​សត្វ​ឆ្កែ​ដែល​យកទៅ​លាប​ពណ៌​ដូច​ខ្លាឃ្មុំ​កំពុង​រង​ការរិះគន់​

6 Videos


​ម្ចាស់​ឆ្កែ​នៅក្នុង​ប្រទេស​សាំង​ហ្គា​ពួរ​មួយរូប កំពុង​ទទួលរង​ការរិះគន់​ជាខ្លាំង​នៅក្រោយពេល​នាង បាន​យក​សត្វ​ឆ្កែ​ចិញ្ចឹម​ទៅ​លាប​ពណ៌​អោយ​ដូច​សត្វ​ខ្លាឃ្មុំ​ ។​ ​នាង​បាន​យក​សត្វ​ឆ្កែ​នេះ​មកពី​ទីក្រុង​ឡុង​ដុង កាលពី​ខែតុលា​ឆ្នាំ ២០១៥ ហើយក៏​បានចាប់ផ្តើម​ប្តូរ​ពណ៌​របស់​វា ដោយ​មើលឃើញថា វា​កាន់តែ​មើលទៅ​ដូច​កូន​ខ្លាឃ្មុំ​ពេល​ធំ​បន្តិច​ម្តងៗ​ ។

​សត្វ​ឆ្កែ​ដែល​យកទៅ​លាប​ពណ៌​ដូច​ខ្លាឃ្មុំ​កំពុង​រង​ការរិះគន់​

M88


​នៅពេល​នាង​បណ្តើរ​វា​ទៅ​ក្រៅ​ម្តងៗ មនុស្សម្នា​ជាច្រើន​មក​ចោមរោម​មើល និង​ថតរូប​មិនតិច​នោះទេ ហើយ​ចាប់តាំងពី​ពេលនោះ​ដែរ នាង​ក៏​ទទួលរង​ការរិះគន់​ជាខ្លាំង​ពី​អា​ជ្ញា្​ធរ Agri-Frood & Veterinary Authority ក្នុងប្រទេស​។

​ចំណែក​អង្គការ The Society of Prevention for Cruelty to Animal ក៏បាន​បញ្ចេញ​ប្រតិកម្ម​ពី​ទង្វើ​នេះដែរ ព្រោះ​វា​ជាការ​ប្រឆាំងនឹង​សិទ្ធ​សេរីភាព​របស់​សត្វ ដោយ​សត្វ​ទាំងនោះ​វា​អាច​ទទួលរង​នូវ​ផលប៉ះពាល់​លើ​រាងកាយ និង​ស្ត្រេះ នៅពេល​កំពុង​លាប​ពណ៌​អោយ​វា​ជាដើម ។ គេ​ត្រូវ​រក្សា​ពណ៌​របស់​សត្វ​អោយ​ត្រឹមត្រូវ​តាម​ធម្មជាតិ​របស់​វា​ ។

​សត្វ​ឆ្កែ​ដែល​យកទៅ​លាប​ពណ៌​ដូច​ខ្លាឃ្មុំ​កំពុង​រង​ការរិះគន់​

Photo: Meng Jiang/Facebook

​សត្វ​ឆ្កែ​ដែល​យកទៅ​លាប​ពណ៌​ដូច​ខ្លាឃ្មុំ​កំពុង​រង​ការរិះគន់​

Photo: Panda Chow Chows/Facebook

​សត្វ​ឆ្កែ​ដែល​យកទៅ​លាប​ពណ៌​ដូច​ខ្លាឃ្មុំ​កំពុង​រង​ការរិះគន់​

Photo: Panda Chow Chows/Facebook

​សត្វ​ឆ្កែ​ដែល​យកទៅ​លាប​ពណ៌​ដូច​ខ្លាឃ្មុំ​កំពុង​រង​ការរិះគន់​

Photo: Panda Chow Chows/Facebook

​សុផល