ក្តៅចិត្ត គ្រូពេទ្យ​ជួយ​ម្តាយ​មិន​រស់ ប៉ង​ដុត​មន្ទីរពេទ្យ​ចោល​

6 Videos


​​កាលពី​ថ្ងៃ​ច័ន្ទ​កន្លងទៅនេះ បុរស​ម្នាក់​បាន​ចូលទៅក្នុង​មន្ទីរពេទ្យ រួច​ជះ​សាំង​លើ​គ្រូពេទ្យ​ស្រី​ម្នាក់ គម្រាម​នឹង​ដុត​នាង និង មន្ទីរពេទ្យ​ចោល តែ​សំណាង​ត្រូវបាន​អ្នក​នៅ​ជិត​នោះ​ចាប់ខ្លួន​បុរស​ទាន់ពេល ។​ ​​យោងតាម​សម្តី​របស់​ប៉ូលីស គេ​បានដឹងថា ហេតុការណ៍​នេះ​បានកើត​ឡើង​នា​វេលា​ម៉ោង ៨ យប់ នៅ​មន្ទីរពេទ្យ Baoji Central ។ គ្រូពេទ្យ​ស្រី​រងគ្រោះ​មានឈ្មោះថា Li Ming បាន​ប្រាប់ថា នាង​បាន​ឡើង​តាម​ជណ្តើរយន្ត​ប្រអប់​ទៅជា​ន់ទី ៣ បន្ទាប់ពី​ឲ្យ​ថ្នាំ​ទៅ​អ្នកជំងឺ​នៅ​ជាន់​ផ្ទាល់​ដី​ហើយ ។

ក្តៅចិត្ត គ្រូពេទ្យ​ជួយ​ម្តាយ​មិន​រស់ ប៉ង​ដុត​មន្ទីរពេទ្យ​ចោល​

M88


ពេល​ទ្វារ​ជណ្តើរយន្ត​ប្រអប់​បើក ស្រាប់តែ​អ្នកជិះ​ជណ្តើរយន្ត​ជានា​ង​បាន​ចាប់ទាញ​សក់​នាង​ចេញ​ក្រៅ​ទាំង​កំ​រោ​ធ និង បាន​ជះ​សាំង​លើ​ខ្លួន​នាង ដោយ​គម្រាមថា គេ​នឹង​ដុត​មន្ទីរពេទ្យ​នេះ​ចោល តែដោយសារ​នាង​ស្រែកហៅ​គេ​ជួយ​ខ្លាំងៗ ទើប​គ្រូពេទ្យ​ផ្សេងទៀត រួម​នឹង​ញាតិសន្តាន​អ្នកជំងឺ​តាម​បន្ទប់​នីមួយៗ ចេញមក​ជួយ​នាង​ទាន់ពេល និង ចាប់ខ្លួន​បុរស​ជនដៃដល់​តែម្តង ។​

ក្តៅចិត្ត គ្រូពេទ្យ​ជួយ​ម្តាយ​មិន​រស់ ប៉ង​ដុត​មន្ទីរពេទ្យ​ចោល​

ក្រុមគ្រូពេទ្យ​ក៏បាន​បកស្រាយ​រឿងនេះ​ដល់​អ្នកសារព័ត៌មាន​ដែរ​ថា ម្តាយ​ជនដៃដល់​ធ្លាប់​មក​ស្នាក់នៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃទី ១៤ ខែកុម្ភៈ​ដោយសារ​តែមាន​ជំងឺ​ខួរក្បាល ។ គ្រូពេទ្យ​បាន​ផ្តល់យោបល់​ឲ្យ​គ្រួសារ​គាត់ មើលថែទាំ​គាត់​ឲ្យ​បានល្អ​ផង ស្រាប់តែ​នៅ​ថ្ងៃទី ១៦ ខែកុម្ភៈ គាត់​ក៏បាន​បាត់​ខ្លួន​ពី​បន្ទប់​តែម្តង ។ រហូតដល់​ថ្ងៃទី ៦ ខែមីនា ទើប​ប៉ូលីស​បាន​រកឃើញ​សាកសព​គាត់ ហើយ​មូល​ហេតុដែល​បណ្តាល​ឲ្យ​គាត់​ស្លាប់​គឺ​ដោយសារ​អារ​កដៃ​ខ្លួនឯង ។

ក្តៅចិត្ត គ្រូពេទ្យ​ជួយ​ម្តាយ​មិន​រស់ ប៉ង​ដុត​មន្ទីរពេទ្យ​ចោល​

ក្រោយមក​គ្រួសារ​គាត់​បានមក​មន្ទីរពេទ្យ​យ៉ាង​ញឹកញាប់ ទាមទារ​សំណង តែ​ខាង​មន្ទីរពេទ្យ​បាន​ប្រាប់​ពួកគេ​ឲ្យ​ទៅ​ដាក់ពាក្យ​បណ្តឹង តែ​ខាង​គ្រួសារ​គាត់​មិនបាន​ធ្វើ​អ្វី​ដូចដែល​បាន​ប្រាប់ បែរជា​មក​ចង់​ដុត​មន្ទីរពេទ្យ​ចោល​ទៅវិញ ៕

ក្តៅចិត្ត គ្រូពេទ្យ​ជួយ​ម្តាយ​មិន​រស់ ប៉ង​ដុត​មន្ទីរពេទ្យ​ចោល​

​ថា​វរិ​ទ្ធ (​ប្រភព ៖ សៀង​ហៃ អ៊ី​ស​)