៣ ។ នាង Barbara Akemi Katsuki អាច​និយាយ​បាន​ច្រើន​ភាសា មាន​ភាសា អេ​ស្ប៉ា​ញ អង់គ្លេស ជប៉ុន ព័រ​ទុ​យ​ហ្គា​ល់ និង​ចិន​កុក​ងឺ ។

តារា​សម្តែង និង​ម៉ូ​ដែល​កូនកាត់ស្រស់​ស្អាត​10​នាក់​របស់​តៃ​វ៉ាន់

៤-​នាង Vivienne Lee
តារា​ម៉ូ​ដែល​នាង Vivienne Lee ត្រូវ​បាន​គេ​ស្គាល់​ដោយសារ​តែ​ដងខ្លួន​ល្អ​ឥត​ខ្ចោះ​របស់​នាង គឺ​ទំហំ​សុដន់​៣៣​សង្ទីម៉ែត្រ ដើមទ្រូង​២៤ សង្ទីម៉ែត្រ និង​ត្រគាក​៣២​សង្ទី​ម៉ែត្រ។ នាង​តែងតែ​បង្ហាញ​ក្បាច់​រាំ​យ៉ាង​រស់​រវើក ។

នាង Vivienne Lee ជា​កូនកាត់​អាស៊ី និង​អឺរ៉ុប ហើយ​បច្ចុប្បន្ន​រស់នៅ​តៃ​វ៉ា​ន់ ។ នាង​មាន​អ្នកគាំទ្រ​ចំនួន ២៤៤.០០០ តាម​ហ្វេ​ស​ប៊ុ​ក ។

តារា​សម្តែង និង​ម៉ូ​ដែល​កូនកាត់ស្រស់​ស្អាត​10​នាក់​របស់​តៃ​វ៉ាន់

៥-​នាង Nita Lei
នាង Nita Lei មាន​ឪពុក​ជនជាតិ​តៃវ៉ាន់ និង​ម្តាយ​ជនជាតិ​ប៉ា​រ៉ា​ហ្កា​យ ។ នាង​និយាយ​ភាសា​អេ​ស្ប៉ាញ និង​ចិន​កុក​ងឺ ។ តារា​សម្តែង​វ័យ​២៤​ឆ្នាំ​រូប​នេះ​លេចមុខ​ក្នុង​រឿង​មួយ​ចំនួន ព្រមទាំង​ថត​ឱ្យ​ទូរទស្សន៍ TVBS ផង​ដែរ ។ នាង​មាន​អ្នកគាំទ្រ​ចំនួន ២៨៨.០០០​នាក់​តាម​ហ្វេ​ស​ប៊ុ​ក ។

តារា​សម្តែង និង​ម៉ូ​ដែល​កូនកាត់ស្រស់​ស្អាត​10​នាក់​របស់​តៃ​វ៉ាន់

៦-​នាង Christina Mok
នាង Christina Mok បាន​សម្តែង​ក្នុង​ខ្សែភាពយន្ត​មួយ​ចំនួន​ដែល​មហាជន​ស្គាល់ គឺ​រឿង Apple In Your Eye ។ តារា​ស្រី​វ័យ ២៨​ឆ្នាំ​រូប​នេះ​កើត​នៅ​ថ្ងៃ​ទី​៥ ឧសភា ១៩៨៧ ។

នាង Christina Mok បាន​បញ្ចប់​ការ​សិក្សា​ពីសា​លា​សិល្បៈ The Art Institute of California ។ នាង​បាន​កើត និង​ធំធាត់​នៅ​អា​មេ​រិ​ក តែ​បច្ចុប្បន្ន​រស់នៅ​តៃវ៉ាន់ ។

តារា​សម្តែង និង​ម៉ូ​ដែល​កូនកាត់ស្រស់​ស្អាត​10​នាក់​របស់​តៃ​វ៉ាន់

៧-​នាង Kiwi Lee Han
នាង Kiwi Lee Han គឺជា​កូនកាត់​កូរ៉េ និង​ចិន​កើត​ឆ្នាំ​១៩៩២ ។ នាង​មាន​ភាព​ល្បីល្បាញ​ដោយសារ​តែ​លេង​ស្តាយ និង​រូបរាង​ស្រ​ដៀង​នាង Fan Bing Bing ។

តារា​សម្តែង និង​ម៉ូ​ដែល​កូនកាត់ស្រស់​ស្អាត​10​នាក់​របស់​តៃ​វ៉ាន់

៨-​នាង Rima  Zeidan
នាង Rima Zeidan មាន​ឪពុក​ជា​ជនជាតិ​លី​បង់ និង​ម្តាយ​ជា​ជនជាតិ​តៃវ៉ាន់ ។ Rima កើត​នៅ​លី​បង់​មាន​កម្ពស់ ១,៧០​សង្ទីម៉ែត្រ ។ នាង​តែងតែ​បង្ហោះ​ពី​រូបភាព​ស្លុ​ី​ម​ៗ​របស់​នាង​នៃ​ការ​ហាត់ប្រាណ និង​សម្រស់ ។ កាលពី​ឆ្នាំ ២០១៤ នាង Rima  Zeidan គឺជា​អ្នកនាំពាក្យ​ឱ្យ​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​ជប៉ុន Epson ។

តារា​សម្តែង និង​ម៉ូ​ដែល​កូនកាត់ស្រស់​ស្អាត​10​នាក់​របស់​តៃ​វ៉ាន់

៩-​នាង Hannah Quinlivan
តារា​ម៉ូ​ដែល និង​សម្តែង​កូនកាត់​អូស្ត្រាលី និង​តៃវ៉ាន់ កើត​នៅ​ថ្ងៃ​ទី​១២ សីហា ១៩៩៣ ។ នាង​គឺជា​ភរិយា​របស់​តារា​ប្រុស Jay Chou ដែល​បាន​រៀប​ការ​កាលពី​ឆ្នាំ ២០១៤។

តារា​សម្តែង និង​ម៉ូ​ដែល​កូនកាត់ស្រស់​ស្អាត​10​នាក់​របស់​តៃ​វ៉ាន់

១០-​នាង Larisa Bakurova
តារា​សម្តែង និង​ម៉ូ​ដែល​កូនកាត់​អ៊ុយ​ក្រែ​ន បច្ចុប្បន្ន​រស់នៅ​តៃវ៉ាន់ ។ ក្រៅពី​ដើរ​ម៉ូ​ដ​នាង​ក៏​បាន​បង្ហាញ​វត្តមាន​ក្នុង​រឿង​តៃ​វ៉ា​ន់​ជា​តួរង​ផង​ដែរ ។ នាង Larisa Bakurova កើត​នៅ​ថ្ងៃ​ទី ២១ កុម្ភៈ ១៩៨៥ ៕