បុរស​ម្នាក់​បូជា​មួយ​ឆាកជីវិត​ដើម្បី​ឆ្នេរសមុទ្រ​

6 Videos


​បុរស​ម្នាក់​ដែល​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Dan អាយុ ២៨ ឆ្នាំ ជា​ជនអនាថា​ម្នាក់ ធំធាត់​ឡើង​នៅ ក្នុង​ខេត្ត Eastern Cape របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង ។ រៀងរាល់ថ្ងៃ​គាត់​បាន​សម្អាត​ឆ្នេរសមុទ្រ គឺ​គ្មាន​មូល​ហេតុអ្វី​ច្រើនឡើង គ្រាន់តែ​ចង់​ធ្វើ​ឲ្យ​ឆ្នេរ​មាន​សម្រស់​ស្រស់ស្អាត និង​មិន​ចង់​ឲ្យ​មានការ បំពុលបរិស្ថាន​តែប៉ុណ្ណោះ ។​

បុរស​ម្នាក់​បូជា​មួយ​ឆាកជីវិត​ដើម្បី​ឆ្នេរសមុទ្រ​

M88


​បើតាម​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ដែលមាន​ឈ្មោះថា Jay Margolis បាន​សរសេរ​ពី​អារម្មណ៍​របស់ លោក​ចំពោះ Dan ថា «​ខ្ញុំ​ឃើញ​គាត់​ប្រមូល​សំរាម​បាន​ពីរថង់​ធំៗ ហើយ​ខ្ញុំ​ក៏​រង់ចាំ​គាត់​ដើម្បី​សួរ ព្រោះ​ខ្ញុំ​ចង់ដឹង ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ខ្មាស់អៀន​ណាស់ ចំពោះ​ការបំពុល​បរិ​សា្ថ​ន ពិសេស​ចង់ ឲ្យ​អ្នកទេសចរ​មើលឃើញ​ឆ្នេរ​នេះ​ស្រស់ស្អាត ហើយ​សមុទ្រ​ក៏​បែប​ហ្នឹង​ដែរ​» ។​

បុរស​ម្នាក់​បូជា​មួយ​ឆាកជីវិត​ដើម្បី​ឆ្នេរសមុទ្រ​

​លោក Jay Margolis បាន​បន្ថែមថា «​យើង​ត្រូវតែ​ជួយ Dan ។ យើង​បាន​ជួប​ជាមួយនឹង​អ្នកធ្វើការ មន្ត្រី​ផ្នែក​សង្គមកិច្ច ហើយ​យើង​បាន​ពិភាក្សាគ្នា​ពី​បុរស​ម្នាក់នេះ ហើយនឹង​ប្រាប់​ទៅ​គាត់​ថា មាន មនុស្ស​ជាច្រើន ចង់​ជួយ​គាត់​, គាត់​នឹង​រំភើបចិត្ត ហើយ​ញញឹម​បិទមាត់​មិន​ជិត​ឡើយ​» ។ លោក Jay Margolis បានដាក់​គម្រោង​មួយ​សម្រាប់ Dan ដោយ​លោក​បាន​សរសេរ ៣ ចំណុច​ថា​៖

បុរស​ម្នាក់​បូជា​មួយ​ឆាកជីវិត​ដើម្បី​ឆ្នេរសមុទ្រ​

១. យើង​ត្រូវ​នាំ Dan ចេញពី​ទីនោះ​នៅថ្ងៃនេះ​! គាត់​បាន​ប្រាប់​យើង​ថា គាត់​មិនមាន​លុយ​សម្រាប់​រក កន្លែង​ជ្រកកោន​ទេ ដូច្នេះ​គាត់​ត្រូវ​សម្រាក​នៅលើ​ឆ្នេរ ។ យើង​នឹង​នាំ​គាត់​ទៅ​ស្នាក់នៅ Greenpoint រហូតដល់​គាត់​អាច​ទទួលបាន​ទីលំនៅ​អចិន្ត្រៃយ៍​មួយ​សម្រាប់​គាត់ ។​

២. ត្រូវបាន​បរិក្ខារ​ពេទ្យ​គ្រប់គ្រាន់​សម្រាប់​ធានា​ដល់​សុខភាព​របស់គាត់ ។ គាត់​និយាយថា គាត់​រងា ណាស់ ប៉ុន្តែ​គាត់​ដូច​ជាមាន​សុខភាព​គ្រាន់បើ​ដែរ តែ​ទោះ​យ៉ាងនេះ​ក្ដី យើង​នឹង​ផ្ល​ល់​ថ្នាំពេទ្យ​ឲ្យ​គាត់ តាម​ស្ថានភាព​ជាក់ស្ដែង ។​

៣. ប្រមូលយក​នូវ​អ្វីដែល​យើង​អាច​ឲ្យ​ទៅ​គាត់​បាន ដើម្បី​ជួយ​គាត់ ។ មន្ត្រី​ផ្នែក​សង្គមកិច្ច​បាន​ប្រាប់ យើង​ថា យើង​អាច​បរិច្ចាគ​ជា​សាច់ប្រាក់​ដើម្បី​ជួយ​គាត់ ឬក៏​រក​ការងារ​ឲ្យ​គាត់ ដើម្បី​គាត់​អាចមាន លទ្ធភាព​ចិញ្ចឹម​ខ្លួនឯង​បន្តទៀត ។​

បុរស​ម្នាក់​បូជា​មួយ​ឆាកជីវិត​ដើម្បី​ឆ្នេរសមុទ្រ​

​សូមបញ្ជាក់ថា រឿងរ៉ាវ​របស់ Dan ត្រូវបានធ្វើ​ការចែករំលែក​លើ​បណ្ដាញ​សង្គម​តៗ​គ្នា ច្រើនជាង ៣៧០០០ ដង​ឯណោះ ហើយ​ត្រឹម​រយៈ​មួយ​សប្ដាហ៍​ក្រោយ​ការ​បង្ហោះ​ពី​រឿងរ៉ាវ​របស់ Dan គាត់​ក៏ ទទួលបាន​ការងារ​ជា​ជំនួយការ​អ្នកបើកបរ​រថយន្ត ក្នុង​ក្រុមហ៊ុន Cape Skip ៕ ខេមរា​

​ប្រភព​៖ Metro.co.uk