យុវជន​មួយ​ក្រុម​បន្ត​ទាមទារ​ឲ្យ​លោក កឹម សុខា បកស្រាយ​រឿង​អាស្រូវ​ស្នេហា

ក្រុម​យុវជន​ប្រមាណ ៣០​នាក់​ដែល​អះអាង​ថា​ជា​និស្សិត​មក​ពី​សាកលវិទ្យាល័យ​នានា នៅ​ថ្ងៃ​ទី​២០ មីនា បន្ត​ទាមទារ​ឲ្យ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បកស្រាយ​រឿង​អាស្រូវ​ស្នេហា​ជា​លើក​ទី​៤ ប៉ុន្តែ​ពុំ​មាន​ការ​ប៉ះ​ទង្គិច​ហិង្សា​គ្នា​រវាង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​យុវជន​នេះ​ទេ។ ពួក​គេ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ទៅ​ដល់​ភូមិ​ទ្រាំង សង្កាត់​ស្វាយអាត់ ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ ជា​ទី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​វេទិកា​ជួប​ជាមួយ​សកម្មជន​មូលដ្ឋាន។

ក្រៅ​ពី​ទាមទារ​ឲ្យ លោក កឹម សុខា បកស្រាយ​រឿង​បែក​ធ្លាយ​ខ្សែ​អាត់​សំឡេង​រឿង​អាស្រូវ​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់ ពួក​គេ​ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ជំរុញ​ឲ្យ​អង្គភាព​នេះ ស្វែងរក​ការ​ពិត​ជុំវិញ​ការ​បែក​ធ្លាយ​ខ្សែ​អាត់​សំឡេង​ដែល​សង្ស័យ​ថា លោក កឹម សុខា ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទិញ​ផ្ទះ និង​ទិញ​ដី​ឲ្យ​ដៃ​គូ​ស្នេហា​របស់​លោក។ ពួក​គេ​អះអាង​ថា ការ​ដាក់​ពាក្យ​ប្ដឹង​នេះ បន្ទាប់​ពី​គេ​រក​ឃើញ​ថា ខ្សែ​អាត់​សំឡេង​ដែល​គណនេយ្យ​ហ្វេសប៊ុក ឈ្មោះ រឿង​ពិត CNRP បាន​បង្ហោះ​នោះ មាន​តម្រុយ​នៃ​អំពើ​ពុក​រលួយ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។