អាហារ​ពេលព្រឹក​បែប​ច្នៃប្រឌិត ឃើញ​ហើយ​ទ្រាំ​មិន​ភ្លក្ស​មិនបាន​

6 Videos


​អ្នកស្រី Wang Jing, ជា​ម្ដាយ​របស់​ក្មេងស្រី​វ័យ ៧ ឆ្នាំ​ម្នាក់ រស់នៅ​ខេត្ត Chongqing ស្ថិតនៅ​ភាគ និរតី​នៃ​ប្រទេស​ចិន បាន​ប្រើ​នូវ​គ្រឿងផ្សំ​ប្លែកៗ ដែលមាន​ដូចជា​នំប៉័ង​, នំ Biscuit, ស្ករ​សូកូឡា​, ផ្លែ Blueberries សម្រាប់​ការ​ចម្អិន​អាហារ​របស់គាត់ កាលពី​ថ្ងៃទី ១០ ខែមីនា​កន្លងទៅ ។ ម្ដាយ​ដ៏​គួរ ឲ្យ​ស្រឡាញ់​ម្នាក់នេះ បានរៀបចំ​នូវ​អាហារ​ពេលព្រឹក​ដ៏​ពិ​សេសមួយ​សម្រាប់​កូនស្រី​របស់គាត់ ដែល គាត់​បាន​ឲ្យ​ឈ្មោះ​វា​ថា «Ocean World» ។​

អាហារ​ពេលព្រឹក​បែប​ច្នៃប្រឌិត ឃើញ​ហើយ​ទ្រាំ​មិន​ភ្លក្ស​មិនបាន​

M88


​អ្នកស្រី Wang Jing បាន​ឈប់​ពី​ការងារ​របស់​អ្នកស្រី​កាលពី​ឆ្នាំ ២០១៥ ហើយ​ស្នាក់​នៅផ្ទះ​ជាមួយ នឹង​កូនស្រី​តែម្ដង ហើយ​ចាប់តាំងពី​ពេល​នោះមក អ្នកស្រី​ក៏​ចាប់ផ្ដើម​បង្កើត​នូវ​អាហារ​ពេលព្រឹក ប្លែកៗ​រៀងរាល់ថ្ងៃ​ដើម្បី​កូន​របស់​អ្នកស្រី ។ អ្នកស្រី Wang បាន​រចនា​នូវ​អាហារ​ពេលព្រឹក​របស់គាត់ ជាមួយនឹង​រឿងរ៉ាវ​ទាំងឡាយ​ដោយ​ប្រើ​គំនិត​ដែលមាន ។ ជាមួយគ្នានេះ នៅ​ថ្ងៃទី ១០ ខែមីនា គាត់​បាន​បង្កើត​នូវ​អាហារ​ពេលព្រឹក​ដល់​ទៅ ២៣២ ប្រភេទ​ខុសៗ​គ្នា ។​

អាហារ​ពេលព្រឹក​បែប​ច្នៃប្រឌិត ឃើញ​ហើយ​ទ្រាំ​មិន​ភ្លក្ស​មិនបាន​

​អ្នកស្រី Wang បាន​ពន្យល់​កូនស្រី​របស់​អ្នកស្រី​ដែល​រៀន​នៅ​បឋមសិក្សា​ថា អ្នកស្រី​ចង់​ធ្វើ​ឲ្យ​អាហារ ពេលព្រឹក​នេះ ពោរពេញ​ទៅដោយ​ភាពស្រស់ថ្លា ពិសេស​គឺ​លើកទឹកចិត្ត​ដល់​កូនស្រី​មុនពេល​ដែល នាង​ទៅ​សាលារៀន ។ អ្នកស្រី​បាន​បន្តថា គំនិត និង​ការ​ជម្រុញ​ទឹកចិត្ត​អ្នកស្រី គឺ​បានមកពី​ជីវិត ប្រចាំថ្ងៃ​តែម្ដង ហើយ​រូបភាព​នៃ​អាហារ​ពេលព្រឹក​ទាំងនេះ អ្នកស្រី​ក៏បាន​ផុស​នៅក្នុង Food Online ផងដែរ ។ អ្នកស្រី​បានបញ្ជាក់​ថា ខ្ញុំ​ពិតជា​មាន​មោទកភាព​សម្រាប់​អ្វីដែល​ខ្ញុំ​បានធ្វើ​នេះ​ណាស់ ។ ខេមរា​

អាហារ​ពេលព្រឹក​បែប​ច្នៃប្រឌិត ឃើញ​ហើយ​ទ្រាំ​មិន​ភ្លក្ស​មិនបាន​អាហារ​ពេលព្រឹក​បែប​ច្នៃប្រឌិត ឃើញ​ហើយ​ទ្រាំ​មិន​ភ្លក្ស​មិនបាន​អាហារ​ពេលព្រឹក​បែប​ច្នៃប្រឌិត ឃើញ​ហើយ​ទ្រាំ​មិន​ភ្លក្ស​មិនបាន​

​ប្រភព​៖ People’s Daily, China